ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រោះតែរថយន្ត​មួយ​នេះ ធ្វើ​ឱ្យ​​អ្នក​ដំណើរ​មុខផ្សារ​ជម្ពូ​វ័ន្ត​ខឹងសម្បាគ្រប់គ្នា​ (មានវីដេអូ)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​ដឹក​កុងតឺន័រ​មួយ​គ្រឿង​បាន​បើ​កៀរ​រថយន្ត​ម៉ាក​សាំ​យ៉ុ​ង​មួយ​គ្រឿង​ដែល​កំពុង​បើកបរ​ឆ្លងផ្លូវ បណ្តាល​ឲ្យ​រថយន្ត​សាំ​យ៉ុ​ង​ក្រឡាប់​បោក​ផ្ទប់​ជាមួយ​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ទាំង​កម្រោល រង​ការ​ខូចខាត​យ៉ាងដំណំ ប៉ុន្តែ​សំណាងល្អ​មិន​បាន​បណ្ដាល​ឲ្យ​មាន​អ្នក​រង​គ្រោះ​ឡើយ ហើយ​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​បាន​រង​ការ​ខូចខាត​អស់​២​កង់​ផង​ដែរ​។ ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​៧ ខែកញ្ញា ឆ្នាំ​២០១៩…

រាជធានី​ភ្នំពេញ ៖ រថយន្ត​ដឹក​កុងតឺន័រ​មួយ​គ្រឿង​បាន​បើ​កៀរ​រថយន្ត​ម៉ាក​សាំ​យ៉ុ​ង​មួយ​គ្រឿង​ដែល​កំពុង​បើកបរ​ឆ្លងផ្លូវ បណ្តាល​ឲ្យ​រថយន្ត​សាំ​យ៉ុ​ង​ក្រឡាប់​បោក​ផ្ទប់​ជាមួយ​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ទាំង​កម្រោល រង​ការ​ខូចខាត​យ៉ាងដំណំ ប៉ុន្តែ​សំណាងល្អ​មិន​បាន​បណ្ដាល​ឲ្យ​មាន​អ្នក​រង​គ្រោះ​ឡើយ ហើយ​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​បាន​រង​ការ​ខូចខាត​អស់​២​កង់​ផង​ដែរ​។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​៧ ខែកញ្ញា ឆ្នាំ​២០១៩ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤ ត្រង់​ចំណុច​មុខ​ផ្សារ​ជម្ពូ​វ័​ន្ត ភូមិ​ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

រថយន្ត​ម៉ាក​សាំ​យ៉ុ​ង​មួយ​គ្រឿង​ដែល​ក្រឡាប់​ខាងលើ​នេះ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​២AF-៧៣៣៥ អ្នកបើកបរ មិន​ស្គាល់​អត្តសញ្ញាណ ។ ចំណែក​រថយន្ត​ដឹក​កុងតឺន័រ​មួយ​គ្រឿង ម៉ាក​FUSO ពណ៌​ក្រហម ពាក់​ស្លាក​លេខ ព្រះ​សីហ​នុ ៣A-១១០៤ អ្នកបើកបរ មិន​ត្រូវ​ស្គាល់​អត្តសញ្ញាណ​ឡើយ​។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​ម៉ាក​សាំ​យ៉ុ​ង​បាន​បើកបរ​ឆ្លងផ្លូវ​ចេញពី​ផ្លូវ​ផែស្ងួត​អូ​ល័​រ​វើ​ល​វ៉ា​យ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ក្នុង​បំណង​បត់​ឆ្វេង​ទៅ​ទិស​ខាងលិច​វិញ ដោយ​មិន​បាន​ប្រុង​ប្រយ័ត្ន ទោះបីជា​បានឃើញ​រថយន្ត​ដឹក​កុងតឺន័រ​ម៉ាក​FUSO កំពុង​បើកបរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​លឿន​ទៅ​ជិត​ដល់​ហើយ​ក៏​ដោយ​។

តាម​ប្រភព​ព័ត៌មាន​បាន​បន្ត​ថា ចំណែក​រថយន្ត​កុងតឺន័រ​នោះ​វិញ ទោះបីជា​ឃើញ​រថយន្ត​សាំ​យ៉ុ​ង​កំពុង​បើក​ឆ្លងផ្លូវ​ក៏​មិន​ព្រម​ឈប់​ឬ​បន្ថយល្បឿន​ដែរ គឺ​ភាគី​ទាំង​២​បើកបរ​គ្មាន​ការ​យោគយល់​គ្នា​ឡើយ លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​ខាងលើ ស្រាប់តែ​កង់​ក្រោយ​របស់​រថយន្ត​កុងតឺន័រ​បាន​កៀរ​រថយន្ត​សាំ​យ៉ុ​ង បណ្ដាល​ឲ្យ​រថយន្ត​សាំ​យ៉ុ​ង​ក្រឡាប់​បោក​ផ្ទប់​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ទាំង​កម្រោល​តែ​ម្ដង​។

តាម​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ខណៈនោះ​រថយន្ត​សាំ​យ៉ុ​ងរ​ង​ការ​ខូចខាត​យ៉ាងដំណំ តែ​អ្នកបើកបរ​មិន​បាន​រង​របួស​ឡើយ ហើយ​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​បាន​បាក់​រលំ​អស់​២​កង់ ព្រមទាំង​បង្ក​ការ​កកស្ទះ​ចរាចរ​តាម​ផ្លូវ​នោះ​ថែម​ទៀត​ផង ។

ក្រោយ​កើតហេតុ នគរបាល​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ចុះ​ទៅ​យក​រថយន្ត​ទាំង​២​គ្រឿង​យក​ទៅ​រក្សា​ទុក ដើម្បី​រង់ចាំ​ដោះស្រាយ​តាម​ច្បាប់​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ