ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុស្សុី​បញ្ជូនយន្ដ​ហោះ​ចម្បាំង​ទៅ​កាន់បេឡារុស​

11 ឆ្នាំ មុន

ក្រសួង​ការ​ពារ​ប្រទេស​រុស្សុី​ប្រកាស​កាល​ពី​ថ្ងៃ​ទី​១៣​ មីនា​ ថា​ ក្រុង​មូស្គូបាន​ដាក់ពង្រាយ​យន្ដ​ហោះ​ប្រយុទ្ធ​ធុន SU-27 ចំនួន​៦​គ្រឿង​ និង​យន្ដហោះ​ដឹក​ជញ្ជូន​យោធា​៣​គ្រឿង​នៅ​ប្រទេស​បេឡារុស​ ក្នុង​អ្វី​ដែល​គេ​ចាត់​ទុកថា​ ជា​ប្រតិកម្ម​មួយ​ចំពោះ​សកម្ម​ភាព​កាន់​តែ​ច្រើនឡើង​របស់​អូតង់​នៅ​ជិត​ព្រំ​ដែន​បេឡារុស​ ។​

អ្នក​នាំ​ពាក្យ​ម្នាក់​នៃ​ក្រសួង​ការពារ​ប្រទេស​រុស្សុីគូស​បញ្ជាក់​ថា​ បណ្ដា​ក្រុម​អាកាស​យានិក​នៃ​យន្ដហោះរុស្សុី​ទាំង​នោះនឹង​បំពេញ​បេសកកម្ម​ប្រយុទ្ធ​ជា​មួយ​បណ្ដា​សហសេវិក​បេឡារុស​ដើម្បី​ធ្វើ​ការ​ស៊ើបការណ៍​តាមអាកាស​ និង​ដើម្បី​ធានា​ដល់​កិច្ច​ការពារ​ដែន​អាកាស​រួមរុស្សុី​-បេឡារុស​។​ បុគ្គលិកបច្ចេក​ទេស​យោធា​មួយ​ក្រុម​នៃ​យោធ​ភូមិ​ភាគខាង​លិច​របស់​រុស្សុី​បាន​ទៅ​ដល់​ព្រលាន​យន្ដហោះ​ BOBRUISK តំបន់​ម៉ូហ្សុីលីយ៉ូវ​ ប្រទេស​បេឡារុស​រួច​ហើយ​ ។ នេះ​ជា​ការ​ផ្ដួច​ផ្ដើម​គំនិត​មួយ​ដែលស្រប​តាម​កិច្ច​ព្រម​ព្រៀង​មួយ​ចុះ​ហត្ថលេខា​ដោយ​ប្រទេស​ទាំង​២​ ស្ដី​ពី​កិច្ច​ការពារ​រួម​រុស្សុី​-បេឡារុស​ ។​

ក្រសួង​ការ​ពារ​ប្រទេស​បេឡារុស​និយាយ​ថា​ ក្នុង​ករណី​មាន​ការ​ប្រមូលផ្ដុំ​កង​ទ័ព​ក្នុង​បណ្ដា​រដ្ឋ​ជិត​ខាង​ បេឡារុស​នឹង​ត្រូវ​មាន​វិធាន​ការ​សម​ស្រប​នានា​តប​វិញ​ ។​ ប្រធានាធិបតី​បេឡារុស​លោក អាឡិច​សាន់​ដ្រ៍​លូកាឆេនកូ​ កាល​ពី​ថ្ងៃ​ទី​១២​ មីនា​ បាន​ស្នើ​ឱ្យ​រុស្សុី​ដាក់ពង្រាយ​យន្ដ​ហោះ​ចម្បាំង​ដល់​ទៅ​១៥​គ្រឿង​ក្នុងប្រទេស​របស់​លោក​ជា​ការ​ឆ្លើយ​តប​ចំពោះ​សកម្ម​ភាព​កាន់​តែ​ច្រើន​របស់​អូតង់​ជិត​ព្រំដែន​បេឡារុស​ ៕​