ខេត្តកណ្តាល ៖ រថយន្តហ៊ីយ៉ាន់ដាយ ចំណុះ៣តោនមួយគ្រឿង បានដាច់ហ្រ្វាំងខណះពេល បើកចុះចំណោតឡើងសាឡាងអ្នកលឿងហើយបានទៅបុក រថយន្ត០២គ្រឿងទៀតរុញទៅគៀបជាប់អ្នកលក់ដូរ០២នាក់ នៅលើសាឡាងបណ្តាលឱ្យរបួស២នាក់និងស្លាប់ម្នាក់ពេលបញ្ជូនទៅដល់នៅមន្ទីរពេទ្យ។
ហេតុការណ៏នេះកើតឡើងនៅវេលា ម៉ោង១២និង២០នាទីថ្ងៃ ទី១៤ មីនា២០១៤នេះ នៅលើសាឡាងអ្នកលឿងត្រើយខាងលិច ស្ថិតនៅភូមិកំពង់ចម្លង ឃុំទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល ។
បើតាមប្របភពព័ត៌មាន ពីអ្នករៀបចំសណ្តាប់ធ្នាប់សាឡាងបានឱ្យដឹងថា នៅពេលដែលគាត់កំពុងរៀបចំកន្លែងឱ្យឡានចតលើសាឡាងម្តងមួយៗស្រាប់តែឃើញ រថយន្តហ៊ីយ៉ាន់ដាយ ក្បាលពណ៌ស ពាក់ស្លាកលេខ3B-2821 មានបិទតែមផ្នែកខាងក្បាល ដាក់ថាក្រុមហ៊ុន ឡោ អ៊ី ទំនងជាដាច់ហ្រ្វាំងចុះមកយ៉ាងលឿន រូបគាត់ភ័យក៏បានរត់ចេញ។រថយន្តនោះបានទៅបុករថយន្តពីរគ្រឿងទៀត ដែលចតស្ងៀមនៅលើសាឡាង បណ្តាលឱ្យរុញទៅគៀបជាប់អ្នកដូរនៅលើសាឡាងរងរបូសធ្ងន់២នាក់និងស្លាប់ម្នាក់ ពេលបញ្ជូនដល់មន្ទីរពេទ្យ។
ប្រភពពីសមត្ថកិច្ចឱ្យដឹងថា ជនរងគ្រោះបទាំង០៣នាក់់មាន៖ ទី១-ឈ្មោះ ហាន់ជនជាតិវៀតណាម រស់នៅភូមិកំពង់ចម្លង របួសធ្ងន់, ទី២- ឈ្មោះ ដាវិ រស់នៅភូមិស្ពានដែក ឃុំព្រែកទន្លាប់ របួសធ្ងន់, ទី៣- ឈ្មោះ អេន រស់នៅភូមិ២ ឃុំព្រែកខ្សាយខស្រុកពាមរ៌ ស្លាប់ខណះបញ្ជូនដល់មន្ទីរ ពេទ្យ។ រថយន្តដែលខូចខាត ខាងក្រោយទាំង០២ គ្រឿង មានទី១-រថយន្តម៉ាកមាសស្គា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2R-1408 ,ទី២-រថយន្តម៉ាកសាំ យ៉ុង ពណ៌ សលាយឆ្នូតលឿង ពាក់ស្លាកលេខភ្នំពេញ 2T-6221 ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាន ស្រុកលើកដែក រងចាំដោះស្រាយគ្នាជាក្រោយតាមផ្លួវច្បាប់ ។
ចែករំលែកព័តមាននេះ