ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាំ​អំណោយលោក ជួន ណា​រិ​ន្ទ ឧបត្ថម្ភ​ដល់​កម្លាំង​នគរបាល​ការពារ​ព្រំដែន​និង​ជនភៀសសឹក​នៅ​ស្រុក​វាល​វែង

52 វិនាទី មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់​ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ​ខែធ្នូ ឆ្នាំ​២០២៥ លោក​ឧត្តមសេនីយ៍ទោ ស ថេ​ង ស្នងការ​នគរបាល​ខេត្ត បាន​ទទួល​អំណោយ​គ្រឿង​ឧបភោគបរិភោគ…

ខេត្តពោធិ៍សាត់​ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ​ខែធ្នូ ឆ្នាំ​២០២៥ លោក​ឧត្តមសេនីយ៍ទោ ស ថេ​ង ស្នងការ​នគរបាល​ខេត្ត បាន​ទទួល​អំណោយ​គ្រឿង​ឧបភោគបរិភោគ ពី​ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​ស្នងការ​រាជធានី​ភ្នំពេញ ដើម្បី​ចែក​ជូន​ជនភៀសសឹក និង​កងកម្លាំង​នគរបាល​ដែល​កំពុង​ឈរជើង​ការពារ​បូរណភាព​ទឹកដី​នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន​។

អំណោយ​ដែល​ស្នងការដ្ឋាន​នគរបាល​ខេត្តពោធិ៍សាត់​ទទួល​បាន​រួម​មាន មី​ចំរុះ ចំនួន​៣០០​កេស ទឹកក្រូច ១០០​កេស ទឹក​សុទ្ធ ១០០​កេស អំបុក​ចំនួន ៣​កេស និង​៥០​យួរ ម៉ាស​ចំនួន​៣​កេស ពង​ទា​ចំនួន​៤៥០​គ្រាប់ នំ​ធុង (៩០០) ចំនួន​១០​ធុង បារី​ចំនួន​២​កេស និង​ថវិកា​ចំនួន​១០​លាន​រៀល ។

លោក​ឧត្តមសេនីយ៍ទោ ស ថេ​ង បាន​មាន​ប្រសាសន៍​ថា អំណោយ​ដែល​ទទួល​បាន​ពី ឯកឧត្តម អគ្គស្នងការ​រង គឺ​តំណាង​ឱ្យ​ទឹកចិត្ត និង​ការ​យកចិត្តទុកដាក់​ខ្ពស់ ចំពោះ​សុខទុក្ខ​របស់​បងប្អូន​ប្រជាពលរដ្ឋ ជា​ពិសេស​ជនភៀសសឹក ដែល​រង​ផល​ប៉ះពាល់ និង​ចំពោះ​វីរភាព​របស់​កងកម្លាំង​នគរបាល​ការពារ​ព្រំដែន ដែល​បាន​លះបង់​កម្លាំងកាយ​ចិត្ត ប្រឈម​នឹង​គ្រប់​ឧបសគ្គ ដើម្បី​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​ជាតិ​មាតុភូមិ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ