ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាហាន​អេ​ហ្ស៊ីប​6​នាក់​ត្រូវ​សម្លាប់​នៅ​ក្រុង​គែរ​រដ្ឋ​អំណាច​ចោទ​ក្រុម​បង​ប្អូន​អ៊ិស្លាម​

11 ឆ្នាំ មុន

ជន​ប្រដាប់​អាវុធ​២​នាក់​ កាល​ពី​ថ្ងៃ​ទី​១៥​ មីនា បាន​សម្លាប់​ទាហាន​អេ​ហ្ស៊ីប​៦​នាក់​​នៅ​ទី​ក្រុង​​គែរ​ ខណៈ​ដែល​កង​កម្លាំង​សន្តិ​សុខ​អេ​ហ្ស៊ីប​ក្លាយ​ជា​គោល​ដៅ​សំខាន់​​នៃ​ការ​វាយ​ប្រហារ​ ចាប់​តាំង​ពី​ការ​ផ្តួល​រំលំ​ប្រធា​នា​​ធិបតី​អ៊ិស្លាម​និយម​ លោក​ម៉ូ​ហា​ម៉េដ​ ម័រ​ស៊ី​ ដោយ​កង​ទ័ព​ មក ។

ការ​វាយ​ប្រហា​រ​នោះ​ដែល​ត្រូវ​បាន​កង​ទ័ព​ទម្លាក់​ការ​ទទួល​ខុស​ត្រូវ​លើ​ក្រុម​បង​ប្អូន​អ៊ិស្លាម​ជា​ចលនា​របស់​ប្រមុខ​រដ្ឋ​ត្រូវ​ផ្តួល​រំលំ​ កើត​មាន​២​ថ្ងៃ​ ក្រោយ​ពី​ការ

ជន​ប្រដាប់​អាវុធ​២​នាក់​ កាល​ពី​ថ្ងៃ​ទី​១៥​ មីនា បាន​សម្លាប់​ទាហាន​អេ​ហ្ស៊ីប​៦​នាក់​​នៅ​ទី​ក្រុង​​គែរ​ ខណៈ​ដែល​កង​កម្លាំង​សន្តិ​សុខ​អេ​ហ្ស៊ីប​ក្លាយ​ជា​គោល​ដៅ​សំខាន់​​នៃ​ការ​វាយ​ប្រហារ​ ចាប់​តាំង​ពី​ការ​ផ្តួល​រំលំ​ប្រធា​នា​​ធិបតី​អ៊ិស្លាម​និយម​ លោក​ម៉ូ​ហា​ម៉េដ​ ម័រ​ស៊ី​ ដោយ​កង​ទ័ព​  មក ។

ការ​វាយ​ប្រហា​រ​នោះ​ដែល​ត្រូវ​បាន​កង​ទ័ព​ទម្លាក់​ការ​ទទួល​ខុស​ត្រូវ​លើ​ក្រុម​បង​ប្អូន​អ៊ិស្លាម​ជា​ចលនា​របស់​ប្រមុខ​រដ្ឋ​ត្រូវ​ផ្តួល​រំលំ​ កើត​មាន​២​ថ្ងៃ​ ក្រោយ​ពី​ការ​វាយ​ប្រហារ​មួយ​​មុន​នេះ​បណ្តាល​ឱ្យ​ទាហាន​ម្នាក់​ស្លាប់​នៅ​រដ្ឋ​ធានី​អេ​ហ្ស៊ីប​មក​ ។

ចាប់​តាំង​ពី​កង​ទ័ព​ផ្តួល​រំ​លំ​លោក​ ម័រ​ ស៊ីហើយ​ចាប់​ខ្លួន​លោក​ពី​ខែ​កក្កដា​មក​ ពួក​បះ​បោរ​មាន​មូល​ដ្ឋាន​នៅ​តំបន់​ស៊ី​ណៃ​អីុ​ បាន​បង្កើន​ការ​វាយ​ប្រហារ​ប្រឆាំង​កង​ទាហាន​និង​ប៉ូលិស​ ដោយ​សម្លាប់​ទាហាន​និង​ប៉ូលិស​ជាង​២០០​នាក់​ ហើយ ។

ទាហាន​៦​នាក់​ដែល​ត្រូវ​សម្លាប់​ កាល​​ពី​ថ្ងៃ​ទី​១៥ មីនា រង​ការ​បាញ់​ប្រហារ​នៅ​តំបន់​ជាយ​ក្រុង​មួយ​នា​ភាគ​ខាង​ជើង​ទី​ក្រុង​គែរ​គឺ​តំបន់​ CHOUBRA AL-KHIMA ដោយ​ពួក​អ្នក​វាយ​ប្រហារ​ប្រដាប់​អាវុធ​ក៏​ដាក់​គ្រាប់​បែក​២​គ្រាប់​បំណង​ឱ្យ​ផ្ទុះ​ពេល​​ពួក​អ្នក​ជួយ​សង្គ្រោះ​លើក​គ្នា​មក​ដល់​ ។ ពេល​រង​ការ​វាយ​ប្រហារ​ទាហាន​ទាំង​នោះ​កំពុង​តែ​នាំ​គ្នា​សូត្រ​ធម៌​នៅ​ត្រង់​ចំណុច​ត្រួត​ពិនិត្យ​មួយ​ ។

ក្រុម​ប្រឹក្សា​ការ​ពារ​ជាតិ​អេ​ហ្ស៊ីប​ដឹក​នាំ​ដោយ​ប្រធា​នា​ធិប​តី​ស្តី​ទី​លោក​ អាដ​លី​ ម៉ាន់​សួរ បាន​សន្យា​ធ្វើ​ការ​សង​សឹក​ឱ្យ​ទាហាន​ទាំង​នោះ​ ចំណែក​នាយក​រដ្ឋ​មន្ត្រី​លោក​អី​ុ​ប្រា​ហ៊ីម​ ម៉ាហ៍​ឡាប បាន​កោះ​ប្រជុំ​គណៈ​រដ្ឋ​មន្ត្រី​ជា​វិសា​មញ្ញ​មួយ​ដើម្បី​ពិភាក្សា​លើ​ចម្លើយ​តប​វិញ​ចំពោះ​ការ​វាយ​ប្រហារ​នេះ​ ៕