អ័ព្ទក្រាស់ណាស់ អ្នកបើកបរផ្លូវឆ្ងាយប្រយ័ត្នផងចាប់ពីថ្ងៃនេះទៅ
អ័ព្ទចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ អាចក្រាស់ ជាពិសេស គឺនៅពេលយប់ និងព្រឹកព្រលឹម ។ ដូច្នេះការធ្វើដំណើរផ្លូវឆ្ងាយ…
អ័ព្ទចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ អាចក្រាស់ ជាពិសេស គឺនៅពេលយប់ និងព្រឹកព្រលឹម ។ ដូច្នេះការធ្វើដំណើរផ្លូវឆ្ងាយ…
អ័ព្ទចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ អាចក្រាស់ ជាពិសេស គឺនៅពេលយប់ និងព្រឹកព្រលឹម ។ ដូច្នេះការធ្វើដំណើរផ្លូវឆ្ងាយ គួរមានការប្រុងប្រយ័ត្ន កុំបើកបរលឿនពេក ខ្លាចជួបឧបសគ្គមើលមិនឃើញ ។

ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាស កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ថា បាតុភូតអាកាសធាតុ បែបនេះ គឺកើតមាននៅតំបន់ទំនាបកណ្តាលខាងត្បូង តំបន់ខ្ពង់រាប តំបន់ជួរភ្នំក្រវាញ តំបន់សមុទ្រ ។

ប្រភពដដែលបានបន្តថា កម្រាស់នៃអ័ព្ទនេះនឹងរលាយបាត់ នៅរង្វង់វេលាម៉ោង៩ព្រឹកទៅរហូតដល់ពេលងងឹតវិញ ។
ដោយឡែក សីតុណ្ហភាពវិញ នៅតំបន់ទូទាំងវាលទំនាបអាចនៅក្នុងរង្វង់ពី១៩ទៅ៣០អង្សាសេ តំបន់ខ្ពង់រាប គឺពី ១៧ទៅ ២៩អង្សាសេរ និងតំបន់មាត់សមុទ្រពី១៩ ទៅ ៣០ អង្សាសេដែរ ៕
ចែករំលែកព័តមាននេះ