ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការផ្អើល​ជាន់​គ្នា​2​នៅ​នីហ្សេរីយ៉ា​ស្លាប់​11នាក់​

11 ឆ្នាំ មុន

មនុស្ស​យ៉ាង​តិច​១១​នាក់​​ស្លាប់​កាល​ពី​ថ្ងៃទី​១៥ មីនា​ ​ដោយ​ការ​ផ្អើល​រត់​ជាន់​គ្នា​២​កន្លែង​កើត​មាន​ពេល​ជ្រើស​រើស​ភ្នាក់​ងារ​អន្តោ​ប្រវេសន៍​នីហ្សេរី​យ៉ា​នៅ​ក្រុង​អាប៊ូ​ហ្សា​ និង​ក្នុង​រដ្ឋ​ RIVERS ។​

លោក TAYO HAASTRUP អ្នក​នាំ​ពាក្យ​នៃ​មន្ទីរ​ពេទ្យ​ជាតិ​ក្រុង​អាប៊ូ​ហ្សា​អះ​អាង​ពីមនុស្ស​ស្លាប់​៧​នាក់​នៅ​រដ្ឋ​ធានី ។​ ចំណែក​នៅ​រដ្ឋ RIVERS មនុស្ស​៤​

មនុស្ស​យ៉ាង​តិច​១១​នាក់​​ស្លាប់​កាល​ពី​ថ្ងៃទី​១៥ មីនា​ ​ដោយ​ការ​ផ្អើល​រត់​ជាន់​គ្នា​២​កន្លែង​កើត​មាន​ពេល​ជ្រើស​រើស​ភ្នាក់​ងារ​អន្តោ​ប្រវេសន៍​នីហ្សេរី​យ៉ា​នៅ​ក្រុង​អាប៊ូ​ហ្សា​ និង​ក្នុង​រដ្ឋ​ RIVERS ។​

លោក TAYO HAASTRUP អ្នក​នាំ​ពាក្យ​នៃ​មន្ទីរ​ពេទ្យ​ជាតិ​ក្រុង​អាប៊ូ​ហ្សា​អះ​អាង​ពីមនុស្ស​ស្លាប់​៧​នាក់​នៅ​រដ្ឋ​ធានី ។​ ចំណែក​នៅ​រដ្ឋ RIVERS មនុស្ស​៤​នាក់​ស្លាប់​ក្នុងការរត់​ជាន់​គ្នា​មួយ​​ទៀត​ពេលជ្រើស​រើស​​ភ្នាក់​ងារ​អន្តោ​ប្រវេសន៍​ដែរ។​ យោងតាម​ប្រភព​មន្ទីរពេទ្យ​ BRAITHWAITE MEMORIAL នៅ​ក្រុង​ PORT HARCOURT រដ្ឋ​ធានី​រដ្ឋ​ RIVERS ថា​ មាន​មនុស្ស​១២​នាក់ដែល​រង​គ្រោះ​ដោយ​ការ​រត់​ជាន់​គ្នា​បាន​បញ្ជូន​មក​កាន់​​មន្ទីរ​ពេទ្យ​នេះ ។​

ការ​ផ្អើល​រត់​ជាន់​គ្នា​នៅ​ក្រុង​អាប៊ូ​ហ្សា​កើត​មាន​ក្នុង​ស្តាត​មួយ​ជា​កន្លែង​មាន​មនុស្ស​យ៉ាង​ច្រើន​កុះ​ករ​លើក​គ្នា​មក​កាន់​ទី​នោះ​ ពេល​មាន​ការ​ប្រឡងជ្រើសរើស​ភ្នាក់​ងារ​អន្តោ​ប្រវេសន៍​ ។​​ ចំណែក​ការ​ជាន់​គ្នា​ស្លាប់​នៅ​រដ្ឋ​ RIVERS ក៏​កើត​មាន​ក្នុង​ស្តាត​មួយ​យក​ជា​កន្លែង​ជ្រើស​រើស​ភ្នាក់​ងារ​អន្តោ​ប្រវេសន៍​ដែរ​។​
ការ​ផ្អើល​លើក​គ្នា​មក​ប្រឡង​បែប​នេះ​ដល់​ថ្នាក់​ប្រជ្រៀត​គ្នា​យ៉ាង​ខ្លាំង​បង្ហាញ​ពី​​វិបត្តិ​គ្មាន​ការងារ​ធ្វើ​ធ្ងន់​ធ្ងរ​នៅ​នីហ្សេ​រីយ៉ា​ ៕​