ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ុយក្រែនចោទ​រុស្ស៊ី​ថា​លុក​លុយ​ខាង​យោធា​ចូល​ភាគ​អាគ្នេយ៍​ប្រទេស​ ខណៈគ្រីមេ​បោះ​ប្រជាមតិ​ផ្ដាច់​ខ្លួន

11 ឆ្នាំ មុន

ប្រទេស​អ៊ុយក្រែន​ កាល​ពី​ថ្ងៃ​ទី​១៥​ មីនា​ បាន​ចោទ​ប្រកាន់​ប្រទេស​រុស្ស៊ី​ថា​ លុក​លុយ​ខាង​យោធា​ ហើយ​បានគំរាម​ឆ្លើយ​តប​វិញ​តាម​គ្រប់​មធ្យោបាយ​ ក្រោយ​ប្រតិបត្ដិការ​មួយ​របស់កង​ទ័ពប​រុស្ស៊ី​ហួស​ពី​ព្រំ​ដែនតំបន់គ្រីមេ​ ពេល​ការ​បោះ​ប្រជា​មតិ​ផ្ដាច់​ខ្លួន​របស់​តំបន់​នោះ​ចូល​ជា​មួយ​រុស្ស៊ីឈាន​មក​ដល់​ ។​
ការ​ចោទ​ប្រកាន់​របស់​អ៊ុយក្រែន​ធ្វើ​ឡើង​ក្រោយ​ការ​មក​ដល់​ភូមិ​មួយ​របស់កង​ទាហាន​ ឧទ្ធម្ភាគចក្រ​និង​រថពាស​ដែក​រុស្ស៊ី​ជា​ច្រើន​ ។ ភូមិ​នោះ​ជា​ភូមិមួយ​

ប្រទេស​អ៊ុយក្រែន​ កាល​ពី​ថ្ងៃ​ទី​១៥​ មីនា​ បាន​ចោទ​ប្រកាន់​ប្រទេស​រុស្ស៊ី​ថា​ លុក​លុយ​ខាង​យោធា​ ហើយ​បានគំរាម​ឆ្លើយ​តប​វិញ​តាម​គ្រប់​មធ្យោបាយ​ ក្រោយ​ប្រតិបត្ដិការ​មួយ​របស់កង​ទ័ពប​រុស្ស៊ី​ហួស​ពី​ព្រំ​ដែនតំបន់គ្រីមេ​ ពេល​ការ​បោះ​ប្រជា​មតិ​ផ្ដាច់​ខ្លួន​របស់​តំបន់​នោះ​ចូល​ជា​មួយ​រុស្ស៊ីឈាន​មក​ដល់​ ។​
ការ​ចោទ​ប្រកាន់​របស់​អ៊ុយក្រែន​ធ្វើ​ឡើង​ក្រោយ​ការ​មក​ដល់​ភូមិ​មួយ​របស់កង​ទាហាន​ ឧទ្ធម្ភាគចក្រ​និង​រថពាស​ដែក​រុស្ស៊ី​ជា​ច្រើន​ ។ ភូមិ​នោះ​ជា​ភូមិមួយ​ស្ថិត​នៅ​ខាង​ជើង​ព្រំ​ដែន​រដ្ឋ​បាលរវាង​តំបន់​គ្រីមេនិង​អ៊ុយក្រែន​ដែនគោក​ ។

នេះ​ពុំ​មែនជា​ទីតាំង​ដំបូង​មួយ​កាន់​កាប់​ដោយ​កង​ទ័ព​រុស្ស៊ីនៅ​ក្រៅ​តំបន់​គ្រីមេ​ឡើយ​​រួច​ភូមិ​នោះ​ក៏ពុំ​មែន​ជា​ភូមិ​យុទ្ធសាស្រ្ដ​មួយ​ដែរ​ ។​ ចំណែក​ក្រុង​វ៉ាស៊ីន​តោន​បាន​បង្ហាញ​ប្រតិកម្ម​ភ្លាមៗ​ចំពោះ​ព័ត៌មាន​នេះ​ ។ លោក​ស្រី​ឯក​អគ្គ​រដ្ឋ​ទូត​អាមេរិកប្រចាំអ.ស.ប​ ថ្លែង​ថា​ ការ​រុល​ទៅ​មុខ​របស់​រុស្ស៊ីចូល​ក្នុង​ភាគ​ខាង​ត្បូង​អ៊ុយ​ក្រែន​ ជា​ការ​បង្កើនភាព​តានតឹង​ដ៏​អាស្រូវ​មួយ​ ។ បណ្ដា​ការិយាល័យ​បោះឆ្នោត​គ្រីមេ​បាន​បើក​ចាប់​ពី​ម៉ោង​៧​ព្រឹក​ម៉ោង​នៅ​ស្រុក​បារាំង​ទៅ​ ។ អ្នក​បោះ​ឆ្នោត​គ្រីមេ​១,៥​លាន​នាក់​ទៅ​បោះ​ប្រជា​មតិ​នា​ថ្ងៃ​ទី​១៦​ មីនា​​លើ​ការ​ផ្ដាច់​ខ្លួន​របស់​តំបន់​នេះ​ចូល​ជា​មួយ​រុស្ស៊ី​ ដែល​លទ្ធផល​នៃ​ការ​បោះ​ប្រជា​មតិ​នេះ​ត្រូវ​ប្រកាស​ក្រោយ​បិទ​ការិយាល័យ​បោះ​ឆ្នោត​នា​វេលា​ល្ងាច​ ហើយ​លទ្ធផល​ជា​ស្ថាពរ​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​១៧​ មីនា​ ។

សហគមន៍​អន្ដរជាតិ​ យល់​ថា​ការ​បោះ​ប្រជា​មតិ​នោះ​គឺ​ខុស​ច្បាប់​ហើយ​ផ្ទុយ​នឹង​​រដ្ឋ​ធម្មនុញ្ញ​ ។​ ក៏​ប៉ុន្ដែ​សហគមន៍​អន្ដរ​ជាតិ​មាន​ចំណុច​ខ្សោយ​ដែលបង្ហាញ​ឱ្យ​ឃើញ​ជា​ថ្មីម្ដង​ទៀត​កាល​ពី​ថ្ងៃ​ទី​១៥​ មីនា​ នៅ​អ.ស.ប​ ។ ដំណោះ​ស្រាយ​បែប​កណ្ដាល​មួយ​របស់​ក្រុមប្រឹក្សា​សន្ដិសុខ​ អ.ស.ប ដែល​បរិហារ​ការ​បោះ​ប្រជា​មតិ​នោះ​រៀប​រៀង​ឡើង​ដោយ​សហរដ្ឋ​អាមេរិក​ត្រូវ​រាំង​ខ្ទប់​ដោយ​សារ​ការ​ប្រើ​វេតូ​ របស់​រុស្សុី​ ហើយ​ចិន​បោះ​ឆ្នោត​អនុ​ប​វាទ​ ។​

ចំណែក​នៅ​ក្រុង​មូស្គូ​ ឯ​ណោះវិញ​ កាល​ពី​ថ្ងៃ​ទី​១៥​ មីនា​ មាន​បាតុកម្ម​ធំ​២​ ដោយ​បាតុកម្ម​មួយ​គាំ​ទ្រ​ប្រធានាធិប​តី​រុស្សុី​ ហើយ​បាតុកម្ម​មួយ​ទៀត​បរិហារ​នយោបាយ​របស់​លោក​វ៉្លាឌីមៀរ​ពូទីន​នៅ​អ៊ុយក្រែន​ ។​ ពួក​បាតុកម្ម​ប្រឆាំង​មាន​គ្នា​ប្រមាណ​ជា​៣.០០០​នាក់​​ ក៏ប៉ុន្ដែ​ប្រជា​ជន​រុស្ស៊ី​ភាគ​ច្រើន​គាំ​ទ្រ​សកម្មភាព​របស់​លោក​ពូទីន​ ហើយ​ចាត់​ទុក​ឧបទ្វីប​គ្រីមេ​ថា​ជា​ដែន​ដី​រុស្ស៊ី​ ។​ ក៏​មាន​ប្រជាជន​​រុស្សុី​មួយ​ចំនួនខ្លាច​ផ្ទុះ​សង្គ្រាម​មួយ​ជា​មួយ​អ៊ុយក្រែនជិត​ខាង​ដែរ​ ៕