អ្នក​ទៅ​ជប៉ុន​ត្រូវ​ដឹង​ថា លុយ​ដុល្លារ​អា​មេ​រិ​ក​ធៀប​នឹង​លុយ​យ៉េន​មានការ​ប្រែប្រួល​ដូច​ម្តេច?


ហាងឆេង​ប្តូរ​ប្រាក់​ដុល្លារ​អា​មេ​រិ​ក​ធៀប​នឹង​ប្រាក់​យ៉េន​ជប៉ុន គិត​ចាប់តាំងពី​ដើម​ស​ប្តា​ហ៍រ​ហូត​មក​ដល់​ថ្ងៃនេះ គឺ​មានការ​ប្រែប្រួល​គួរ​ឱ្យ​កត់សម្គាល់ ។ ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី បានឱ្យ​ដឹង​ថា​ថ្ងៃនេះ ១​ដុល្លារ​អា​មេ​រិ​ក​មាន​អត្រា​ទិញ ១០៥,៣០ យ៉េន អត្រា​លក់​១០៨ យ៉េន ដែល​កាលពី​ម្សិលមិញ​មាន​អត្រា​ទិញ ១០៤,៨០ យ៉េន អត្រា​លក់ ១០៧,៥០ យ៉េន ។

អេ​ស៊ី​លី​ដា​ទាន់ចិត្ត
ជា​សេវា​ហិរញ្ញវត្ថុ​មួយ​ប្រភេទ​ដែល​អនុញ្ញាត​ឲ្យ​លោក​អ្នក អាច​ធ្វើ​ប្រតិបត្តិការ​សេវា​ធនាគារ តាម​រយៈ​ទូរស័ព្ទ​ចល័ត​ដែល​ដំណើរការ​ដោយ Android និង iOS

រីឯ​នៅ​ថ្ងៃ​ទី​០៣ ខែកញ្ញា​នេះ ១​ដុល្លារ​អា​មេ​រិ​ក​មាន​អត្រា​ទិញ ១០៥ យ៉េន អត្រា​លក់ ១០៧,៥០ យ៉េន និង​ថ្ងៃ​ទី​០២ គឺ ១​ដុល្លារ​អា​មេ​រិ​ក​មាន​អត្រា​ទិញ ១០៥ យ៉េន អត្រា​លក់ ១០៧,៨០ យ៉េន ។

ប្រភព​ដដែល​ក៏​បានឱ្យ​ដឹង​អំពី​អត្រា​ប្តូរ​ប្រាក់​រៀល​ធៀប​ជាមួយ​បណ្តា​ប្រទេស​មួយ​ចំនួន​ផង​ដែរ​ដែល​ក្នុង​នោះ​មាន ៖ ១ ដុល្លារ​អា​មេ​រិ​ក មាន​អត្រា​ទិញ ៤០៨៩ រៀល អត្រា​លក់ ៤១០១ រៀល , ១​បាត​ថៃ មាន​អត្រា​ទិញ ១៣៣,៦០​រៀល អត្រា​លក់​១៣៤,៧០​រៀល , ១​អឺ​រ៉ូ​មាន​អត្រា​ទិញ ៤.៤៥៧,០១​រៀល អត្រា​លក់ ៤.៥៦៤,៤១ រៀល ។

ចំពោះ​ប្រាក់​យ៉េន​ជប៉ុន ១​យ៉េន​មាន​អត្រា​ទិញ ៣៧,៨៦១១ រៀល អត្រា​លក់ ៣៨,៩៤៥៩ រៀល និង ១​ដុល្លារ​អូស្ត្រាលី​មាន​អត្រា​ទិញ​២.៧២៧,១៣ រៀល និង​អត្រា​លក់ ២.៨២៩,៦៩ រៀល ៕ ដោយ​សហការ កែសម្រួល​ដោយ ៖​សុ​ឃា​ក់

Facebook Google Twitter Email

ពាណិជ្ជកម្ម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ