ខេត្តរតនះគិរី ៖ យុវជនម្នាក់បានស្លាប់ភ្លាមៗ នៅនិងកន្លែងក្នុងករណីគ្រោះថ្នាក់ចរាចរណ៏ ដ៏រន្ធត់មួយកាលពីវេលាម៉ោង ៧និង៤០នាទី យប់ថ្ងៃ ទី ១៦ មីនា ២០១៤ នៅលើកំណាត់ ផ្លូវជាតិលេខ ៦៨ ចំណុចមុខខារ៉ាអូខេ ដែលមានយីហោ កាឡាក់ស៊ី ស្ថិតនៅក្នុង ភូមិឡាប៊ួរ សង្កាត់យក្សឡោម ក្រុងបានលុង ដែលបង្កឡើងដោយម៉ួតូ បុកជាមួយ គោយន្តកែឆ្នៃ ពេញទំហឹង ។
បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាព បានឱ្យដឹងថា យុវជនរងគ្រោះ មានឈ្មោះ ឃួន ចិន្តា ភេទប្រុស អាយុ២៣ឆ្នាំ ជាបុគ្គលិក អេស៊ីលីដា ខេត្តរតនះគិរី ជិះម៉ូតូសង់សេ១២៥ ស៊េរីឆ្នាំ ២០០៥ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1A-2424 ។
ប្រភពព័ត៌មានបានបន្តឱ្យដឹងទៀតថា នៅមុនពេលកើតហេតុ គេបានឃើញយុវជនម្នាក់ជិះម៉ូតូ សង់សេ១២៥ ស៊េរីឆ្នាំ២០០៥ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1A-2424 ធ្វើដំណើរតាមផ្លូវ លេខ៦៨ ដោយប្រើប្រាស់ល្បឿនយ៉ាងលឿន ហើយបានមកដល់កន្លែងកើតហេតុ នៅចំណុចមុខខារ៉ាអូខេ ដែលមានយីហោ កាឡាក់ស៊ី ស្ថិតនៅក្នុង ភូមិឡាប៊ួរ សង្កាត់យក្សឡោម ក្រុងបានលុង ក៏បានបុកគ្នា ជាមួយនិង គោយន្តកែឆ្នៃដែល ចតនៅលើចិញ្ចើមផ្លូវ ដោយគ្មាន ដាក់ស្លាកសញ្ញា សម្គាល់ ស្របពេលដែលមានរថយន្តមួយគ្រឿង បើកមកពីមុខម៉ូតូជនរងគ្រោះដោយបើកភ្លើងហ្វាខ្លាំង ដែលធ្វើឱ្យម៉ូតូមិនអាចមើលឃើញឧបស្គនៅខាងមុខ ក៏ទៅបុកគោយន្តឆ្នៃនោះពេញទំហឹងបណ្តាលឱ្យយុវជន ជិះម៉ូតូស្លាប់យ៉ាងអាណោច អធម។
សមត្ថកិច្ចបានចុះមកវាស់វែង ដោយសន្និដ្នានថា ម៉ូតូគឺបើកក្នុងល្បឿនលឿន ១០០គីឡូក្នុង០១ម៉ោង ។
បន្ទាប់ពីកើតហេតុគេឃើញ ក្រុមគ្រួសារជនរងគ្រោះ មាន ម្តាយ និង ប្អូនស្រីមកយំឱប សពដោយក្តីសោកសង្រេង អាលោះអាល័យ ព្រោះតែបាត់បងកូន និង បងជាទីស្រលាញ់។សពត្រូវនបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។
ចែករំលែកព័តមាននេះ