ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំពើ​ហិង្សា​រយៈ​ពេល​48​ម៉ោង​នៅ​ក្រុង​ទ្រី​ប៉ូលី​ លីបង់​ស្លាប់​10​នាក់​

11 ឆ្នាំ មុន

អ្នក​ទទួល​ខុស​ត្រូវ​ម្នាក់​គូស​បញ្ជាក់​កាល​ពី​ថ្ងៃ​ទី​១៥​ មីនា​ ថា​ មនុស្ស​១០​នាក់​បាន​ត្រូវ​ស្លាប់​រយៈ​ពេល​៤៨​ម៉ោង​ចុង​ក្រោយ​នេះ​ ក្នុង​អំពើ​ហិង្សា​សហ​គមន៍​នៅ​ក្រុង​ទ្រីប៉ូលី​ ភាគ ខាង​ជើង​លីបង់​ ដែល​អំពើ​ហិង្សា​ទាំង​នោះ​ទាក់​ទិន​ដល់​ជម្លោះ​នៅ​ប្រទេស​ស៊ីរី​ ជិត​ខាង​ ។​

បណ្តា​សាលា​រៀន​ត្រូវ​បិទ​ទ្វារ​កាល​ពី​ថ្ងៃ​ទី​១៥​ មីនា​ នៅ​ក្រុង​កំពង់​ផែ​នេះ​ ហើយ​ការ​ធ្វើ​ចរា​ចរណ៍​មាន​ស្តួច​ស្តើង​ មក​ពី​អំពើ​ហិង្សា​ ។​ ការ​បាញ់​តគ្នា​យ៉ាង​ខ្លាំង

អ្នក​ទទួល​ខុស​ត្រូវ​ម្នាក់​គូស​បញ្ជាក់​កាល​ពី​ថ្ងៃ​ទី​១៥​ មីនា​ ថា​ មនុស្ស​១០​នាក់​បាន​ត្រូវ​ស្លាប់​រយៈ​ពេល​៤៨​ម៉ោង​ចុង​ក្រោយ​នេះ​ ក្នុង​អំពើ​ហិង្សា​សហ​គមន៍​នៅ​ក្រុង​ទ្រីប៉ូលី​ ភាគ ខាង​ជើង​លីបង់​ ដែល​អំពើ​ហិង្សា​ទាំង​នោះ​ទាក់​ទិន​ដល់​ជម្លោះ​នៅ​ប្រទេស​ស៊ីរី​ ជិត​ខាង​ ។​

បណ្តា​សាលា​រៀន​ត្រូវ​បិទ​ទ្វារ​កាល​ពី​ថ្ងៃ​ទី​១៥​ មីនា​ នៅ​ក្រុង​កំពង់​ផែ​នេះ​ ហើយ​ការ​ធ្វើ​ចរា​ចរណ៍​មាន​ស្តួច​ស្តើង​ មក​ពី​អំពើ​ហិង្សា​ ។​ ការ​បាញ់​តគ្នា​យ៉ាង​ខ្លាំង​កើត​មាន​កាល​ពី​ថ្ងៃ​ទី​១៤​ មីនា​ ហើយ​បន្ត​ដល់​ថ្ងៃ​ទី​១៥​ មីនា​ រវាង​ប្រជា​ជន​នៃ​សង្កាត់​ JABAL MOHSEN របស់​ពួក​អាឡា​ហ្វីត​ និង​ប្រជា​ជន​នៃ​សង្កាត់​ពួក​ស៊ុន​នីត​ BAB AL-TEBBANE ជា​សង្កាត់​២​ ដែល​តែង​ប្រទូស្ត​រ៉ាយ​គ្នា​ ព្រោះ​មនុស្ស​នៃ​សង្កាត់​ JABAL MOHSEN គាំទ្រ​របប​ប្រធានា​ធិបតី​ស៊ីរី​ លោក​បាចា​ អាល់​អាសាដ​ ហើយ​សង្កាត់​មួយ​ទៀត​គាំទ្រ​ពួក​ឧទ្ទាម​ស៊ីរី​ ។​

នា​ថ្ងៃ​ទី​១៥​​ មីនា​ មនុស្ស​៣​នាក់​បាន​ត្រូវ​ស្លាប់​ដោយ​សារ​ខ្មាន់​កាំភ្លើង​ដៃ​ត្រង់​ ហើយ​មនុស្ស​៣​នាក់​ទៀត​ក្រោយ​មក​ក៏​ត្រូវ​ស្លាប់​ ព្រោះ​របួស​ធ្ងន់​ពេក​ដែរ​ ។​ ម្យ៉ាង​ទៀត​ ទាហាន​៣​នាក់​ត្រូវ​របួស​ដោយ​សារ​ការ​បាញ់​គ្រាប់​រ៉ុក្កែត។​ កង​ទ័ព​លីបង់​ បន្ត​ចាប់​ខ្លួន​មនុស្ស​ជា​ច្រើន​នាក់​ពេល​មាន​ការ​ឆែក​ឆេរ​ពេល​យប់​ ហើយ​តប​ត​វិញ​ចំពោះ​ការ​បាញ់​ប្រហារ​ ។​

ការ​ប៉ះ​ទង្គិច​គ្នា​ដោយ​គ្រាប់​រ៉ុក្កែត​ និង​ដោយ​កាំភ្លើង​ស្វ័យ​ប្រវត្តិ​ ផ្ទុះ​ឡើង​រវាង​សង្កាត់​ទាំង​២​ ក្រោយ​ជន​ស៊ុន​នីត​ម្នាក់​ត្រូវ​បាញ់​សម្លាប់​ចំ​ទ្រូង​ចំនួន​៤​គ្រាប់​ ដោយ​ជន​បិទ​មុខ​២​នាក់​ ជិះ​ម៉ូតូ​១គ្រឿង​នៅ​កណ្តាល​ក្រុង​ទ្រីប៉ូលី​ ៕​