ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាងឆេង​លុយ​រៀល​ចាញ់​កម្លាំង​លុយ​យន់​ចិន

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ហាងឆេង​ប្រាក់​រៀល​ខ្មែរ​ចាញ់​ប្រៀប​ប្រាក់​យន់​ចិន​បន្តិច​នៅ​ថ្ងៃនេះ ។ ធនាគារជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី ២៨ ខែមេសា ឆ្នាំ ២០២២…

រាជធានី​ភ្នំពេញ ៖ ហាងឆេង​ប្រាក់​រៀល​ខ្មែរ​ចាញ់​ប្រៀប​ប្រាក់​យន់​ចិន​បន្តិច​នៅ​ថ្ងៃនេះ ។ ធនាគារជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី ២៨ ខែមេសា ឆ្នាំ ២០២២ នេះ​ឱ្យ​ដឹង​ថា ១ យន់​ចិន ទិញ​ចូល ៦៣៣ រៀល និង​លក់​ចេញ​រហូត​ដល់​ទៅ ៦៣៩ រៀល​ឯណោះ ខណៈ​ថ្ងៃ​ម្សិលមិញ ទិញ​ចូល​ត្រឹមតែ ៦១៧ រៀល ហើយ​លក់​ចេញ​តែ ៦២៣ រៀល​ប៉ុណ្ណោះ ។

សម្រាប់​ថ្ងៃនេះ​ផង​ដែរ សូម​មក​ដឹង​ពី​ហាងឆេង​ប្រាក់​រៀល​ខ្មែរ​ធៀប​នឹង​ប្រាក់​ប្រទេស​សំខាន់​ៗ​មួយ​ចំនួន​ទៀត​ដែល​រួម​មាន ៖ ១ ដុល្លារ​អា​មេ​រិ​ក ស្មើនឹង ៤០៤៦ រៀល​, ១ អឺ​រ៉ូ ទិញ​ចូល ៤៣៦៧ រៀល លក់​ចេញ ៤៤១១ រៀល និង ១ ដុល្លារ​អូស្ត្រាលី ទិញ​ចូល ២៩៩៣ រៀល លក់​ចេញ ៣០២៣ រៀល ។

ទន្ទឹម​នេះ ១០០ យ៉េន​ជប៉ុន ទិញ​ចូល ៣១៣២ រៀល លក់​ចេញ ៣១៦៣ រៀល ខណៈ ១០០ វុន​កូរ៉េ ទិញ​ចូល ៣២៦ រៀល លក់​ចេញ ៣៣០ រៀល និង ១ ដុល្លារ​ស៊ី​ង​ហ្គា​ពួរ ទិញ​ចូល ២៩៥៧ រៀល លក់​ចេញ ២៩៨៧ រៀល ។ ដោយឡែក ១ បាត​ថៃ ទិញ​ចូល ១២០ រៀល លក់​ចេញ ១២១ រៀល និង ១០០០ ដុ​ង​វៀតណាម ទិញ​ចូល ១៧៦ រៀល លក់​ចេញ ១៧៨ រៀល ៕

​ ​ ​ ​ ​ ​ ​ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ