ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុ​អ្វី​បានជា​អ្នកប្រាជ្ញ​ចាត់​មុទិតា​ថា​ជា​កំពូល​នៃ​ធម៌?

4 ឆ្នាំ មុន

ទ្រឹស្តី​ព្រះពុទ្ធ​សាសនា​បាន​លើ​កមុទិតា​ថា​ជា​កំពូល​នៃ​ធម៌​ក្នុង​លោក ព្រោះ​កាលណា​បើ​ចិត្ត​មាន​មុទិតា​អ្វី​ក៏​ស្ងប់​សុខ រៀបរយ​ទៅ​ជា​ធម្មតា​សេចក្តីចម្រើន សេចក្តី​រីករាយ​ក៏​ឡើង​ដំណាលគ្នា ។ ពាក្យ​ថា​មុទិតា​ប្រែ​ថា ភាព​ទន់ភ្លន់ ឬ​ដំណើរ​មានចិត្ត​រីករាយ​ទៅ​រក​សេចក្តីសុខ​របស់​អ្នក​ដទៃ​ពុំ​រើសមុខ នៅ​ពេល​ដឹង​ថា គេ​មាន​ទ្រព្យធន…

ទ្រឹស្តី​ព្រះពុទ្ធ​សាសនា​បាន​លើ​កមុទិតា​ថា​ជា​កំពូល​នៃ​ធម៌​ក្នុង​លោក ព្រោះ​កាលណា​បើ​ចិត្ត​មាន​មុទិតា​អ្វី​ក៏​ស្ងប់​សុខ រៀបរយ​ទៅ​ជា​ធម្មតា​សេចក្តីចម្រើន សេចក្តី​រីករាយ​ក៏​ឡើង​ដំណាលគ្នា ។

ពាក្យ​ថា​មុទិតា​ប្រែ​ថា ភាព​ទន់ភ្លន់ ឬ​ដំណើរ​មានចិត្ត​រីករាយ​ទៅ​រក​សេចក្តីសុខ​របស់​អ្នក​ដទៃ​ពុំ​រើសមុខ នៅ​ពេល​ដឹង​ថា គេ​មាន​ទ្រព្យធន បាន​ឡើងបុណ្យស័ក្តិ បាន​ប្រកបដោយ​សេចក្តីសុខ​-​ចម្រើន ក៏​មានចិត្ត​ជួយ​អរ​តាម នេះ​ហើយ​ជា​តួ​មុទិតា ។

មុទិតា​នេះ​ជា​ធម៌​សំខាន់​មួយ​បែប​សម្រាប់​ពពួកមនុស្ស​ទូទៅ តែ​សេចក្តី​បរិសុទ្ធ​ទាំងនេះ​កាលបើ​ឮ​ដល់​អ្នក​ដែ​ល​​មានចិត្ត​ឥស្សា​ហើយ​ក៏​ដល់​នូវ​សេចក្តី​ស្លុតចិត្ត​គឺ​ការ​ច្រណែន​កើតឡើង​ភ្លាម ខណៈ​នេះ​បើ​មិន​មាន​វិធានការ​ទប់ស្កាត់​ទេ វា​នឹង​បណ្តាល​ឱ្យ​មានរឿង​មិនល្អ​ផ្សេង​ៗ​កើតឡើង ដែល​ជា​រឿង​គួរ​ឱ្យ​ខ្លាច​បំផុត ។

មធ្យោបាយ​ដែល​គួរ​យក​មក​កម្ចាត់​ចិត្ត​ឥស្សា​ច្រណែនឈ្នានីស គឺ​ត្រូវ​អប់រំ​ចម្រើន​នូវ​មុទិតា​ឱ្យ​បាន​ចាំ​ជាប់​ក្នុង​ចិត្តជា​និច្ច នោះ​ចិត្ត​ឥស្សា​នឹង​រសាត់​រលត់​រលាយ​ទៅ​ដោយ​ឯង​ៗ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ