ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាអាយុ​​៦៦ឆ្នាំលួច​បង្កាត់ភ្លើង​ស្នេហ៍​​ជា​មួយ​នាង​​អាយុ​​៣២ យាយដឹង​​ឃាត់​​ខ្លួន​​ប្រគល់​ឱ្យ​ប៉ូលិស​​

11 ឆ្នាំ មុន

ខេត្ត​​ព្រះ​សីហនុ​​ ៖ តាវ័យ​​៦៦​ឆ្នាំម្នាក់​​ និងស្រី​​កំណាន់​​​អាយុ​​៣២​​ឆ្នាំ ត្រូវ​​ប្រពន្ធ​​របស់​​តា​​ដែល​​បាន​​រៀប​​អាពាហ៍​​ពិ​ពាហ៍​​ តែពុំបាន​ចុះ​​អេ​តាស៊ី​វិល​​​​ នាំខ្លួន​ប្រគល់​​ឱ្យ​ប៉ូលិស​​ ដោយ​​ចោទ​ប្រកាន់ថា លួច​សហាយ​ស្មន់​នឹង​គ្នា ។ ហេតុការ​ណ៍​​នេះ បាន​កើតឡើង​​ ប​ន្ទាប់​ពី​យាយ(ប្រពន្ធ​តា​​)តាម​ទាន់​​ តា​និង​​ស្រី​ក្មេង​​អាយុ​​៣២​ឆ្នាំ​​ កំពុង​នៅ​ជាមួយ​គ្នា​​​ក្នុង​ខ្ទម​ចាំ​​មើល​​ឡ​​ធ្យូង​​មួយ​កន្លែង​​ កាល​ពី​​​ថ្ងៃទី​១៣ មីនា ២០១៤ វេលា​ម៉ោង​១១និង​៣០​នាទី​ព្រឹក​​ នៅ​ចំណុច​​ភូមិ​ស្រែចាម ឃុំ​អូរ​ជ្រៅ ស្រុក​ព្រៃនប់ ។

តាម​​ភរិយា​​របស់​​តា​​ដែល​​ពុំ​បាន​ចុះ​​អេតាស៊ី​វិល​ បាន​ឱ្យសមត្ថកិច្ច​​ដឹង​ថា គាត់​(ប្រពន្ធ​តា) និង​តា​ឈ្មោះ​​ ដាច់ សៀក អាយុ​៦៦​ឆ្នាំ បាន​រៀបការ​នឹង​គ្នា​ជាច្រើន​មក​ហើយ​​ តែពុំមាន​កូន ហើយ​​ក៏មិន​​​បាន​នាំ​​គ្នា​ទៅ​ចុះ​អេតាស៊ី​​វិល​​នោះ​ទេ បាន​ត្រឹម​​តែ​ភូមិ​-ឃុំ​ និង​អ្នក​ទៅ​ហូបការ​​ដឹង​​ឮ​​ប៉ុណ្ណោះ ចំណែក​​ស្រី​​ក្មេង​នោះ​​ត្រូវគាត់(យាយ)​ដឹង​ថា មាន​ឈ្មោះ​​ប៉ាន​ ឆេន​ អាយុ​​៣២​ឆ្នាំ មាន​​​ប្តី​​និង​កូន​​០៣នាក់​​ និង​​​​បាន​ទាក់​ទង​នៅ​ជាមួយ​ប្តី​​របស់​គាត់​​ដោយ​លួច​លាក់​​ជា​ច្រើន​ឆ្នាំ​មក​ហើយ​​ ។ យាយ​បន្តថា កន្លង​មក​​ រូប​គាត់ និង​ប្តី​ស្ត្រី​​អាយុ​​៣២​ឆ្នាំរូបនោះ​​ ក៏​ធ្លាប់​​បាន​ណែ​នាំ​​​និង​សំណូម​ពរ​​​​​​ដល់​​អ្នក​ទាំង​ពីរ​​(តានិងស្រី​ក្មេង​​)ឱ្យ​​បញ្ឍប់​​ល្បែង​ស្នេហា​​នោះ​ទៀត​​ទៅ​​ ហើយ​​រាប់​អាន​គ្នាជា​ធម្ម​តា ។ តែ​​ដោយ​សា​​រ​​ឆ្ងាញ់​​​នឹង​​ភ្លើង​​តណ្ហា​​ សប្បាយនឹង​កាម​គុណ​​​​យ៉ាង​ត្រេក​​ត្រអាល​​ អ្នក​ទាំង​ពីរ​​នៅ​​តែ​​​ពុំ​ព្រម​ឈប់​​តាមការ​ស្នើ​សុំ​​នោះ​ទេ ដោយ​​នៅ​តែ​​លួច​ស្កាត់​ជួប​គ្នា​​​រហូត ទើប​នៅ​ថ្ងៃ១៣ មីនា គាត់​​(យាយ)ក៏​​សម្រេច​​ចិត្ត​​នាំ​​ខ្លួន​គូស្នេហ៍​នេះ មក​ប្រគល់​​ឱ្យច្បាប់​ជាអ្នក​ចាត់​ការ ។

បន្ទាប់​ពី​សមត្ថកិច្ច​​ធ្វើការ​វែក​ញែក​តាម​ផ្លូវ​ច្បាប់​​ ភរិយា​​របស់​តា​​មិនអាច​​ចោទ​ប្រកាន់​​ទៅលើ​​ តានិង​ស្រី​ក្មេង​​នោះ​បានឡើយ ព្រោះ​​យាយ​​និង​តា​ បាន​ត្រឹម​​តែ​​រៀបការ​​ ដោយ​ពុំ​បាន​ចុះ​​អេតាស៊ី​វិល​​ ចំណែក​​ស្រី​​ក្មេង​​និង​ប្តី​​របស់​នាង​​ ក៏​​ពុំបាន​ចុះ​​អេតាស៊ី​វិល​​ដូច​​យាយនិង​តា​នោះ​ដែរ ហើយ​​ចំពោះ​​ផ្លូវ​ច្បាប់​​គឺ​​ពុំ​អាច​​ចោទ​​ទៅ​​រួចទេ​​​​ ដែល​​ធ្វើ​​ឱ្យ​តានិង​ស្រី​ក្មេង​​ សប្បាយ​ចិត្ត​​អង្គុយ​​គង​ផ្លូវ​គ្នា​​ ដោយ​សង្ឃឹមថា គាត់​​និង​ស្រី​ក្មេង​​រួច​ខ្លួន​ហើយ ហើយ​បាន​ក្រេប​ទឹក​ឃ្មុំ​​យ៉ាង​​ផ្អែម​ត្រជាក់​បន្តទៀត​​ ដោយ​​មិនបាច់​ខ្វល់​​ ឫលួច​លាក់​ទៀត​ឡើយ​​​​​។

តែ​​ផ្ទូយ​​ទៅ​វិញ​​ ដោយ​ការ​មិនអស់​​ចិត្តរបស់​ភរិយា​របស់​តា និង​ប្តី​​របស់​ស្រី​ក្មេង​​នោះ បុរសជា​ប្តី​​របស់​​ស្រី​​ក្មេង​ ក៏បាន​ដាក់​​ពាក្យ​​ប្តឹង​​ ចោទ​​ប្រកាន់​តានិង​ស្រី​​ក្មេង​​​មួយ​​ករណី​ទៀត គឺ​​ចំលង​មេ​រោគ ព្រោះ​​តាម​យាយ​​និង​​ប្តី​​របស់​ស្រី​ក្មេង​​នោះ បានដឹង​​យ៉ាង​ច្បាស់​ថា តាវ័យ​​៦៦​ឆ្នាំ​នោះ គឺមាន​ផ្ទុក​មេ​​រោគ​​អេដស៍ បានចំលង​​មក​ស្រី​ក្មេង​​ ហើយ​​ចំលង​មក​បុរសជា​ប្តី​​ទៀត​ ដែល​​ទោសនេះ បើ​​តាមសមត្ថកិច្ច​បង្ហើប​ឱ្យដឹងថា មានទោស​ជាប់​ឃុំ​​ចាប់​ពី​៥​ឆ្នាំ​ឡើង​​ទៅ ។

ទី​បំផុត​​គូស្នេហ៍​​ស្អិត​​ល្មួត​​​បេះ​​មិន​ចេញ​​មួយ​​គូ​​នេះ​ ត្រូវបានសមត្ថកិច្ច​​កសាង​សំ​​ណុំ​រឿង​បញ្ជូន​​ទៅ​ស្នង​ការ​ដ្ឋាន​​នគរបាល​ខេត្ត ចាំមើល ​តើ​វាស​នា​ពួក​គេ​​យ៉ាង​ណា​​?​​