ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រៀមអាវរងា ! តំបន់ជួរភ្នំដងរែក និងខ្ពង់រាប នឹងមានសីតុណ្ហភាពចុះត្រជាក់ដល់ ១៧°C

6 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បញ្ជាក់​ថា អាកាសធាតុ​បន្ត​ចុះ​ត្រជាក់​ដល់ ១៧​អង្សា​សេ​នៅ​តំបន់​ខ្ពង់រាប ។ យោង​តាម​ព្រឹត្តិបត្រ​ព័ត៌មាន ស្តី​ពី​ស្ថានភាព​ធាតុអាកាស​របស់​ក្រសួង​ធនធានទឹក បាន​ឲ្យ​ដឹង​អំពី​ស្ថានភាព​ធាតុអាកាស…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បញ្ជាក់​ថា អាកាសធាតុ​បន្ត​ចុះ​ត្រជាក់​ដល់ ១៧​អង្សា​សេ​នៅ​តំបន់​ខ្ពង់រាប ។

យោង​តាម​ព្រឹត្តិបត្រ​ព័ត៌មាន ស្តី​ពី​ស្ថានភាព​ធាតុអាកាស​របស់​ក្រសួង​ធនធានទឹក បាន​ឲ្យ​ដឹង​អំពី​ស្ថានភាព​ធាតុអាកាស នៅ​ព្រះរាជាណាចក្រ​កម្ពុជា​សម្រាប់​ថ្ងៃ​ទី​២៣ ខែមករា ឆ្នាំ​២០២៦ ថា របប​ខ្យល់មូសុង​ឦសាន​មាន​ឥទ្ធិពល​លើ​សមុទ្រ​ចិន​ខាងត្បូង អាង​ទន្លេមេគង្គ សមុទ្រ​កម្ពុជា និង​លើ​ព្រះរាជាណាចក្រ​កម្ពុជា ។

ក្រសួង​បាន​លើក​ឡើង​ថា ស្ថានភាព​បែប​នេះ នឹង​ធ្វើ​ឱ្យ​ធាតុអាកាស ចាប់ពី​ថ្ងៃ​ទី​២៣ ដល់​ថ្ងៃ​ទី​២៥ ខែមករា ឆ្នាំ​២០២៦ នៅ​តំបន់​វាលទំនាប​មាន​សីតុណ្ហភាព​មធ្យម​អប្បបរមា ១៩°C និង​សីតុណ្ហភាព​មធ្យម​អតិបរមា​៣១°C ។ ខ្យល់​បក់ មក​ពី​ទិសឧត្តរ និង​ទិសឦសាន​មាន​ល្បឿន​មធ្យម​៣​ម៉ែត្រ​វិនាទី ។ ខេត្តបន្ទាយមានជ័យ បាត់ដំបង សៀមរាប ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល ស្វាយ​រៀង តាកែវ និង​រាជធានី​ភ្នំពេញ ពុំ​មាន​ភ្លៀង​ធ្លាក់​ទេ ។ ចំណែក​នៅ​តំបន់​ខ្ពង់រាប​មាន សីតុណ្ហភាព​មធ្យម​អប្បបរមា​១៧°C និង​សីតុណ្ហភាព​មធ្យម​អតិបរមា​២៩°C ។ ខ្យល់​បក់ មក​ពី​ទិសឧត្តរ និង​ទិសឦសាន​មាន​ល្បឿន​មធ្យម ៤​ម៉ែត្រ​វិនាទី ។ ខេត្តឧត្តរមានជ័យ ប៉ៃលិន ព្រះ​វិហារ ក្រចេះ រតនគិរី មណ្ឌលគិរី កំពង់ស្ពឺ ស្ទឹង​ត្រែង តំបន់​ជួរ​ភ្នំក្រវាញ និង​ជួរ ភ្នំ​ដងរែក ពុំ​មាន​ភ្លៀង​ធ្លាក់​ទេ​។

ដោយឡែក នៅ​តំបន់​មាត់សមុទ្រ​មាន​សីតុណ្ហភាព​មធ្យម​អប្បបរមា​១៩°C និង​សីតុណ្ហភាព​មធ្យម​អតិបរមា​៣០°C ។ ខ្យល់​បក់ មក​ពី​ទិសបូព៌ និង​ទិសអាគ្នេយ៍ មាន​ល្បឿន​មធ្យម​២​ម៉ែត្រ វិនាទី ។ ខេត្តកោះកុង ព្រះ​សីហ​នុ កំពត កែប និង​ជួរ​ភ្នំ​បូកគោ ពុំ​មាន​ភ្លៀង​ធ្លាក់​ទេ ។ រលក​សមុទ្រ​មាន​កម្ពស់​មធ្យម​អប្បបរមា ០,៥០​ម៉ែត្រ និង​កម្ពស់​មធ្យម​អតិបរមា​១,០០​ម៉ែត្រ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ