ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងការពារជាតិ​ ៖ ភាគី​ថៃ​នៅ​តែ​បន្ត​រំលោ.ភ​បំពា.ន​លើ​បទ​ឈប់​បា.ញ់ និង​«​សេចក្តីថ្លែងការណ៍​រួម​ស្តី​ពី​កិច្ចព្រមព្រៀង​សន្តិភាព រវាង​កម្ពុជា​និង​ថៃ​»

3 ខែ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​ ៖ ​ក្រសួងការពារជាតិ​បាន​បញ្ជាក់​ថា​ភាគី​ថៃ​នៅ​តែ​បន្ត​រំលោភ​បំពាន​លើ​បទ​ឈប់​បាញ់ និង​សេចក្តីថ្លែងការណ៍​រួម​ស្តី​ពី​កិច្ចព្រមព្រៀង​សន្តិភាព រវាង​កម្ពុជា​និង​ថៃ​»​បច្ចុប្បន្ន​ភាព​អំពី​ស្ថានការណ៍​នៅ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ ។​ ​ការ​លើក​ឡើង​របស់​ក្រសួងការពារជាតិ​បន្ទាប់​ពី​កងកម្លាំង​យោធា​ថៃ​បន្ត​ការ បាញ់ប្រហារ និង​ឈ្លានពាន​មក​លើ​ដែន​អធិបតេយ្យ​កម្ពុជា នៅ​ទិស​យោធភូមិ​ភាគ​ទី​៤…

​រាជធានី​ភ្នំពេញ​ ៖ ​ក្រសួងការពារជាតិ​បាន​បញ្ជាក់​ថា​ភាគី​ថៃ​នៅ​តែ​បន្ត​រំលោភ​បំពាន​លើ​បទ​ឈប់​បាញ់ និង​សេចក្តីថ្លែងការណ៍​រួម​ស្តី​ពី​កិច្ចព្រមព្រៀង​សន្តិភាព រវាង​កម្ពុជា​និង​ថៃ​»
​បច្ចុប្បន្ន​ភាព​អំពី​ស្ថានការណ៍​នៅ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ ។​

​ការ​លើក​ឡើង​របស់​ក្រសួងការពារជាតិ​បន្ទាប់​ពី​កងកម្លាំង​យោធា​ថៃ​បន្ត​ការ បាញ់ប្រហារ និង​ឈ្លានពាន​មក​លើ​ដែន​អធិបតេយ្យ​កម្ពុជា នៅ​ទិស​យោធភូមិ​ភាគ​ទី​៤ និង​យោធភូមិ​ភាគ ទី​៥ គិត​មក​ដល់​ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​២០២៥ ដែល​ជា​ថ្ងៃ​ទី​១៣ ហើយ​។

​ភាគី​ថៃ​នៅ​តែ​បន្ត​រំលោភ​បំពាន​លើ​បទ​ឈប់​បាញ់ និង​«​សេចក្តីថ្លែងការណ៍​រួម​ស្តី​ពី​កិច្ច​ព្រ ម​ព្រៀង​សន្តិភាព រវាង​កម្ពុជា​និង​ថៃ​» ដែល​ភាគី​កម្ពុជា​និង​ភាគី​ថៃ​បាន​ចុះហត្ថលេខា​កា ល​ពី​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២៥​។ ស្ថានភាព​នៃ​អំពើ​គំរាមកំហែង និង​ឈ្លានពាន​របស់ ភាគី​ថៃ​មក​លើ​តំបន់​មួយ​ចំនួន​ក្នុង​ដែន​អធិបតេយ្យ កម្ពុជា​៖

១-ស្ថានការណ៍​ជួរ​មុខ​នៅ​សមរភូមិ​ទិស​យោធភូមិ​ភាគ​ទី​៤ ក្នុងភូមិ​សាស្ត្រ​ខេត្តឧត្តរមានជ័យ ភាគី​ថៃ​បាន បន្ត​បាញ់ប្រហារ​មក​លើ​កម្ពុជា​៖ គិត​ចាប់ពី​ម៉ោង ១៧:00​នាទី​ល្ងាច ថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ​២០២៥ រហូត​ដល់​ម៉ោង ៧:០០​នាទី​ព្រឹក ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ ២០២៥ – ចាប់ពី​ម៉ោង ២០:០០​នាទី​ល្ងាច ថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ​២០២៥ យោធា​ថៃ​បាន​បាញ់កាំភ្លើង​ធំ​ចូល​ភូមិសាស្ត្រ ប្រាសាទ​តា​មាន់ និង​ដំណាក់​ស្តេច​។ រហូត​ដល់​ម៉ោង ៥:០០​នាទី​ព្រឹក​នេះ​ទើប​ស្ងប់ស្ងាត់​។ ចំពោះ​ស្ថានការណ៍​នៅ​ក្នុងភូមិ​សាស្ត្រ​ផ្សេង​ទៀត​មាន​សភាព​ស្ងប់ស្ងាត់ ប៉ុន្តែ​កងកម្លាំង​របស់​យើង​បន្ត​តាម ដាន​យ៉ាង​យកចិត្តទុកដាក់ និង​ប្រុង​ប្រយ័ត្ន​ខ្ពស់​ជា​និច្ច​។​

២-ស្ថានការណ៍​ជួរ​មុខ​នៅ​សមរភូមិ​ទិស​យោធភូមិ​ភាគ​ទី​៥ ក្នុងភូមិ​សាស្ត្រ​ខេត្តបន្ទាយមានជ័យ និង​ខេត្តពោធិ៍សាត់ ភាគី​ថៃ​បាន​បន្ត​បាញ់ប្រហារ​មក​លើ​កម្ពុជា​៖ គិត​ចាប់ពី​ម៉ោង ១៧:០០​នាទី​ល្ងាច ថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ​២០២៥ រហូត​ដល់​ម៉ោង ៩:០០​នាទី​ព្រឹក ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ ២០២៥ ថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ​២០២៥ – ម៉ោង ១៧:២៨​នាទី យោធា​ថៃ​បាន​បន្ត​ប្រើប្រាស់​ដ្រូ ន​ពាំ​ក្បាល​គ្រាប់​ទម្លាក់​នៅ​ភូមិសាស្ត្រ​ថ្មដា​។ ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​២០២៥ – ម៉ោង ៤:៥៤​នាទី យោធា​ថៃ​បាន​ប្រើប្រាស់​កាំភ្លើង​បាញ់​រះ​នៅ​ភូមិសាស្ត្រ​អូរ​ភ្លុក​ដំរី​។ – ម៉ោង ៥:៤១​នាទី យោធា​ថៃ​បាន​ប្រើប្រាស់​កាំភ្លើង​ធំ​បាញ់​ចេញពី​នាវាចម្បាំង​នៅ​ភូមិសាស្ត្រ​ថ្មដា​។ – ម៉ោង ៦:០១​នាទី យោធា​ថៃ​បាន​បាញ់​ផ្លោង​ចូល​ភូមិសាស្ត្រ​ភូមិ​ព្រៃ​ចាន់​។

– ម៉ោង ៦:៥៤​នាទី យោធា​ថៃ​បាន​ប្រើប្រាស់​ដ្រូ​ន​ខ្នាត​ធំ​ហោះ​រំលោភ​លើ​ដែន​អធិបតេយ្យ​របស់ កម្ពុជា​នៅ​ភូមិសាស្ត្រ​ឃុំ​ថ្មដា​។ – ម៉ោង ៧:៤២​នាទី យោធា​ថៃ​បាន​បាញ់​ផ្លោង​ចំនួន ៥​គ្រាប់ ចូល​ផ្ទះ​ប្រជាជន​ស្លូតត្រង់ ស្ថិត​នៅ​ភូមិ​បន្ទាយ​មាន​រិ​ទ្ធ ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ​។ – ម៉ោង ៨:៤៨​នាទី យោធា​ថៃ​បាន​បាញ់​ផ្សែង​ពុល​នៅ​ភូមិ​សា ស្ត្រ​ជោគជ័យ ខេត្តបន្ទាយមានជ័យ​។ ចំពោះ​ស្ថានការណ៍​នៅ​ក្នុងភូមិ​សាស្ត្រ​ផ្សេ ង​ទៀត​មាន​សភាព​ស្ងប់ស្ងាត់ ប៉ុន្តែ​កងកម្លាំង​របស់​យើង​បន្ត​តាម ដាន​យ៉ាង​យកចិត្តទុកដាក់ និង​ប្រុង​ប្រយ័ត្ន​ខ្ពស់​ជា​និច្ច​។

​ក្រសួងការពារជាតិ​បាន​បញ្ជាក់​ជូន​សា​ជា​ថ្មី​ថា គោលដៅ​នៃ​ការ​វាយ​ការពារ​ខ្លួន​របស់​កម្ពុជា គឺ​ផ្តោត​តែ​លើ “​គោលដៅ យោធា​ថៃ​ប៉ុណ្ណោះ មិន​សំដៅលើ​គោលដៅ​ជន​ស៊ី​វិល ឬ​ទីកន្លែង​ស៊ី​វិល​ណាមួយ​ឡើយ​” ប៉ុន្តែ​មាន​តែ ភាគី​ថៃ​ទេ ដែល​បាន​ធ្វើការ​វាយ​ប្រ ហារ​មក​លើ​ទីតាំង​ដែល​ប្រជាជន​ស៊ី​វិល​របស់​កម្ពុជា និង​ធ្វើ​ឱ្យ​ប្រជាជន ស៊ី​វិល​ស្លូតត្រង់​កម្ពុជា​បាត់បង់​ជីវិត​ចំនួន ១៨​នាក់ (​ទារក ១​នាក់​) និង​រង​របួស​ចំនួន ៧៩​នាក់ គិត​ត្រឹម​ថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ​២០២៥ ម៉ោង ៦​ល្ងាច​។ កម្ពុជា​ទាមទារ​ឱ្យ​ភាគី​ថៃ​បញ្ឈប់​រាល់​ការ ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ដោយ​ចេតនា​ក្នុង​គោលដៅ​បង្វែរ​ការ ចាប់អារម្មណ៍​អំពី​ការ​រំលោភ បំពាន​ច្បាប់​អន្តរជាតិ​របស់​ខ្លួន​ដោយ​លាប​ពណ៌​កម្ពុជា ដើម្បី​យក​ជា​លេស បង្កើន​ភាព​តាន តឹង​ក្នុង​គោលបំណង​បម្រើ​ដល់​សកម្មភាព​ឈ្លានពាន​មក​លើ​បូរណភាព​ទឹកដី​ស្របច្បាប់ របស់​កម្ពុជា​ប៉ុណ្ណោះ​។ ម្តង​ហើយ​ម្តងទៀត កងទ័ព​ថៃ​តែងតែ​យក​លេស និង​ប្រើប្រាស់ គ្រប់​ឧបាយកល ដើម្បី​លាក់កម្បាំង​ទ​ង្វើ ឈ្លានពាន​របស់​ខ្លួន​មក លើ​អធិប​យ​តេ​យ្យ និង​បូរណភាព​ទឹកដី​របស់​កម្ពុជា​ដោយ​បំពាន​យ៉ាង​កំរោល​ទៅ លើ​ច្បាប់​អន្តរជាតិ​។

​ទ​ង្វើ​ឈ្លានពាន​របស់​កងទ័ព​ថៃ​មក​លើ​កម្ពុជា​ដ៏​ឃោរឃៅ រួម​ទាំង​ការ​ប្រើប្រាស់​អាវុធ យុទ្ធោបករណ៍​ធុន​ធ្ងន់ និង​មាន​កម្រិត​បំផ្លាញ​ខ្ពស់​ដូច​ជា​៖ យន្តហោះ​ចម្បាំង​, នាវាចម្បាំង​, កាំភ្លើង​ធំ គ្រប់​ប្រភេទ​, គ្រាប់បែក​ចង្កោម​, ផ្សែង​ពុល​, ដ្រូ​ន​គ្រប់​ប្រភេទ និង​អាវុធ​ធុន​ធ្ង ន់​ជា​ច្រើន​ទៀត មក​វាយប្រហារ​លើ​កម្ពុជា ជា​ពិសេស​ទៅ​លើ​ជន​ស៊ី​វិល និង​បេតិកភណ្ឌ ដែល​ជា​សម្បត្តិ​របស់​មនុស្សជាតិ បាន​បញ្ជាក់​យ៉ាង​ច្បាស់​ក្រឡែត​ថា ថៃ​គឺជា​រដ្ឋ​ដែល​បំពាន ច្បាប់​អន្តរជាតិ ជា​រដ្ឋ​ដែល​បំផ្លាញ​សន្តិភាព និង​សន្តិសុខ មិន​ត្រឹមតែ​រវាង​ជាមួយ​កម្ពុជា ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​តំបន់​ទាំងមូល ដើម្បី​បម្រើ​មហិច្ឆតា​ឈ្លានពាន មិន​ចេះ​ឆ្អែតឆ្អន់​របស់​ខ្លួ ន​មក​លើ​ប្រទេស​ដែល​តូច និង​ខ្សោយ​ជាង​ខ្លួន​ប៉ុណ្ណោះ​។

​ក្រសួងការពារជាតិ​បាន​បញ្ជាក់​ថា​៖«​យើង​អំពាវនាវ​ឱ្យ​កងទ័ព​ថៃ​បញ្ឈប់​ជា​បន្ទាន់​នូវ​ទ​ង្វើ​ភូត​កុហក​បោកប្រាស់​បំភ្លៃ​ការ​ពិត​មិន​ចេះ​ចប់​មិន​ចេះ​ហើយ ហើយ​ងាក​មក​រក​មាគ៌ា​សន្តិភាព​ឡើ ង​វិញ​តាម​រយៈ​ការ​បញ្ឈប់​ទ​ង្វើ​ឈ្លានពាន​របស់​ខ្លួន គោរព​បទ ឈប់​បាញ់​ដែល​ខ្លួន​បាន​បំពាន និង​អនុវត្ត​ឡើង​វិញ​នូវ​សេចក្តីថ្លែងការណ៍​រួម​ស្តី​ពី​សន្តិភាព​រវាង​កម្ពុជា និង ថៃ​។ កងទ័ព​ថៃ​ត្រូវ​បង្ហាញ​អំពី​ភាព​ស្មោះត្រង់​របស់​ខ្លួន​ប្រកបដោយ​តម្លាភាព និង​សុច្ឆន្ទៈ​ដោយ​ស្តែង​ចេញ តាម​រយៈ​ទ​ង្វើ​ដែល​មានការ​ទទួលខុសត្រូវ​ខ្ពស់ និង​គោរព​ច្បាប់​អន្តរជាតិ​ឱ្យ​បាន​ម៉ឺងម៉ាត់ មិនមែន​តាម រយៈ​វោហារ​ស័ព្ទ និង​ការ​ភូត​កុហក​នោះ​ទេ​»​។​

ក្នុង​ន័យ​នេះ កម្ពុជា​សូម​អំពាវនាវ​ឱ្យ​សហគមន៍​អន្តរជាតិ​ថ្កោលទោស​យ៉ាង​ម៉ឺងម៉ាត់ ចំពោះ​ការ​រំលោភ បំពាន​សេចក្តីថ្លែងការណ៍​រួម​ស្តី​ពី​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​កម្ពុជា​និង​ថៃ និង​សកម្មភាព​ឧក្រិដ្ឋកម្ម សង្គ្រាម​ខុសច្បាប់​របស់​ថៃ​ម្តង​ហើយ​ម្តងទៀត​នេះ ដោយ​ទាមទារ​ឱ្យ​ថៃ ទទួលខុសត្រូវ​ទាំងស្រុង​ចំពោះ​ការ រំលោភ​បំពាន​ដ៏​កំរោល​នេះ​។ កម្ពុជា​អំពាវនាវ​ឱ្យ​ថៃ​ប ញ្ឈ​ប់​រាល់​អរិភាព​ជា​បន្ទាន់ ដោយ​ដក​កម្លាំង​ចេញពី ដែន​អធិបតេយ្យ​របស់​កម្ពុជា និង​ចៀសវាង​សកម្មភាព​ឈ្លានពាន​ដែល​គំរាមកំហែង​ដល់​សន្តិភាព និង​ស្ថិរ ភាព​នៅ​ក្នុង​តំបន់​។

​សូម​គូសបញ្ជាក់​ផង​ដែរ​ថា គិត​រហូត​មក​ដល់​ម៉ោង​នេះ វីរ​កងទ័ព និង​វីរ​នគរបាល​កម្ពុជា​បាន​នឹ ង​កំពុង បន្ត​ឈរជើង​យ៉ាង​រឹង​មាំ ស្វាហាប់ មោះមុត និង​នៅ​តែ​តស៊ូ​ប្រយុទ្ធ​យ៉ាង​ស្វិតស្វាញ តតាំង​ជាមួយ​សត្រូវ ឈ្លានពាន​នៅ​គ្រប់​សមរភូមិ​ទាំងអស់ ក្នុង​ការ​បំពេញ​តួនាទី​របស់​ខ្លួន ដើម្បី​ការពារ​បូរណភាព​ទឹកដី​របស់ កម្ពុជា​។

​ក្រសួង​ការ​បាន​លើក​ឡើង​ទៀត​ថា​៖​យើង​ក៏​បញ្ជាក់​ឡើង​វិញ​នូវ​សិទ្ធិ​ស្វ័យការពារ​ដែន​អធិបតេយ្យ​របស់​យើង ដូចដែល​មាន​ចែង​នៅ ក្នុង​ច្បាប់​អន្តរជាតិ ដើម្បី​ការពារ​បូរណភាព​ទឹក ដី និង​ប្រជាជន​របស់​យើង​ទោះ​ក្នុង​តម្លៃ​ណា ក៏​ដោយ​។​

​ជាមួយ​គ្នា​នោះ​ដែរ​ក្រសួងការពារជាតិ​បាន សូម​ប្រជាពលរដ្ឋ​ទាំងអស់​បន្ត​ជឿជាក់ និង​លើកទឹកចិត្ត​ដល់​វីរ​កងទ័ព​ដ៏​អង់អាច​ក្លាហាន​របស់​យើង​ដែល កំពុង​ប្រយុទ្ធ​តស៊ូ​យ៉ាង​ខ្លាំ ង​ក្លា​នៅ​គ្រប់​សមរភូមិ​ទាំងអស់​។ រាជរដ្ឋាភិបាល កងទ័ព និង​ប្រជាជន​កម្ពុជា​រួប រួម​គ្នា​ជា​ធ្លុង​មួយ​ក្នុង​ការ​ការពារ​ទឹកដី សេចក្តី​ថ្លៃថ្នូរ និង​អធិបតេយ្យភាព​របស់​យើង​ដោ យ​អង់អាច​ក្លាហាន និង​ដោយ​មិន​ងាករេ​ជា​ដាច់ខាត​ទោះ​ក្នុង​តម្លៃ​ណា​ក៏​ដោយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ