ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត្រា​ប្រាក់​រៀល​ធ្លាក់​ចុះ​ធៀប​នឹង​ប្រាក់​អឺ​រ៉ូ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ហាងឆេង​ប្រាក់​រៀល​ខ្មែរ​បាន​បង្ហាញ​ពី​អត្រា​ធ្លាក់​ចុះ​ទាប​ជាង​ប្រាក់​អឺ​រ៉ូ ។ ធនាគារជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី ២៩ ខែមីនា ឆ្នាំ ២០២២…

រាជធានី​ភ្នំពេញ ៖ ហាងឆេង​ប្រាក់​រៀល​ខ្មែរ​បាន​បង្ហាញ​ពី​អត្រា​ធ្លាក់​ចុះ​ទាប​ជាង​ប្រាក់​អឺ​រ៉ូ ។ ធនាគារជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី ២៩ ខែមីនា ឆ្នាំ ២០២២ នេះ​ឱ្យ​ដឹង​ថា ១ អឺ​រ៉ូ ទិញ​ចូល ៤៤៥៣ រៀល ហើយ​លក់​ចេញ​រហូត​ដល់​ទៅ ៤៤៩៧ រៀល ខណៈ​កាលពី​ថ្ងៃ​ម្សិលមិញ ទិញ​ចូល​ត្រឹមតែ ៤៤៤៨ រៀល និង​លក់​ចេញ​តែ ៤៤៩២ រៀល​ប៉ុណ្ណោះ ។

សម្រាប់​ថ្ងៃនេះ​ដែរ សូម​មក​ដឹង​ពី​ហាងឆេង​ប្រាក់​រៀល​ខ្មែរ​ធៀប​នឹង​ប្រាក់​ប្រទេស​សំខាន់​ៗ​មួយ​ចំនួន​ទៀត​ដែល​រួម​មាន ៖ ១ ដុល្លារ​អា​មេ​រិ​ក ស្មើនឹង ៤០៥០ រៀល​, ១ ដុល្លារ​អូស្ត្រាលី ទិញ​ចូល ៣០៣៥ រៀល លក់​ចេញ ៣០៦៦ រៀល និង ១ យន់​ចិន ទិញ​ចូល ៦៣៦ រៀល លក់​ចេញ ៦៤២ រៀល ។

ទន្ទឹម​នេះ ១០០ យ៉េន​ជប៉ុន ទិញ​ចូល ៣២៧៤ រៀល លក់​ចេញ ៣៣០៧ រៀល ហើយ ១០០ វុន​កូរ៉េ ទិញ​ចូល ៣៣២ រៀល លក់​ចេញ ៣៣៥ រៀល និង ១ ដុល្លារ​ស៊ី​ង​ហ្គា​ពួរ ទិញ​ចូល ២៩៧៧ រៀល លក់​ចេញ ៣០០៧ រៀល ។ ជាមួយ​គ្នា​នេះ ១ បាត​ថៃ ទិញ​ចូល ១២០ រៀល លក់​ចេញ ១២១ រៀល និង ១០០០ ដុ​ង​វៀតណាម ទិញ​ចូល ១៧៧ រៀល លក់​ចេញ ១៧៩ រៀល ៕

​ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ