សេចក្តីប្រមាទនឹងអាចធ្វើឱ្យអ្នកដែលចេះស្ទាត់ក្នុងការងារហើយនោះ ត្រឡប់ទៅជាបរាជ័យ ដូចបុគ្គលល្ងង់ខ្លៅ ឬដូចជារថយន្តដែលក្រឡាប់ធ្លាក់ជ្រោះដូច្នោះដែរ ។ ហេតុនោះទើបព្រះសម្ពុទ្ធទ្រង់តែងដាស់តឿនបរិស័ទឱ្យមាននូវស្មារតីប្រុងប្រយ័ត្នជានិច្ចកុំឱ្យសេចក្តីប្រមាទកើតឡើងក្នុងខ្លួនឱ្យសោះ ។
ព្រះពុទ្ធសាសនាបានបង្ហាត់បង្ហាញនូវតួនាទី៦យ៉ាងរបស់មនុស្សជោគជ័យ ឬហៅថា កិច្ចការមនុស្សដែលជាការងារចាំបាច់បំផុតដែលត្រូវអនុវត្តគឺៈ
១-បុគ្គលត្រូវបំពេញតួនាទីជាកូនដ៏ល្អរបស់មាតាបិតា។
២-បើយើងជាបងគេនៃគ្រួសារ ត្រូវបំពេញតួនាទីជាបង ជាគំរូដ៏ល្អបស់ប្អូន ។
៣-តែបើជាប្អូនគេ ក៏ត្រូវបំពេញតួនាទីជាប្អូនដ៏ល្អរបស់បង។
៤-កាលយើងជាមិត្តរបស់គេ ត្រូវបំពេញតួនាទីជាមិត្តដ៏ល្អរបស់មិត្តសម្លាញ់។
៥-កាលបើយើងជាអ្នករៀនសូត្រ ក៏ត្រូវបំពេញតួនាទីជាសិស្សល្អរបស់គ្រូ។
៦-កាលបើយើងធ្វើការនៅក្នុងអង្គភាពស្ថាប័ន ត្រូវបំពេញការងាររបស់ខ្លួនដោយភក្តីភាព ។
កិច្ចទាំង៦នេះបុគ្គលគួរបដិបត្តិឱ្យបានល្អបំផុតរាល់ថ្ងៃ និងធ្វើឱ្យអស់ពីសមត្ថភាព ពិសេសគឺចេញឱ្យឆ្ងាយពីសេចក្តីប្រមាទ ដើម្បីប្រែក្លាយជាមនុស្សល្អប្រព្រឹត្តទៅក្នុងចក្រទាំងពីរគឺ ពុទ្ធចក្រ និងអាណាចក្រ ។ (ដោយសាន សារិន)
ចែករំលែកព័តមាននេះ