ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​តិច​ទេ​នេះ ដូច​រក​ឃើញ​លុយរាប់​ម៉ឺន​ដុល្លារ​ដែល​ឈ្មួញ​ទុច្ចរិត​លាក់​ទុក

4 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ក្រោយ​ប្រ​តិ​បត្ត​ការ​រុករក​ឈើ​យ៉ាង​ក្តៅ​គគុក​ពី​សំណាក់​សមត្ថកិច្ច​ដោយ​ជោគជ័យ​ព្រមទាំង​ដកហូត​វត្ថុ​តាង​រថយន្ត​បា​កុង និង​ឈើ​មួយ​ចំនួន​រួច​មក នា​រសៀល​ថ្ងៃ​ទី​០៤ ខែកញ្ញា ឆ្នាំ​២០១៩ កងរាជអាវុធហត្ថ​ស្រុក បាន​ស្រាវជ្រាវ​រុករក​ហើយ​បាន​រក​ឃើញ​ឈើ​ម្រេញ គ្រញូងឈាមមាន់…

ខេត្តកំពង់ស្ពឺ ៖ ក្រោយ​ប្រ​តិ​បត្ត​ការ​រុករក​ឈើ​យ៉ាង​ក្តៅ​គគុក​ពី​សំណាក់​សមត្ថកិច្ច​ដោយ​ជោគជ័យ​ព្រមទាំង​ដកហូត​វត្ថុ​តាង​រថយន្ត​បា​កុង និង​ឈើ​មួយ​ចំនួន​រួច​មក នា​រសៀល​ថ្ងៃ​ទី​០៤ ខែកញ្ញា ឆ្នាំ​២០១៩ កងរាជអាវុធហត្ថ​ស្រុក បាន​ស្រាវជ្រាវ​រុករក​ហើយ​បាន​រក​ឃើញ​ឈើ​ម្រេញ គ្រញូងឈាមមាន់ គគី​ជ្រុង ចំនួន​១០​កំណាត់​ស្មើនឹង​៥៧,១៧២ ម៉ែត្រ​គីប ។ ក្នុង​ចំណោម​ឈើ​ទាំងអស់​គឺ​ឈើ​គ្រញូងឈាមមាន់​មាន​តម្លៃ​ថ្លៃ​ជាងគេ​ហើយ​ក៏​ជា​ឈើ​កម្រ​ទៀត​ផង ។

ប្រភព​បានឱ្យ​ដឹង​ថា ឈើ​ទាំងនេះ​គឺ​ពួក​ឈ្មួញ​ទុច្ចរិត​បាន​ដឹក​ពី​ខេត្តពោធិ៍សាត់​យក​ទៅ​លាក់​ទុក​នៅ​ក្នុង​ព្រៃ​ខាងលិច​ភូមិ​ដំបង​វេញ ឃុំ​សង្កែ​សាទ​ប មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ផ្ទះ​ថៅកែ​ឈើ​ដ៏​ល្បី​ប្រចាំ​ស្រុក​ឱ​រ៉ា​ល់​ឡើយ ។

ក្រោយ​សមត្ថកិច្ច​រុករក​ឃើញ​ឈើ​ទាំងនេះ​រួច​មក​អភិបាលខេត្ត​កំពង់ស្ពឺ​លោក វ៉ី សំណាង បាន​ចុះ​ពិនិត្យ​ដោយ​ផ្ទាល់​ដល់ទី​តាំង​តែ​ម្តង និង​ធ្វើ​កំណត់ហេតុ​ដកហូត​ជា​សម្បត្តិ​រដ្ឋ ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ