ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ធនាគារ​កណ្ដាល​​ចិន​បង្កើន​​អត្រា​ប្តូរ​ប្រាក់​ដល់​2%

11 ឆ្នាំ មុន

ធនាគា​រ​កណ្ដាល​​​ចិន​កាល​ពីថ្ងៃ​សៅរ៍​បាន​បង្កើន​​​កម្រិត​​ដោះ​ដូរ​​​​​រូបិយ​ប័ណ្ណ​​​​​យន់​ដល់​​​២%​ដោយ​បន្ធូរ​បន្ថយ​​​​កណ្ដាប់​ដៃ​របស់​ខ្លួន​​លើ​រូបិយ​ប័ណ្ណ​​ដែលធ្លាប់​តែ​គ្រប់គ្រង​​យ៉ាង​តឹង​រ៉ឹង​​​ ហើយ​ប្រឹង​ប្រែង​បង្កើន​​កំណែទម្រង់​អត្រា​ប្ដូរប្រាក់​​​​នៅ​គ្រា​ដែលមានក្ដីបារម្ភ​​​​កើន​ឡើង​​ពី​ការ​ធ្លាក់ចុះ​សេដ្ឋកិច្ច​​​ ។ វិធានការនេះ​នឹង​ចូលជា​ធរមាន​​នៅ​​ថ្ងៃចន្ទ ទី​​​១៧ មីនា​ ​។ ធនាគា​រកណ្ដាល​​សម្រេច​យ៉ាង​​ដូច្នេះ​​ក្រោយ​ពីមានសម្ពាធ​​​អន្តរ​ជាតិ​​​​ជា​ច្រើន​ឆ្នាំ​​មក​លើ​រដ្ឋ​ធានី​​​​​ប៉េកាំង​​ក្នុងកា​រ​ជំរុញ​​​

ធនាគា​រ​កណ្ដាល​​​ចិន​កាល​ពីថ្ងៃ​សៅរ៍​បាន​បង្កើន​​​កម្រិត​​ដោះ​ដូរ​​​​​រូបិយ​ប័ណ្ណ​​​​​យន់​ដល់​​​២%​ដោយ​បន្ធូរ​បន្ថយ​​​​កណ្ដាប់​ដៃ​របស់​ខ្លួន​​លើ​រូបិយ​ប័ណ្ណ​​ដែលធ្លាប់​តែ​គ្រប់គ្រង​​យ៉ាង​តឹង​រ៉ឹង​​​ ហើយ​ប្រឹង​ប្រែង​បង្កើន​​កំណែទម្រង់​អត្រា​ប្ដូរប្រាក់​​​​នៅ​គ្រា​ដែលមានក្ដីបារម្ភ​​​​កើន​ឡើង​​ពី​ការ​ធ្លាក់ចុះ​សេដ្ឋកិច្ច​​​ ។ វិធានការនេះ​នឹង​ចូលជា​ធរមាន​​នៅ​​ថ្ងៃចន្ទ ទី​​​១៧ មីនា​ ​។ ធនាគា​រកណ្ដាល​​សម្រេច​យ៉ាង​​ដូច្នេះ​​ក្រោយ​ពីមានសម្ពាធ​​​អន្តរ​ជាតិ​​​​ជា​ច្រើន​ឆ្នាំ​​មក​លើ​រដ្ឋ​ធានី​​​​​ប៉េកាំង​​ក្នុងកា​រ​ជំរុញ​​​ឱ្យ​ប្រាក់​យន់​​​ឡើង​ថ្លៃយ៉ាង​ខ្លាំង​ឆាប់​រហ័ស​ ។

ការ​​ផ្លាស់ប្ដូរ​​​​​ដែល​បានធ្វើ​​ឡើង​នា​ពេល​នេះគឺ​បន្ទាប់​ពីវិធានការ​​​របស់​​​ទីក្រុងប៉េ​កាំង​​កាល​ពីខែ​មេសា​ ឆ្នាំ​​២០១២ ​បាន​បង្កើ​​នកម្រិត​​ដោះ​ដូរ​​​ដល់​១% ​ហើយ​​ត្រូវបានក្រុម​អ្នកវិភាគ​ជា​ច្រើន​​យល់​ឃើញថា ជាការ​បោះជំហាន​​​ដ៏សំខាន់​មួយ​​​បង្កើត​ប្រព័ន្ធ​​ដោះដូរ​​ដែល​ផ្អែក​​លើ​ទី​ផ្សារ ។

​រហូតមក​ដល់​ពេលនេះ​គណ​បក្សកុំម្មុយ​នីស្ដ​ចិន​បាន​​រក្សា​កណ្ដាប់​ដៃ​យ៉ាង​តឹង​រ៉ឹង​​​លើ​ប្រាក់​​យន់​ ក្នុង​នាម​ជា​ឧបករណ៍​​ដ៏សំខាន់​​ដើម្បីគ្រប់​គ្រង​​​សេដ្ឋ​កិច្ច​​ ហើយ​​ដោយ​សារក្ដីបារម្ភ​​ពីលំហូរ​​​ចូល​និងលំហូ​រ​ចេញ​​​​ហិរញ្ញវត្ថុ​​​ដែល​មិន​អាច​ស្មាន​​​​ទុក​ជា​មុន​បាន​ ។ ​

សេចក្ដីប្រកាស​​​កាល​ពីថ្ងៃសៅរ៍​ កើតមាន​ឡើង​​​​​បន្ទាប់ពីធនាគារ​​កណ្ដាលបាន​ទម្លាក់​​​ថ្លៃ​រូបិយ​ប័ណ្ណ​​យន់​កាល​ពី​ប៉ុន្មានសប្ដាហ៍​​ថ្មី​ៗ​​នេះ ក្នុងកិច្ច​ប្រឹង​ប្រែង​​ដើម្បីបង្អាក់​​ក្រុម​ឈ្មួញ​​​ដែល​ទិញ​ទុក​យក​ចំណេញ​មុន​ពេល​​​ការ​បង្កើន​ការ​ប្រាក់​ និង​បន្ទាប់​ពី​របាយការណ៍​​​កាល​ពីខែមុន​ដែល​ថា ខ្លួនស្វះស្វែង​​បង្កើន​កម្រិត​​ដោះ​ដូរ​​តាម​ទិស​ដៅ​​​គោល​នយោ​បាយ ។

​ធនាគា​រ​កណ្ដាល​បាន​និយាយ​​ក្នុង​របាយ​ការណ៍​​កាល​ពីថ្ងៃសៅរ៍ថា ដើម្បី​​បំពេញ​​​តាម​​តម្រូវ​ការ​នៃការ​អភិវឌ្ឍ​​​ទី​ផ្សារ​ បង្កើន​​សន្ទុះ​​នៃ​អត្រា​​​ប្ដូរ​ប្រាក់​ដែល​ផ្អែក​​​លើ​ទី​ផ្សា​រ​​​ និង​​​​​​បង្កើត​​​របប​អត្រា​​ប្ដូរ​ប្រាក់​​អណ្ដែត​ និង​ផ្អែក​លើ​​​​​​ទី​ផ្សារ​ ​ធនាគា​រ​កណ្ដាល​​ចិន​បាន​សម្រេច​​ពង្រីក​​​កម្រិត​​​អណ្ដែត​​នៃប្រាក់​យន់​​​ធៀប​នឹង​​ប្រាក់​ដុល្លារ​​អាមេរិក​​​ ។ មិន​តែប៉ុណ្ណោះ​​ធនាគារ​​នឹង​អភិវឌ្ឍ​​ន៍​បន្ថែម​​​​នូវ​តួនាទី​​​​​របស់​ទី​ផ្សារ​​នៅ​ក្នុង​យន្តការ​​បង្កើត​អត្រា​​ប្ដូរ​ប្រាក់​​​​​​​​​យន់​ ។

​លោក​​ផូល​ ​ម៉ាក​គែល ( Paul Mackel )​​ប្រធាន​​​​​​​​ផ្នែកស្រាវ​ជ្រាវ​​​រូបិ​ប័ណ្ណ​​​អាស៊ីរបស់​ធនា​គារ​​​​HSBC Holdings បាន​ប្រាប់​សារ​ព័ត៌​មាន​​Dow Jones Newswires ​ថា ក្នុងការ​ពង្រ​ីក​កម្រិត​​ដោះ​ដូរ​​រូបិយ​ប័ណ្ណ​ អាជ្ញាធរ​ចិន​​ត្រូវ​តែ​ដឹង​​​​ថា​សេដ្ឋ​កិច្ច​​គឺស្ថិត​​​នៅ​ក្នុង​ទីតាំង​​មួយ​រឹង​មាំ​​គ្រប់​គ្រាន់​​​ដើម្បី​ដោះស្រាយ​​ការ​សម្របសម្រួល​​​និង​កំណែទម្រង់​​ដែលអាច​​ទៅ​រួច​ផ្សេង​​ទៀត​នា​ពេល​​ខាងមុខ​​​ ។ ​

ផលិត​ផល​​ក្នុង​ស្រុក​សរុប​​របស់​ចិន​​បាន​កើន​ឡើង​​​​៧​,៧​​%​ កាល​ពី​​ឆ្នាំ​​២០១៣ ដែល​ជា​កម្រិ​ត​​មួយ​ទាប​បំផុត​ចាប់​​តាំង​ពី​ឆ្នាំ​​​១៩៩៩ ​មក​​ហើយ​កាល​ពី​ដើម​ខែនេះ​ ទីក្រុង​ប៉េ​កាំង​​បាន​​ប្រកាស​​ថា​ ខ្លួន​​កំពុង​កំណត់​ទិស​ដៅ​​កំណើន​ប្រហែល​​​​៧,​​​៥%​​នៅ​ក្នុង​ឆ្នាំ​​​២០១៤ នេះ​ ពោល​​គឺ​ជា​ទិស​​ដៅ​​ដែល​​ប្រហាក់​ប្រហែល​​​​គ្នា​នឹង​​ឆ្នាំ​​​២០១៣​ដែរ ៕​