រាជធានីភ្នំពេញ ៖ មនុស្សស្រី-ប្រុស រងរបួសធ្ងន់និងស្រាល ក្នុងករណីគ្រោះថ្នាក់ចរាចរណ៏ ម៉ូតូហុងដាឌ្រីមបុកម៉ូតូហុងដាឌ្រីម ។ ហេតុការណ៏នេះកើតឡើងនៅម៉ោង ១០ និង ៣៥នាទីយប់ ថ្ងៃទី១៤ មីនា ២០១៤ នៅចំណុច ផ្លូវ២៧១ កែងផ្លូវ១៥៦ ស្ថិតនៅក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
បើតាមអ្នកឆ្លើយឆ្លង ព័ត៌មានកោះសន្តិភាព បានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញម៉ូតូហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1AX-4932 ជិះដោយបុរសពីរនាក់ តាមផ្លូវលេខ២៧១ ក្នុងទិសដៅ ពីត្បូងទៅជើង មកដល់កន្លែងកើតហេតុ ក៏មានម៉ូតូហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០០៦ ពាក់ស្លាកលេខភ្នំពេញAU-5205 បើកបរដោយមនុស្ស ប្រុស-ស្រី ០៣នាក់ធ្វើដំណើរពីផ្លួវ ១៥៦ មកដល់ចំណុចកែង ផ្លូវ២៧១ ក៏បត់ឆ្វេងបញ្រ្ចាស់ទិស ក៏បុកគ្នាតែម្តង។ ក្នុងហេតុការណ៏ នេះដែរបណ្តាលឱ្យ មនុស្សប្រុស-ស្រី ០៥នាក់របួសធ្ងន់ស្រាលដោយក្នុង ចំណោមអ្នករបួសទាំង ០៥នាក់នេះគឺមាន ០៣ នាក់របួសធ្ងន់(ស្រី០១-ប្រុស០២)។
ក្រោយពេលកើតហេតុគេបានបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ ចំណែកឯម៉ូតូទាំង០២ គ្រឿងត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាន ខណ្ឌសែនសុខ ដើម្បីធ្វើការដោះស្រាយគ្នាជាក្រោយ។
ចែករំលែកព័តមាននេះ