ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត្រា​លុយ​រៀល​ហក់​ឡើង​ខ្ពស់​ជាង​លុយ​យ៉េន​ជប៉ុន

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ហាងឆេង​ប្រាក់​រៀល​ខ្មែរ​មាន​អត្រា​ខ្ពស់​ជាង​ប្រាក់​យ៉េន​ជប៉ុន ។ ធនាគារជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី ៤ ខែឧសភា ឆ្នាំ ២០២២…

រាជធានី​ភ្នំពេញ ៖ ហាងឆេង​ប្រាក់​រៀល​ខ្មែរ​មាន​អត្រា​ខ្ពស់​ជាង​ប្រាក់​យ៉េន​ជប៉ុន ។ ធនាគារជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី ៤ ខែឧសភា ឆ្នាំ ២០២២ នេះ​ឱ្យ​ដឹង​ថា ១០០ យ៉េន​ជប៉ុន ទិញ​ចូល​ត្រឹមតែ ៣១១២ រៀល ហើយ​លក់​ចេញ​តែ ៣១៤៣ រៀល​ប៉ុណ្ណោះ ខណៈ​ថ្ងៃ​ម្សិលមិញ ទិញ​ចូល​រហូត​ដល់ ៣១១៤ រៀល និង​លក់​ចេញ​ដល់​ទៅ ៣១៤៥ រៀល ។

ថ្ងៃនេះ​ផង​ដែរ សួ​ម​មក​ដឹង​ពី​ហាងឆេង​ប្រាក់​រៀល​ខ្មែរ​ធៀប​នឹង​ប្រាក់​ប្រទេស​មួយ​ចំនួន​ដែល​ក្នុង​នោះ​រួម​មាន ៖ ១ ដុល្លារ​អា​មេ​រិ​ក ស្មើនឹង ៤០៥០ រៀល ខណៈ ១ អឺ​រ៉ូ ទិញ​ចូល ៤២៦៣ រៀល លក់​ចេញ ៤៣០៦ រៀល និង ១ ដុល្លារ​អូស្ត្រាលី ទិញ​ចូល ២៨៧៦ រៀល លក់​ចេញ ២៩០៥ រៀល ។

ទន្ទឹម​នេះ ១ យន់​ចិន ទិញ​ចូល ៦១៣ រៀល លក់​ចេញ ៦១៩ រៀល ហើយ ១០០ វុន​កូរ៉េ ទិញ​ចូល ៣២១ រៀល លក់​ចេញ ៣២៥ រៀល និង ១ ដុល្លារ​ស៊ី​ង​ហ្គា​ពួរ ទិញ​ចូល ២៩២៦ រៀល លក់​ចេញ ២៩៥៥ រៀល ។ ក្នុង​នោះ​ដែរ ១ បាត​ថៃ ទិញ​ចូល ១១៨ រៀល លក់​ចេញ ១១៩ រៀល និង ១០០០ ដុ​ង​វៀតណាម ទិញ​ចូល ១៧៦ រៀល លក់​ចេញ ១៧៨ រៀល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ