ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ក្រឡាប់​រថ​យន្ត​ស្ទូច​​​កុង​តឺន័រ​ សង្កត់​កម្ម​ករ​៣​នាក់​របួស​ធ្ងន់ ​ក្នុង​ឃ្លាំង​ស្តុក​ទំនិញ LM

11 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ​ ៖ ​កម្មករ​​​៣​នាក់ ​ដែល​បម្រើ​​ការ​នៅ​​ក្រុម​ហ៊ុន​ឃ្លាំងស្តុក​​​កុងតឺន័រ​​ បាន​​​រង​របួស​​ធ្ងន់​​​​​ខណៈ​​ពេល​កំពុង​បំពេញ​ការងារ ​ត្រូវ​រថយន្ត​​ស្ទូច​កុងតឺន័រ​​ដឹក​ទំនិញ​​​មួយគ្រឿង ​បាក​់​ជើង​​ទ្រ​ក្រឡាប់​​​​​​សង្កត់​​​លើ​​​កាល​ពី​វេលាម៉ោង​​១១​​ព្រឹក​​ថ្ងៃទី​១៤ ​មីនា ​។ ​ទី​​តាំង​ឃ្លាំង​ខាង​លើ​នេះ​​ស្ថិត​នៅតាម​បណ្តោយ​​វិថី​​ព្រះ​​មុនី​រ៉េត ​ភូមិ​ឫស្សី ​​សង្កាត់​ស្ទឹង​មាន​ជ័យ ​ខណ្ឌ​មាន​ជ័យ ។

រាជ​ធានីភ្នំពេញ​ ៖ ​កម្មករ​​​៣​នាក់ ​ដែល​បម្រើ​​ការ​នៅ​​ក្រុម​ហ៊ុន​ឃ្លាំងស្តុក​​​កុងតឺន័រ​​ បាន​​​រង​របួស​​ធ្ងន់​​​​​ខណៈ​​ពេល​កំពុង​បំពេញ​ការងារ ​ត្រូវ​រថយន្ត​​ស្ទូច​កុងតឺន័រ​​ដឹក​ទំនិញ​​​មួយគ្រឿង ​បាក់ជើង​​ទ្រ​ក្រឡាប់​​​​​​សង្កត់​​​លើ​​​កាល​ពី​វេលាម៉ោង​​១១​​ព្រឹក​​ថ្ងៃទី​១៤ ​មីនា ​។ ​ទី​​តាំង​ឃ្លាំង​ខាង​លើ​នេះ​​ស្ថិត​នៅតាម​បណ្តោយ​​វិថី​​ព្រះ​​មុនី​រ៉េត ​ភូមិ​ឫស្សី ​​សង្កាត់​ស្ទឹង​មាន​ជ័យ ​ខណ្ឌ​មាន​ជ័យ ។

​យោង​តាម​ប្រភ​ពព័ត៌​មាន​ពី​អាជ្ញា​ធរ​​មូល​ដ្ឋាន​​ដែល​ចុះ​​ទៅ​អន្តរាគមន៍​​​បាន​ឱ្យដឹងថា ​មុន​ពេល​កើតហេតុ​​ក្រុម​កម្ម​ករ​ទាំង​អស់​ដែល​បម្រើ​​ការងារ​នៅ​ក្នុងឃ្លាំង​​​ខាងលើ​​បាន​ចុះ​បំពេញ​​ការងារ​​​តាម​ជំនាញ​រៀង​​ៗ​ខ្លួន ។ លុះ​​ដល់​ម៉ោង​​​ប្រមាណ​​​​​​១១​ព្រឹក​​​បុរស​ម្នាក​់​ជា​អ្នក​បើក​បរ​រថយន្ត​ស្ទូច​បាន​ស្ទូច​ទូកុងតឺន័រ​​ចេញ​ពី​​រថយន្ត​​បំណង​រក​កន្លែង​ដាក់​ក្នុង​ឃ្លាំង ​ប៉ុន្តែ​​ពេល​​​​​​បង្វិល​​​រថយន្ត​​ស្ទូច​រក​ទិស​ដៅ​ដាក់​ទូ​កុងតឺន័រ​ចុះ ​​​ស្រាប់​តែ​​​អកុសល​​ជើងទម្រ​​រថយន្ត​ស្ទូចម្ខាង​​​​បាន​​​បាក់​​បណ្តាល​​ឱ្យ​រថយន្ត​ផ្អៀង​​ក្រឡាប់​​​ផ្ងារ​ជើង​​ច្រងាង ​សង្កត់​​ទៅលើ​ស្ត្រី​ម្នាក់ ​និ​​ងបុរស​២នាក់​​ដែល​ជា​កម្មករ​​​រង​របួស​ធ្ងន់​​​ ​ហើយ​ដង​​​ស្ទូច​​​រថយន្ត​​បាន​បាក់​កិន​ពី​លើ​​ទូកុង​តឺន័រ​ និងសង្កត់​​បាក់​របង ​កិន​ខ្ទេច​​រថយន្ត​​មួយគ្រឿង​​ដែល​ចត​​​ជាប់​របង​​ឃ្លាំងនោះ ។

​ប្រភព​ដដែល​បន្តថា ​ក្រោយ​កើត​ហេតុ​ក្រុម​កម្មករ​ទាំង​អស់​​បាន​សហការ​គ្នា​​ជួយ​លើ​កជន​រង​គ្រោះ​​ទាំង​៣នាក់ ​​ដឹក​យក​ទៅ​សង្គ្រោះ​​​បន្ទាន់​​នៅ​មន្ទីរ​​ពេទ្យ​មិត្តភាពខ្មែរ​-សូវៀត ​​។ ​ភ្លាម​ៗ​នោះ​​​ដែរ លោ​កសេង សាញ់ ​ចៅ​សង្កាត់​ស្ទឹង​មាន​ជ័យ​​ បាន​ដឹក​នាំ​កម្លាំង​ចុះ​ពិនិត្យ​​ជាក់ស្តែង ​និង​ហៅ​​តំណាង​ក្រុ​មហ៊ុន​ឃ្លាំង​​​ខាងលើ​នេះ​​មក​​​សាក​សួរ​ពី​បញ្ហា​ដែល​​នាំ​ឱ្យ​កើត​​មាន​គ្រោះថ្នាក់​​​កើតឡើង ​។ ​

តំណាង​ក្រុម​ហ៊ុន​បាន​បញ្ជាក់​ថា ​ចំពោះ​ឧបទ្ទវ​​ហេតុ​​នេះ​មិន​ដែល​កើត​មាន​នៅក្នុង​ឃ្លាំង​​នេះ​ទេ ​វា​ជា​លើក​ទី​១ ​ហើយ​ដែល​បណ្តាល​ឱ្យ​មនុស្ស​​៣​នាក់ ​​​រងរបួស ​បែប​នេះ ដោយ​សារ​​​ជើង​ទម្រ​​របស់​រថយន្ត​ស្ទូច​មាន​បញ្ហា​ ។ ​​​​ ​ចំពោះ​​អ្នក​រង​​របួស​​ទាំង​៣​នាក់​ខាងលើ​​ក្រុម​ហ៊ុន​​នឹ​ង​ទទួល​ខុសត្រូវ​ចេញ​ថ្លៃ​ព្យា​បាល​​​របួស​ទាំង​ស្រុង​​​និងសង​​ជំងឺ​ចិត្តឱ្យ​​​បាន​ស័ក្តិ​សម ។ ទាក់​ទិន​នឹង​ករណី​នេះ​សមត្ថកិច្ច​​​និង​អាជ្ញា​ធរ​​មូលដ្ឋាន​​​សន្និដ្ឋាន​​ថា ​បង្ក​ឡើង​ដោយ​សារ​ការ​ធ្វេស​ប្រហែស​​របស់​ក្រុម​ហ៊ុន និងខ្វះ​​បច្ចេក​ទេស ​ដូច្នេះ​អាជ្ញា​ធរ​ស្នើ​ឱ្យ​តំណាង​​ក្រុម​ហ៊ុន​ត្រូវធ្វើ​យ៉ាងណា​​គិតគូរ ​និងពិនិត្យ​ឡើង​វិញ​រាល់​ការ​​​អនុ​វត្ត​ការងារ​​ឱ្យ​មាន​​សុវត្ថិ​ភាព​​ចៀស​វាង​មាន​បញ្ហា​បណ្តាល​ឱ្យ​មនុស្ស​រង​របួស​​បែប​នេះ​ទៀត ។ ​ជន​រងគ្រោះ​​ទាំង​៣នាក់​ខាងលើ​​​​នៅ​មិន​ទាន់​​ស្គាល់​អត្ត​សញ្ញាណ​នៅ​ឡើយ​​​ទេ​ព្រោះ​ក្រោយ​​កើត​ហេតុ​​​រថយន្ត​សង្គ្រោះ​​បាន​មក​ដឹកយក​​ទៅ​មន្ទីរ​​
ពេ​ទ្យ​​ភ្លាម​ៗ ៕