រាជធានីភ្នំពេញ ៖ បុរស០២នាក់បានរងរបួសធ្ងន់ ដោយសារគ្រោះថ្នាក់ចរាចរណ៏ បង្កឡើងដោយរថយន្ត ឡិចស៊ីសRX-300 បុកគ្នាជាមួយ ម៉ូតូម៉ាកស្គូពី កាលពីវេលាម៉ោង១និង៥០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៥ មីនា ២០០៤ តាមបណ្តោយផ្លូវកម្ពុជាក្រោម កែងព្រះមុនីវង្ស។
ប្រភពបានឱ្យដឹងថា រថយន្តបង្កម៉ាកឡិចស៊ីសRX-300 ពាក់ស្លាកលេខភ្នំពេញ ពណ៌ស 2O-5152 តាមបណ្តាយផ្លូវកម្ពុជាក្រោម បើកបរក្នុងទិសដៅពីលិចទៅកើត ស្រាប់តែមកដល់ចំណុចកើតហេតុក៏បានបុកជាមួយម៉ូតូ ស្គូពី ពណ៌ខ្មៅលាយផ្កាឈូក ពាក់ស្លាកលេខ1AY-6855តាម បណ្តោយផ្លូវព្រះមុនីវង្ស ពីជើងទៅត្បូងយ៉ាងពេញទំហឹង បណ្តាលឱ្យបុរស០២នាក់ដែលជិះម៉ូតូរងរបួសធ្ងន់ទាំង ។ បុរសរងគ្រោះទី១-ឈ្មោះ ឡាត់ ហេង ភេទប្រុស អាយុ២៧ឆ្នាំ ជាជាងជួសជុលឡាន ស្នាក់នៅសង្កាត់បឹងកេងកង២ ខណ្ឌចំការមន មានស្រុកកំណើតនៅខេត្តតាកែវ ចំណែកជនរងគ្រោះទី២-ឈ្មោះចិត្រ ភេទប្រុស អាយុ២៦ឆ្នាំ ជាជាងជួសជុលឡានដូចគ្នា ស្នាក់នៅជាមួយជនរងគ្រោះទី១ដែរ។
សូមបញ្ជាក់ថា នៅពេលកើតហេតុរថយន្តឡិចស៊ីស បានបុកម៉ួតូស្គុបពីយ៉ាងពេញទំហឹងអូសម៉ូតូប្រហែល១១ម៉ែត្រ ហើយរថយន្តឡិច ស៊ីស ក៏បានរ៉ឺយែរ ថយក្រោយគេចខ្លួនទៅបាត់ដោយសុវត្ថិភាព ចំណែកជនរងគ្រោះត្រូវបាន គេដឹកទៅព្យាបាលនៅមន្ទីរពេទ្យឯកជន ។
ចែករំលែកព័តមាននេះ