ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បែក​ខ្ចាយ…ការពិត​បង្កើត​រឿង​«​ចោរ​ភ្ជង់​ប្លន់​​សោះ​»

4 ឆ្នាំ មុន
  • បាត់ដំបង

​ខេត្តបាត់ដំបង ​៖ បុរស​ម្នាក់​ដែល​អះអាង​ថា ខ្លួន​ត្រូវ​ពួក​ចោរ​ភ្ជង់​ប្លន់​យក​ម៉ូតូ​កាលពី​៣​ថ្ងៃមុននោះ នៅ​ព្រឹក​ថ្ងៃ​ទី​០៦ កញ្ញា នេះ​ ត្រូវ​បាន​​ប្រពន្ធ​នាំ​ទៅ​កាន់​ប៉ុ​ស្ដិ៍នគរបាល​រដ្ឋបាល​ភ្នំ​សំពៅ ស្រុក​បាណ​ន់ ដើម្បី​សារភាព​កំហុស​ដែល​ខ្លួន​បាន​បង្កើត​រឿង​ប្លន់​នេះ​ឡើង​បាន​បង្ក​ឱ្យមាន​ចលាចល…

​ខេត្តបាត់ដំបង ​៖ បុរស​ម្នាក់​ដែល​អះអាង​ថា ខ្លួន​ត្រូវ​ពួក​ចោរ​ភ្ជង់​ប្លន់​យក​ម៉ូតូ​កាលពី​៣​ថ្ងៃមុននោះ នៅ​ព្រឹក​ថ្ងៃ​ទី​០៦ កញ្ញា នេះ​ ត្រូវ​បាន​​ប្រពន្ធ​នាំ​ទៅ​កាន់​ប៉ុ​ស្ដិ៍នគរបាល​រដ្ឋបាល​ភ្នំ​សំពៅ ស្រុក​បាណ​ន់ ដើម្បី​សារភាព​កំហុស​ដែល​ខ្លួន​បាន​បង្កើត​រឿង​ប្លន់​នេះ​ឡើង​បាន​បង្ក​ឱ្យមាន​ចលាចល ដែលតាម​ពិតនោះ ​ខ្លួន​យក​ទៅ​លក់​ដើម្បី​សងបំណុល​គេ​សោះ ។ ជន​បង្កចលាចល​នេះ ឈ្មោះ​យឿ​ត សុខ​យិ​ន អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​គរ ឃុំ​ស្នឹង ស្រុក​បាណ​ន់​ ។ សូមរំលឹកថា៖ ឈប់​ម៉ូតូ​បត់ជើង​ម៉ា​ភ្លែត​…​ចោរ​ភ្ជង់​ប្លន់យក​ភ្លាម

បុរស​នេះ​ បាន​សារភាព​នៅ​ចំពោះ​មុខមន្ត្រី​នគរបាល​ប៉ុ​ស្តិ៍សំពៅ​ថា តាម​ពិត​ ខ្លួន​បាន​យក​ម៉ូតូ​នោះ​ទៅ​លក់ ដើម្បី​យក​លុយ​សងបំណុល​គេ មិនមែន​ត្រូវ​ចោរប្លន់​ទេ ​។ គាត់​និយាយ​ថា ខ្លួន​បាន​ចងការ​ប្រាក់​គេ​យក​ទៅ​ធ្វើស្រែ​ខាត​ឡុងចុង ហើយ​បំណុល​នេះ​ខ្លួន​ជំពាក់​គេ​តាំងពី​ខ្លួន​នៅ​ក​ម្លោះ​ម្ល៉េះ ។ លុះដល់​ថ្ងៃ​សងបំណុល​នេះ ខ្លួន​គ្មាន​លុយ​ទើប​សម្រេច​យក​ម៉ូតូ​ទៅ​លក់​យក​លុយ​សង​គេ តែ​ខ្លាច​ប្រពន្ធ​ខឹង​និង​ស្ដីបន្ទោស ទើប​ខ្លួន​បង្កើត​រឿង​ថា ត្រូវ​ចោរប្លន់​យក​ម៉ូតូ​តែ​ម្ដង ​។ ប៉ុ​ន្តែ​ក្រោយ​ពី​ឃើញ​សមត្ថកិច្ច​មានការ​ភ្ញាក់ផ្អើល​រវល់​នឹង​រឿង​នេះ​ខ្លាំង​ពេក ទើប​ខ្លួន​ព្រម​និយាយ​ការ​ពិត​ប្រាប់​ប្រពន្ធ​ហើយ​ប្រពន្ធ​ ក៏ជម្រុញ​ឲ្យ​ខ្លួន​ចូល​សារភាព និង​សូម​ការ​លើក​លេង​ទោស​ពី​សមត្ថកិច្ច ដែល​ខ្លួន​បាន​ប្រព្រឹត្ត​នូវ​កំហុសឆ្គង​នេះ​។

សូម​បញ្ជាក់​ថា ឈ្មោះ​យឿ​ត សុខ​យិ​ន បាន​បង្កើត​ព្រឹត្តិការ​ចោរប្លន់​ឡើង កាលពី​ល្ងាច​ថ្ងៃ​ទី​០៣ កញ្ញា នៅ​លើ​ដងផ្លូវ​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​ភ្នំ​សំពៅ​កើត ឃុំ​ភ្នំ​សំពៅ ស្រុក​បាណ​ន់ ​។ បុរស​នេះ​បាន​អះអាង​ថា ក្រុម​ចោរ​២​នាក់​បាន​ដក​កូនកាំបិត​ភ្ជង់​គំរាម​ខ្លួន ពេល​ខ្លួន​កំពុង​ឈប់​ម៉ូតូ​ចុះ​បត់​ជើត​តូច​នៅ​ក្បែរផ្លូវ ហើយ​ពួក​ចោរ​បាន​ជិះ​ម៉ូតូ​ម្នាក់​មួយ​គ្រឿង​គេចខ្លួន​ដោយ​សុវត្ថិភាព​។

លោក​ឧត្តមសេនីយ៍ត្រី ជេ​ត វណ្ណ​នី ស្នងការ​រង​ខេត្ត​ដែល​បាន​ចុះ​ស្រាវជ្រាវ​លើ​ករណី​នេះ​ផ្ទាល់​បាន​និយាយ​ថា មន្ត្រី​ជំនាញ​បាន​ចុះ​សួរនាំ​យ៉ាង​ជាក់លាក់​បំផុត​ ក្រោយ​មាន​ព្រឹត្តិការ​នេះ​ឡើង​ ។ ប៉ុន្តែ​គ្មា​សញ្ញា​ណាមួយ​ដែល​គួរ​ឲ្យ​សង្ស័យ​ថា មាន​បទល្មើស​ប្លន់​នេះ​ បាន​កើតឡើង​ពិតប្រាកដ​ ។

លោកស្នងការ​រង​បាន​បញ្ជាក់​ថា មន្ត្រី​ជំនាញ​បាន​ដាក់​ការ​សង្ស័យ​តាំងពី​ដំបូង​អំពី​ការ​ភូត​កុហក់របស់​ឈ្មោះ​យឿ​ត សុខ​យិ​ន នេះ​ ពីព្រោះ​រាល់​ចម្លើយ​របស់​ជន​នេះ ហាក់​មិន​ស៊ីសង្វាក់​គ្នា​ទៅ​នឹង​ការ​បំភ្លឺ​របស់​ក្រុម​គ្រួសារ​និង​ភរិយា ​។ ប៉ុន្តែ​យ៉ាងណា​បុរស​នេះ​បាន​ចូល​សារភាព​ទូល​កំហុស​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ហើយ​​។ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ