វាគឺជាចំណេះដឹងទូទៅមួយដែលនិយាយថា ការតមអាហារ ឬហាត់ប្រាណតែមួយមុខមិនអាចផ្តល់ជាការសម្រកទម្ងន់បានតាមក្តីស្រមៃដែលអ្នកចង់បានឡើយ។ អ្នកជំនាញខាងកាយសម្ពន្ធបានឲ្យដឹងថា យើងត្រូវតែញ៉ាំអាហារផ្តល់សុខភាព និងហាត់ប្រាណជាទៀងទាត់ ដើម្បីកំចាត់ចោលនូវការលើសទម្ងន់ និងថែរក្សាទម្ងន់ឲ្យមានសុខភាពល្អ។ ប៉ុន្តែតើអ្នកមានឆ្ងល់ទេថា បើសិនជាអ្នកញ៉ាំអាហារបានល្អ ឬហាត់ប្រាណទៀងទាត់ តើមួយណាជួយឲ្យស្រកទម្ងន់បានល្អជាង? តាមរយៈអត្ថបទនេះអ្នកនឹងយល់កាន់តែច្បាស់អំពីរឿងនេះ។
១-ក្នុងចំណោមពីរមានមួយល្អជាងគេ ៖ ការតមអាហារឆ្ងាញ់ៗ និងការចំណាយពេលរំលាយខ្លាញ់ក្នុងកន្លែងហាត់ប្រាណច្រើនម៉ោង តើមួយណាដែលត្រូវការពេលវេលា និងថាមពលច្រើនជាងគេ? ចម្លើយដ៏ច្បាស់ការនោះគឺថា ការមិនញ៉ាំបន្ថែមកាឡូរីវាពិតជាងាយស្រួលជាងការទៅហាត់ដើម្បីរំលាយវាហើយ។ ខណៈពេលដែលវាអាចនឹងត្រូវបានមនុស្សមួយចំនួនមិនឆ្លើយបែបនេះ តែអ្នកសាកគិតទៅមើលថា បើសិនជាអ្នកធ្វើការហត់ត្រឡប់មកផ្ទះវិញ ហើយត្រូវទៅហត់ដោយការហាត់ប្រាណម្តងទៀត តើវាពិបាកជាងការតមអាហារឬអត់?
២-ការសិក្សាបង្ហាញថា ការតមអាហារអាចមានភាពជឿជាក់ច្រើន ៖ អ្នកដែលផ្លាស់ប្តូរតែរបបអាហារ គឺងាយនឹងស្រកទម្ងន់បានល្អជាងអ្នកដែលព្យាយាមបង្កើនការហាត់ប្រាណវិញ។ តាមការសិក្សាបានឲ្យដឹងថា អ្នកចូលរួមសិក្សាដែលបានផ្លាស់ប្តូររបបអាហារ តែមិនចូលចិត្តហាត់ប្រាណជាប្រចាំ ឃើញថា មានការស្រកទម្ងន់បានល្អជាងអ្នកដែលបង្កើនភាពញឹកញាប់នៃការហាត់ប្រាណ។ យ៉ាងណាមិញ ការហាត់ប្រាណច្រើនពេក ជាពិសេសគ្មានការណែនាំគ្រប់គ្រាន់ អាចប្រឈមមុខនឹងរបួសបាន។
៣-ការហាត់ប្រាណអាចប្រើជាឡេះបាន ៖ អ្នកជំនាញជឿថា ការហាត់ប្រាណអាចបង្កើនការប្រឈមភាពធាត់វិញបាន ដោយសារតែវា ត្រូវបានគេប្រើប្រាស់សម្រាប់ជាឡេះនៅពេលនិយាយដល់ការញ៉ាំអាហារ។ សម្រាប់មនុស្សភាគច្រើន ការហាត់ប្រាណមានន័យថា ពួកគេនឹងមានឱកាសកាន់តែច្រើនក្នុងការញ៉ាំអ្វីដែលពួកគេចង់ញ៉ាំ ហើយក៏មិនអាចជួយសម្រកទម្ងន់បានឡើយ។
៤-របៀបសម្រកទម្ងន់ទាំងពីរនេះសុទ្ធតែមានសារៈសំខាន់ទាំងអស់ ៖ បើសិនជាអ្នកចង់សម្រកទម្ងន់ ហើយបានលទ្ធផលនោះ អ្នកជំនាញបានណែនាំថា អ្នកត្រូវតែផ្លាស់ប្តូររបបអាហារឲ្យមកល្អជាងមុន និងប្រើពេលវេលាគ្រប់គ្រាន់ដើម្បីហាត់ប្រាណជាទៀងទាត់វិញ។ អ្វីដែលកាន់តែច្បាស់នោះ អ្នកគួរតែញ៉ាំអាហារណាដែលផ្តល់សុខភាព និងរក្សាទម្លាប់នៃការហាត់ប្រាណ (ប្រភពពី៖ Health.com.kh)៕ (កែសម្រួលដោយ ៖ បុប្ផា)
ប្រជាជនអង់គ្លេសនៅថ្ងៃព្រហស្បត៌នេះនឹងទៅបោះឆ្នោត ដើម្បីជ្រើសតំណាងរាស្ត្រនៅម៉ោងពីររសៀលម៉ោងនៅកម្ពុជា ។ការបោះឆ្នោតនេះនឹងត្រូវគេចងចាំថា ជាការបោះ...
ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យជាជនជាតិចិនម្នាក់ ត្រូវបានឃាត់ខ្លួនក្នុងករណីឆក់ទូរសព្ទ័ដៃ ហើយត្រូវបាននាំយកទៅសួរនាំ ស្រាប់តែយប់ឡើង សង្ស័យមានស្លាបហោះទៅបាត់...
ខេត្តបាត់ដំបង ៖ មន្ត្រីនគរបាលអន្តោប្រវេសន៍ម្នាក់ប្រចាំនៅច្រកទ្វារអន្តរជាតិដូង ស្រុកកំរៀង បានត្រូវសមត្ថកិច្ចឃាត់ខ្លួនទាំងស្រវឹងជោកជាំ ក្រោយពីដកកាំភ្លើងខ្លី...
ខេត្តស្វាយរៀង ៖ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា ភ្លើងអគ្គិភ័យបានឆាបឆេះហាងលក់គ្រឿងសម្ភារៈសំណង់មួយកន្លែង របស់ក្រុមហ៊ុនចុងគ័រហ្វ៊ហ័រ របស់ជនជាតិចិន កាលពីវេលា...
រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា ទុស្សេខ្សែភ្លើងឆេះអាសនៈក្នុងផ្ទះល្វែងជាន់ទី១ របស់មន្ត្រីកងរាជអាវុធហត្ថក្រុងភ្នំពេញ ផ្អើលបងប្អូន...
បណ្តាថ្ងៃទាំងអស់មានតែថ្ងៃព្រហស្បតិ៍ ទី១២ ខែ១២ លេខហុងស៊ុយ១២១២ តែមួយគត់ដែលនាំមហាជោគលាភ មហាសំណាងដល់ម្ចាស់ឆ្នាំទាំង១២ ជូត ឆ្លូវ ខាល ថោះ រោង ម្សាញ់ មមី មមែ វក រកា ច...
ខេត្តកំពង់ស្ពឺ ៖ មានសេចក្តីរាយការណ៍ថា កាលពីពេលថ្មីៗកន្លងទៅនេះ មនុស្សមួយក្រុមបានយកគ្រឿងចក្រទៅកាយយកអាចម៍ដីដាក់លើរថយន្តយីឌុបបើកទៅលក់យ៉ាងរំភើយ ខណៈរ...
អធិរាជ ជិនហ្គិស ខាន ឬ ហ្សង់ស៊ី ខាន់ ( Ghengis Khan) គឺជាអ្នកចម្បាំងសតវត្សរ៍ទី១៣ នៅអាស៊ីកណ្តាល ដែលបានបង្កើតចក្រភពម៉ុងហ្គោល ដែលជាចក្រភពធំបំផុតមួយនៅក្នុងប្រវត្តិសាស្ត្រ ។...
ខេត្តបន្ទាយមានជ័យ ៖ ដោយសារតែរងា បុរសម្នាក់បានបង្កាត់ភ្លើងអាំងក្បែរត្រាក់ទ័រ លុះព្រឹកឡើងក៏រវល់យកប្រេងម៉ាស៊ូតទៅចាក់ម៉ាស៊ីនច្រូត ពេលត្រឡប់មកវិញស្រាប់តែឃើញ...
ពងបែកមាត់ គឺជាដំបៅដែលជាធម្មតាលេចឡើងលើអញ្ចាញធ្មេញ អណ្ដាត និងកៀនបបូរមាត់។ ទោះជាយ៉ាងណាកុំបារម្ភពេក! ក៏ព្រោះអ្នកអាចដោះស្រាយបញ្ហាពងបែកមាត់បានយ៉ាងងាយជាមួយ...
ខេត្តស្វាយរៀង ៖ លោកគង់ ច័ន្ទខេមរិទ្ធ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង បានដឹកនាំក្រុមអ្នកអនុវត្តសាលក្រុមនៃសាលាដំបូងខេត្តស្វាយរៀង នារសៀលថ្ងៃទី១១ ធ្នូ...
រាជធានីភ្នំពេញ ៖ អ្នកនាង កែវ ពេជ្រពិសី បានបាត់វត្តមានពីសិល្បៈអស់ច្រើនខែ ស្របពេលងាកទៅពង្រឹងមុខជំនួញ និងមើលថែទាំម្តាយដែលរងជំងឺរហូតលាចាកលោក។ មកទល់ពេលនេះ...
រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា ស្ដ្រីម្នាក់ទើបសម្រាលកូនបានជាង១ខែ ត្រូវបានប្ដីវាយ និងចុះទៅចោលដោយទុកឲ្យប្រពន្ធ និងកូនរស់នៅរកតែបាយហូបមិន...
កូនសិស្សហ្វីលីពីនមួយក្រុម បានមានគំនិតប្រែក្លាយអាចម៍ឆ្កែដែលជុះនៅទីសាធារណឲ្យក្លាយទៅជាឥដ្ឋ ដើម្បីធ្វើឲ្យទីក្រុងស្អាតផង និងដើម្បីកាត់បន្ថយការចំណាយសំណង់...
ក្រុមហ៊ុនមួយរបស់អាមេរិក បានធ្វើអោយបុគ្គលិករំភើបរហូតដល់ស្រក់ទឹកភ្នែក ដោយបានប្រកាសចែកលុយចំនួន១០លានដុល្លារដល់បុគ្គលិកជិត១០០នាក់ នៅក្នុងពិធីជប់លៀងមួយ ...
ខេត្តកំពង់ឆ្នាំង ៖ មន្ត្រីនៃមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំងបានអោយដឹងកាលពីរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ នេះថា ក្នុងឱកាសនាំយកខ្លែងឯកនៃមន្ទីរ...
ទ្រឹស្តីពុទ្ធសាសនាតែងប្រដៅមនុស្សមិនឱ្យបៀតបៀនគ្នា មិនឱ្យចាក់ដោតគ្នា មិនឱ្យចងពៀរគ្នា និងចង្អុលបង្ហាញផ្លូវណាដែលជាប្រយោជន៍នាំឱ្យសព្វសត្វបានសុខក្នុងលោក...
រាជធានីភ្នំពេញ ៖ អតីតកីឡាករប្រដាល់សេរីម្នាក់ បែរក្លាយជាចោរលួចរថយន្ត ហើយត្រូវបានកម្លាំង មូលដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវរហូតឈានដល់ការ...
រាជធានីភ្នំពេញ ៖ ដើម្បីលើកកម្ពស់គុណភាពការងារព្រះរាជាណាចក្រកម្ពុជា និងសហភាពអារ៉ាប់រួម ឬអារ៉ាប់អេមីរ៉េតនឹងចុះអនុស្សរណៈនៃការយោគយល់គ្នាលើវិស័យការងារ និង...
តាមទ្រឹស្តីព្រះពុទ្ធសាសនាលោកឱ្យត្រិះរិះពិចារណាឱ្យស្គាល់របស់ល្អ ឬអាក្រក់ដោយឧបាយដែលត្រូវ គឺត្រិះរិះដោយវិចារណញ្ញាណ ដោយបញ្ញាយ៉ាងសុខុម ពោលគឺកាលបើបានស្តាប់...