រាជធានីភ្នំពេញ ៖ សម្រាប់ថ្ងៃដើមសប្តាហ៍នេះ សូមមកតាមដានហាងឆេងប្រាក់រៀលខ្មែរធៀបនឹងប្រាក់ប្រទេសសំខាន់ៗមួយចំនួន ថាតើមានអត្រាយ៉ាងណា ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២២ នេះឱ្យដឹងថា ១ ដុល្លារអាមេរិក ស្មើនឹង ៤០៤០ រៀល ខណៈ ១ អឺរ៉ូ ទិញចូល ៤៣៦៤ រៀល លក់ចេញ ៤៤០៨ រៀល និង ១ ដុល្លារអូស្ត្រាលី ទិញចូល ២៩១៩ រៀល លក់ចេញ ២៩៤៨ រៀល ។

ទន្ទឹមនេះហាងឆេងប្រាក់រៀលខ្មែរធៀបនឹងប្រាក់យន់ចិន គឺ ១ យន់ចិន ទិញចូល ៦២១ រៀល លក់ចេញ ៦២៨ រៀល ហើយ ១០០ យ៉េនជប៉ុន ទិញចូល ៣១៤១ រៀល លក់ចេញ ៣១៧២ រៀល និង ១០០ វុនកូរ៉េ ទិញចូល ៣២៥ រៀល លក់ចេញ ៣២៨ រៀល ។

ថ្ងៃនេះផងដែរហាងឆេងប្រាក់ដុល្លារស៊ីងហ្គាពួរធៀបនឹងប្រាក់រៀលខ្មែរ គឺ ១ ដុល្លារស៊ីងហ្គាពួរ ទិញចូល ២៩៤៧ រៀល លក់ចេញ ២៩៧៦ រៀល ខណៈ ១ បាតថៃ ទិញចូល ១១៩ រៀល លក់ចេញ ១២០ រៀល និង ១០០០ ដុងវៀតណាម ទិញចូល ១៧៦ រៀល លក់ចេញ ១៧៨ រៀល ៕

ចែករំលែកព័តមាននេះ