យោងតាមសេចក្ដីប្រកាសមួយរបស់ក្រសួងដឹកជញ្ជូនម៉ាឡេស៊ីថា ប៉ូលិសម៉ាឡេស៊ីបានចូលឆែកឆេរផ្ទះរបស់អ្នកបើកយន្ដហោះជើងហោះហើរ MH370 ដែលបាត់ដានទាំង២នាក់ ហើយពិនិត្យបណ្ដាឯកសារ ដែលកាពីតែនយន្ដហោះនោះមានក្នុងផ្ទះរបស់គេ ។
ក្រសួងនោះនិយាយថា ប៉ូលិសចូលឆែកឆេរផ្ទះកាពីតែនយន្ដហោះលោកស័ក្ដិ៤ ZAHARIE AHMAD SHAH អាយុ ៥៣ឆ្នាំ ព្រមទាំងផ្ទះរបស់សហអ្នកបើកលោក FARIQ ABDUl HAMID អាយុ ២៧ឆ្នាំ ។ បណ្ដាឯកសារក្នុងផ្ទះ អ្នកបើកយន្ដហោះទាំង២នាក់នោះត្រូវពិនិត្យដោយពួកអ្នកជំនាញការ ។ ប៉ូលិសគូសបញ្ជាក់ផងដែរពីការស៊ើបអង្កេតលើបណ្ដាអ្នកដំណើរ ព្រមទាំងបណ្ដាអ្នកបច្ចេកទេសដែលចូលរួមក្នុងការថែទាំយន្ដហោះ ។ សាច់ញាតិឬបណ្ដាសហវិករបស់អ្នកបើកយន្ដហោះទាំង២នាក់នោះនិយាយពីការមានវិជ្ជាជីវៈខ្ពស់របស់ពួកគេ និងឥរិយាបថនឹងន៎របស់ពួកគេ ។
មានសារជាច្រើនផ្សាយតាមFACEBOOKគូសបញ្ជាក់ថា លោក ZAHARIE AHMAD SHAH ជាកាពីតែនយន្ដហោះជាជនប្រឆាំងយ៉ាងសកម្មបំផុតមួយចំពោះក្រុមចម្រុះដែលកាន់អំណាចនៅម៉ាឡេស៊ីចាប់តាំងពី៥៧ឆ្នាំមកហើយ។ តាមសារទាំងនោះថា មុនពេលបាត់យន្ដហោះ ជននេះបានទៅចូលរួមក្នុងសវនាការមួយដែលកាត់ទោសក្នុងតុលាការសាលាឧទ្ធរណ៍ដាក់គុក៥ឆ្នាំប្រឆាំងលោកអានវ៉ា អីុប្រាហ៊ីម មេដឹកនាំប្រឆាំងម៉ាឡេស៊ី ពីបទរួមភេទជាមួយបុរសដូចគ្នា ។
ទោះបីយ៉ាងណា បណ្ដាសហសេវិករបស់លោក ZAHARIE ពុំជឿថាអ្នកបើកយន្ដហោះរូបនេះប្រព្រឹត្ដអំពើវិច្ឆេទកម្មមួយឡើយ ។ សហសេវិកទាំងនេះអះអាងថា នោះជារឿងបំភ្លៃខាងនយោបាយប៉ុណ្ណោះរបស់ប្រព័ន្ធផ្សព្វផ្សាយបរទេសមួយចំនួន ៕
ចែករំលែកព័តមាននេះ