ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ភ្លៀង​ធ្លាក់​យ៉ាង​គំហុក ទឹកទន្លេ​នានា​ហក់​ឡើង​ព្រម​គ្នា​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា នៅ​ថ្ងៃ​ទី​៤ ខែកញ្ញា ឆ្នាំ​២០១៩ បាន​ចេញ​សារាចរ​ណែនាំ​ស្ដី​ពី​ការ​ត្រៀម​វិធានការ​ទប់ទល់​នឹង​ទឹកជំនន់ ដែល​ចុះហត្ថលេខា​ដោយ​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ។ សារាចរ​មាន​ខ្លឹមសារ​ជា​អាទិ៍​ថា…

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា នៅ​ថ្ងៃ​ទី​៤ ខែកញ្ញា ឆ្នាំ​២០១៩ បាន​ចេញ​សារាចរ​ណែនាំ​ស្ដី​ពី​ការ​ត្រៀម​វិធានការ​ទប់ទល់​នឹង​ទឹកជំនន់ ដែល​ចុះហត្ថលេខា​ដោយ​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ។ សារាចរ​មាន​ខ្លឹមសារ​ជា​អាទិ៍​ថា យោង​តាមការ​ពិនិត្យ​សង្កេត​តាមដាន​ជាប់​ជា​ប្រចាំ​លើ​ស្ថានភាព​អាកាសធាតុ​របស់​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បាន​បង្ហាញ​ថា ដោយសារ​ឥទ្ធិពល​របស់​ប្រព័ន្ធ​សម្ពាធ​ទាប គួប​ផ្សំ​នឹង​ឥទ្ធិ ពល​របស់​ព្យុះ​ទី​៤​ឈ្មោះ​កា​ហ្សុ​ី​គី (KAJIKI) និង​ឥទ្ធិពល​ខ្យល់​មុ​សុង​និរតី​ខ្លាំង បាន​បង្ក​ឲ្យ​មានការ​ធ្លាក់​ភ្លៀងយ៉ាង​គំហុក​នៅ​ក្នុង​ខេត្ត​មួយ​ចំនួន​របស់​ព្រះរាជាណា​ចក្រ​កម្ពុជា និង​នៅ​តំបន់​ផ្ទៃ​រងទឹក​ភ្លៀង​របស់​ទន្លេមេគង្គ ក្នុង​ប្រទេស​វៀតណាម ប្រទេស​ថៃ និង​ប្រទេស​ឡាវ ។

ការ​ធ្លាក់​ភ្លៀង​យ៉ាង​គំហុក​នេះ នឹង​ជំរុញ​ឲ្យ​ទឹកទន្លេរ​មេគង្គ​ហក់​ឡើង​ខ្ពស់ លឿន និង​ឈាន​ដល់​កម្រិត​មួយ​ដែល​បង្ក​ឲ្យ​មានការ​លិចលង់​នៅ​ខេត្ត​មួយ​ចំនួន ដែល​ស្ថិត​នៅ​អម​សងខាង​ទន្លេរ​មេគង្គ​ផ្នែក​ខាងលើ ។

យោង​តាម​ការ​ព្យាករ​កម្ពស់​ទឹក​របស់​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បាន​បង្ហាញ​ថា ៖
-​ស្ថានីយ​ជល​សាស្ត្រ​ខេត្តស្ទឹងត្រែង ៖ នៅថ្ងៃ​ទី​៨ ខែកញ្ញា ទឹក​អាច​កើនឡើង​ដល់​កម្ពស់​១២,៣៥​ម៉ែត្រ​(​កម្ពស់​ប្រកាស​អាសន្ន​១២​ម៉ែត្រ​)
-​ស្ថានីយ​ជល​សាស្ត្រ​ខេត្តក្រចេះ ៖ នៅ​ថ្ងៃ​ទី​៩ ខែកញ្ញា ទឹក​អាច​កើនឡើង​ដល់​កម្ពស់​២៣,២០​ម៉ែត្រ (​កម្ពស់​ទឹក​ប្រកាស​អាសន្ន​២៣​ម៉ែត្រ​)
-​ស្ថានីយ​ជល​សាស្ត្រ​ខេត្តកំពង់ចាម ៖ នៅ​ថ្ងៃ​ទី​១០ ខែកញ្ញា ទឹក​អាច​កើនឡើង​ដល់​កម្ពស់​១៥,៧០​ម៉ែត្រ (​កម្ពស់​ប្រកាស​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​១៥,២០​ម៉ែត្រ​)
-​ស្ថានីយ​ជល​សាស្ត្រ​បា​សាក់ ចតុមុខ រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​១១ ខែកញ្ញា ទឹក​អាច​កើនឡើង​ដល់​កម្ពស់​៩,៤៥​ម៉ែត្រ​(​កម្ពស់​ប្រកាស​ឱ្យ​ប្រុង​ប្រយ័ត្ន​១០,៥០​ម៉ែត្រ​)
-​ដោយឡែក ចំពោះ​កម្ពស់​ទឹកទន្លេ​មេគង្គ​ក្រោម ទន្លេបាសាក់ ទន្លេសាប និង​ទឹក​ក្នុង​បឹង​ទន្លេសាប ក៏​ហក់​ឡើង​ទ​ន្លឹ​ម​គ្នា​ផង​ដែរ ។
-​ទន្ទឹម​នោះ ទឹក​នៅ​តាម​បណ្ដា​ស្ទឹង​មួយ​ចំនួន ក៏​បាន​និង​កំពុង​កើន​ឡើងជា​បន្តបន្ទាប់​ផង​ដែរ ។

យោង​លើ​ស្ថានភាព​អាកាសធាតុ និង​ស្ថានភាព​កម្ពស់​ទឹក ដូច​បាន​បញ្ជាក់​ជូន​ខាងលើ រាជរ​ដ្ឋាភិ​បាល សូម​ធ្វើការ​ណែនាំ​ដល់​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ និង​អាជ្ញាធរ​ដែនដី​ទាំងអស់ ត្រូវ​ចាត់ វិធានការ​ចាំបាច់​នានា​ត្រៀម​​ទប់ទល់​នឹង​គ្រោះ​ទឹកជំនន់ កាត់​បន្ថយ​ឱ្យ​បានជា​អតិបរមា​នូវ​ការ​លំបាក និង​ការ​ប៉ះពាល់​ដល់​ទ្រព្យ សម្បត្តិ និង​អាយុជីវិត​របស់​ប្រជាពលរដ្ឋ ។

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ