ប្រើ​ប្រពន្ធ​ឱ្យទៅ​ទិញ​បារី ស្រាប់តែ​បាត់​ឈឹង លុះ​មាន​គេ​មក​ប្រាប់ថា…​ប្តី​ស្លុតចិត្ត


ខេត្ត​ព្រះសីហនុ ៖ ស្ត្រី​ម្នាក់​ដើរទៅ​រក​ទិញ​បារី​ឱ្យ​ប្តី ស្រាប់តែ​ដើរ​ទាក់​ខ្សែកាប​បណ្តាល​ឱ្យ​ឆក់​ដេក​ដួល​នៅ​លើ​ដី ហើយ​ត្រូវ​បាន​ប្រជា​ព​ល​រដ្ឋ​ប្រទះ​ឃើញ និង​នាំ​គ្នា​អូស​ស្ត្រី​រង​គ្រោះ​ចេញពី​កន្លែង​កើតហេតុ​មក​កប់​ដីខ្សាច់​ដើម្បី​សង្គ្រោះ​បឋម​ដែរ តែ​ជា​អកុសល​ស្ត្រី​រង​គ្រោះ​ខាងលើ​បាន​ស្លាប់​បាត់បង់​ជីវិត​ទៅ​ហើយ ។

ហេតុការណ៍​ខាងលើ​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​៧ ខែកញ្ញា ឆ្នាំ​២០១៩ នៅ​ខាង​មុខ​ការដ្ឋាន​សំណង់​មួយ​កន្លែង ស្ថិត​ក្នុង​ក្រុម​៩ ភូមិ​២ សង្កាត់​៣ ក្រុងព្រះសីហនុ​។

ស្ត្រី​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ សៅ សា​ម៉ុ​ន អាយុ​៥៤​ឆ្នាំ ជា​កម្មករ​សំណង់ មានស្រុក​កំណើត​នៅ​ក្នុង​សង្កាត់​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ។

យោង​តាម​ការ​បញ្ជាក់​ពី​បុរស​ជា​ប្តី​របស់​ស្ត្រី​រង​គ្រោះ​បាន​ប្រាប់​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គឺ​គាត់​បាន​ប្រើ​ប្រពន្ធ​អោយទៅ​ទិញ​បារី​មួយ​កញ្ចប់ រួច​ក៏​បាត់​ឈឹង លុះ​មួយសន្ទុះ​ក្រោយមក ស្រាប់តែ​មាន​គេ​មក​ប្រាប់​ថា ប្រពន្ធ​របស់​គាត់​បាន​ដើរ​ទាក់​ខ្សែកាប បណ្តាល​ឱ្យ​ឆក់​ស្លាប់​បាត់​ទៅ​ហើយ​។

តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​បញ្ជាក់​ថា ស្ត្រី​រង​គ្រោះ​ខាងលើ​ពិតជា​បាន​ដើរ​ទាក់​ខ្សែកាប បណ្តាល​ឱ្យ​ឆក់​ស្លាប់​ប្រាកដ​មែន ហើយ​សមត្ថកិច្ច​ក៏​បាន​ប្រគល់​សព​ស្ត្រី​រង​គ្រោះ​ជូន​ក្រុម​គ្រួសារ​សាច់ញាតិ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

Facebook Google Twitter Email

ព្រឹត្តិការណ៍សង្គម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ