ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះម៉ូតូទៅលេងបងប្អូនបុករឺមកដឹកឫស្សីធ្លាយពោះសន្លប់

11 ឆ្នាំ មុន

ខេត្តកំពង់ចាម​៖ ម៉ូតូម៉ាកវ៉េវ ​១គ្រឿង ស៊េរី ២០០៨​ បានបោះពួយ​ទៅបុក រឺមកដឹកឫស្សី​ ជាហេតុបណ្តាល​​​​ឲ្យបុរសម្នាក់​ឈ្មោះ សន សឿន ​អាយុ ៣៧ ឆ្នាំ នៅភូមិជួបផ្អាវ ឃុំដូនកឹង ស្រុកកំចាយមារខេត្តព្រៃវែង បានរងរបួសធ្លាយ​ពោះរហូត​សន្លប់ ។

ខេត្តកំពង់ចាម​៖ ម៉ូតូម៉ាកវ៉េវ ​១គ្រឿង ស៊េរី ២០០៨​ បានបោះពួយ​ទៅបុក រឺមកដឹកឫស្សី​ ជាហេតុបណ្តាល​​​​ឲ្យបុរសម្នាក់​ឈ្មោះ សន សឿន ​អាយុ ៣៧ ឆ្នាំ នៅភូមិជួបផ្អាវ ឃុំដូនកឹង ស្រុកកំចាយមារខេត្តព្រៃវែង បានរងរបួសធ្លាយ​ពោះរហូត​សន្លប់ ។

ហេតុការណ៏នេះបានកើតឡើង នៅលើកំណាត់ផ្លូវថ្នល់មួយក្នុងភូមិតាំងក្រង​ ឃុំស្វាយទាប ស្រុកចំការលើ កាលពីវេលា​ម៉ោង​ប្រមាណ​១១ ព្រឹកថ្ងៃទី១៤ មីនា ២០១៤ បុរសរងគ្រោះត្រូវបានសាច់ញាតិ នាំមកសង្រ្គោះ​ជាបន្ទាន់នៅមន្ទីររពេទ្យ​បង្អែកខេត្ត ចំណែកវត្ថុតាងត្រូវបាននាំទៅរក្សាទុក នៅអធិការដ្ឋាននគរបាល ស្រុកចំការលើ ។

តាមយុវជនឈ្មោះ គឹម ធារ៉ា អាយុ ២២ ឆ្នាំ ត្រូវជាក្មួយរបស់បុរសរងគ្រោះ បានប្រាប់ឲ្យដឹងថាៈនៅ​​​​ព្រឹកមិញនេះឪពុកមា​ឈ្មោះ សឿន បានជិះម៉ូតូចេញពីភូមិជួបផ្អាវ ឃុំដូនកឹង ដោយបានឌុបមនុស្ស​​​រហូតទៅទៅ៤នាក់ ក្នុងនោះមាន១-អ្នកឌុប ២-រូបគេ ៣-ឈ្មោះខន ប្រពន្ធអ្នកឌុប ៤-ក្មួយប្រុសតូចអាយុជាង១០ ឆ្នាំ ដោយបានជិះឆ្លងស្ពានគីស្ស៊ុណា កាត់តាមរង្វង់​មូល​ត្រើង ចូលទៅស្រុកចំការលើក្នុងគោលបំណងទៅលេងបងប្អូន នៅស្វាយស៊ីសូផុន ខេត្តបន្ទាយមានជ័យ ជាប់ព្រំ​ដែនថៃ ។

យុវជនឈ្មោះ គឹម ធារ៉ា បានប្រាប់បន្តថា ពេលដែលជិះម៉ូតូមកដល់ភូមិតាំងក្រង នោះដោយពូបានប្រឹងគេចពី​រថយន្ត​បើក​ស្របទិសគ្នាពីត្បូងទៅជើង គ្រាន់តែផុតបន្តិចប៉ុណ្ណោះ ទៅបុករឺមកដឹកឫស្សីដែលគេអូសចូលផ្ទះរបស់គេ ទិសស្រប​ជាមួយ​នឹងម៉ូតូដែរ ។ ជាហេតុបណ្តាលឲ្យចុងឫស្សីបុកត្រូវចំ​ក្រោមឆ្អឹងជំនីស្តាំធ្លាយហូរឈាមជា​ច្រើនរហូតសន្លប់​ត្រូវ​បាន​បញ្ជូនទៅ សង្រ្គោះជាបន្ទាន់នៅមន្ទីរពេទ្យបង្អែកស្រុកចំការលើ ។ តែដោយស្ថានភាពរបួសធ្ងន់ពេកនោះ ក៏បាន​បញ្ជូន​តាមរថយន្តមកកាន់មន្ទីរពេទ្យបង្អែកខេត្ត នេះពិតជាសំណាងដែលគ្រោះថ្នាក់នេះ ត្រូវតែឪពុកមារម្នាក់ដូ​ច្នេះធ្វើ​ឲ្យការធ្វើដំណើរទៅកាន់ខេត្តបន្ទាយមានជ័យ ត្រូវបានអាក់ខាន ។

ចំនែកលោកវរៈសេនីយ៏ត្រី អ៊ិត តារា អធិការនគរបាលស្រុកចំការលើ បានប្រាប់ឲ្យដឹងដែរថា​ម៉ូតូវ៉េវជិះគ្នារហូតដល់​ទៅ​៤នាក់ ស្របពេលដែលជិះពីត្បូងទៅជើង តាមបណ្តាយផ្លូវថ្នល់ដល់ត្រង់ភូមិតាំងក្រង ឃុំស្វាយទាប ស្រុកចំការលើ ខណៈ​ពេលដែលដល់ផ្ទះនោះ អ្នកអូសរឺមកដឹកឫស្សីបានបត់ចូលស្តាំដៃ ជាហេតុធើ្វឲ្យចុងឫស្សីបានបុកជាមួយនឹងម៉ូតូ ជាហេតុធ្វើឲ្យបុរសឈ្មោះសឿនបុកត្រូវចំក្រោមឆ្អឹងជំនី ហូរឈាមស្រោចពេញខ្លួនប្រាណតែម្តង ។ ក្រោយកើតហេតុ​ត្រូវបានកម្លាំងជំនាញចរាចរស្រុកចុះទៅដល់កន្លែងកើតហេតុ ដោយបាននាំយកវត្ថុតាងទាំង២គ្រឿងមានម៉ូតូនិង​រឺមក​ដឹកឫស្សនោះ មកដាក់នៅអធិការដ្ឋាននគរបាលស្រុកចំការលើ ដើម្បីដោះស្រាយតាមច្បាប់៕