ក្រុងប៉ោយប៉ែត ៖ រថយន្តកាមរីស៊េរីឆ្នាំ១៩៩៣ ពណ៌សំបកឪឡឹកចាស់បើកកៀរម៉ូតូពីក្រោយពេញទំហឹង តែសំណាងល្អមិនបណ្តាលឲ្យស្លាប់ គ្រាន់តែរងរបួសយ៉ាងដំណំ ចំណែកកូនស្រីពុំមានរងរបួសអ្វីធ្ងន់ធ្ងរនោះទេ។ ហេតុការណ៍គ្រោះថ្នាក់ចរាចណ៏នេះ បានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៥ ចំណុចមុខវត្តបាលិលេយ្យ នៅវេលាម៉ោង១១ព្រឹក ថ្ងៃទី១៤ មីនា ឆ្នាំ២០១៤ ស្ថិតនៅភូមិក្បាលកោះ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
បើតាមប្រភពសាក្សីឃើញហេតុការណ៏ បានផ្តល់ព័ត៌មានថា រថយន្តបង្កនេះបើកពីទិសលិច ឆ្ពោះទៅកើត ស្រាប់តែមកដល់ចំណុចកើតហេតុក៏បុកម៉ូតូ ដែលជិះមានគ្នា ៤នាក់ទាំងអ្នកបើកម៉ូតូពីក្រោយមួយទំហឹង តែសំណាងល្អ មិនបណ្តាលឲ្យមនុស្សណាម្នាក់ស្លាប់ឡើយ ។
ប្រពភបានបន្តថា រថយន្តបង្កនេះម៉ាកកាម៉ារី ស៊េរីឆ្នាំ១៩៩៣ ពណ៌ សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ2E-7054 បើកគៀ ពីក្រោយ ម៉ូតូដួលចំណែកអ្នកបើកបរម៉ូតូ រងរបួសត្រង់ដៃ ចំណែកប្តីប្រពន្ធរងរបួសត្រង់ដៃឆ្វេង និងជើងខាងឆ្វេង រីឯកុមារីនោះក៏រងរបួសបន្តិចបន្តួចដែរ ភ្លាមនោះរថយន្តបង្កបើកគេចបាត់ស្រមោលតែម្តង ចំណែកអ្នក។
ជនរងគ្រោះជាប្តីមានឈ្មោះ ម៉ៅ ពិន អាយុ២៩ឆ្នាំ រងរបួសត្រង់ដៃឆ្វេង និងជើងខាងឆ្វេង ស្រ្តីរងគ្រោះជាប្រពន្ធឈ្មោះ ទូច កឿន អាយុ២៨ឆ្នាំ រងរបួសត្រង់កែងដៃខាងឆ្វេង និងជើងខាងឆ្វេង ចំណែកកូនស្រីមានអាយុ៣ឆ្នាំ រងរបួសបន្តិចបន្តួច ជនរងគ្រោះមានលំនៅឋានក្នុងភូមិសំរោង ស្រុកសំឡូត ខេត្តបាត់ដំបង។ លោក សៅ សារឿន នាយផ្នែកសណ្តាប់ធ្នាប់ចរាចណ៏ ប្រចាំក្រុងប៉ោយប៉ែតបានប្រាប់ឲ្យដឹងថា ក្រោយពីគ្រោះថ្នាក់ចរាចណ៏នេះ រថយន្តបង្កបើកគេច ត្រូវសមត្ថកិច្ចឃាត់បាន ។ លោកបានបន្តថា ភាគីទាំង២បានដោះស្រាយគ្នាក្រៅផ្លូវការរួចរាល់ហើយ៕
ចែករំលែកព័តមាននេះ