ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូសង់សេ១២៥ បុកម៉ូតូគុបជ្រុង បើកបញ្រ្ចាស់ផ្លូវពេញ​ទំហឹងបណ្តាលឱ្យ​របួសធ្ងន់ស្រាល០៣នាក់​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ យុវជន ០៣នាក់​របួសធ្ងន់ និង​ស្រាល​ក្នុងករណីគ្រោះ​ថ្នាក់ ចរាចរណ៏មួយ ដែល បង្កឡើងដោយ​ម៉ួតូនិង​ម៉ូតូ ។ គ្រោះ​ថ្នាក់ ចរាចរណ៏នេះកើតឡើង នៅ​ម៉ោង ៩និង៣០នាទី យប់ថ្ងៃ ទី១៦ មីនា ២០១៤ តាម​បណ្តោយ​មហាវិថី សហពន្ធ័រុស្ស៊ី នៅមុខមជ្ឈមណ្ឌល កំសាន្ត​ភ្នំពេញ ​វ៉តធ័រផាក ស្ថិតនៅ សង្កាត់ទឹកថ្លា

រាជធានីភ្នំពេញ ៖ យុវជន ០៣នាក់​របួសធ្ងន់ និង​ស្រាល​ក្នុងករណីគ្រោះ​ថ្នាក់ ចរាចរណ៏មួយ ដែល បង្កឡើងដោយ​ម៉ួតូនិង​ម៉ូតូ ។ គ្រោះ​ថ្នាក់ ចរាចរណ៏នេះកើតឡើង នៅ​ម៉ោង ៩និង៣០នាទី យប់ថ្ងៃ ទី១៦ មីនា ២០១៤ តាម​បណ្តោយ​មហាវិថី សហពន្ធ័រុស្ស៊ី នៅមុខមជ្ឈមណ្ឌល កំសាន្ត​ភ្នំពេញ ​វ៉តធ័រផាក ស្ថិតនៅ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

បើតាមអ្នកឆ្លើយឆ្លង ព័ត៌មានកោះសន្តិភាព បានឱ្យដឹង​ថា នៅមុនពេល​កើត​ហេតុ គេឃើញ​យុវជនពីរនាក់ជិះ​ម៉ូតូ​ គុប​ជ្រុង ពណ៌ទឹក ប៊ិច ពាក់ស្លាកលេខ ភ្នំពេញ 1V-2247 បើកបរតាមមហាវិថី សហពន្ធ័រុស្ស៊ី ក្នុងទិស​ដៅពីលិ​ច​ទៅ​​កើត (បញ្រ្ចាស់ផ្លូវ) ស្រាប់តែមកដល់​កន្លែង កើត​ហេតុ​ ក៏ត្រូវម៉ូតូសង់សេ១២៥ ​ពាក់ស្លាក​លេខ ភ្នំពេញ 1C-3482 បើកដោយបុរស​ មិនស្គាល់អត្តសញ្ញាណម្នាក់ ធ្វើដំណើរលើមហាវិថី សហពន្ធ័រុស្ស៊ី ក្នុងទិស​ដៅពី​កើត​​ទៅលិច​ បុកចំពីមុខពេញ ទំហឹង បណ្តាលឱ្យអ្នក​បើកបរ ម៉ូតូទាំង០២នាក់ រងរបួសធ្ងន់ និងអ្នកធ្វើដំណើរជាមួយ ម៉ួតូគុបជ្រុង រងរបួស​ស្រាល ។

ក្រោយពេលកើតហេតុ ជនរងគ្រោះ​ត្រូវបានរថយន្តសាមុយ ដឹកយកទៅសង្រ្គោះ រីឯម៉ូតូទាំង០២គ្រឿង ត្រូវបាន​សមត្ថកិច្ច យក​ទៅរក្សាទុកនៅអធិការដ្ឋាន ខណ្ឌសែនសុខរងចាំដោះស្រាយគ្នាតាមក្រោយ ។