ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វាយ​ប្រហារ​ដោយ​កាំបិត​នៅ​ភាគ​កណ្តាល​ចិន​ស្លាប់​3​នាក់​

11 ឆ្នាំ មុន

ពួក​ជន​ប្រដាប់​ដោយ​កាំបិត​ បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​៣​នាក់​ កាល​ពី​ថ្ងៃ​ទី​១៤​ មីនា​ នៅ​តាម​ដង​វិថី​មួយ​នៃ​ទីក្រុង​ចាង​សា ទី​ប្រជុំ​ជន​ខេត្ត​ហ៊ូណាន់​ ភាគ​កណ្តាល​ចិន​ ។​ អ្នក​ទទួល​ខុស​ត្រូវ​ម្នាក់​របស់​សាលា​ក្រុង​ចាង​សា​ ថ្លែង​ថា​ មនុស្ស​៣​នាក់​ត្រូវ​ស្លាប់​ ហើយ​អះ​អាង​ថា​ នោះ​ពុំ​មែន​ជា​ការ​វាយ​ប្រហារ​ភេរវ​កម្ម​មួយ​ឡើយ​ ។​

វិទ្យុ​ខេត្ត​ហ៊ូណាន់​ ដែល​ដក​ស្រង់​សម្តី​ប៉ូលិស​ក៏​រៀប​រាប់​ដែរ​ពី​មនុស្ស​ស្លាប់​យ៉ាង​តិច​៣​នាក់​ ហើយ​បញ្ជាក់​ថា​ ជន​សង្ស័យ​ម្នាក់​ក្នុង​ចំណោម​ជន​សង្ស័យ​សម្លាប់​មនុស្ស​ជា​អ្នក​លក់​នំប៉័ង​ ដែល​មាន​ជម្លោះ​ជាមួយ​អ្នក​ទិញ​នំប៉័ង​ម្នាក់​ ។​ ទូរ​ទស្សន៍​រដ្ឋ​រាយ​ការណ៍​ថា​ ប៉ូលិស​បាន​បាញ់​សម្លាប់​ជន​វាយ​ប្រហារ​ម្នាក់​ ។​

កាល​ពី​ដើម​ខែ​មីនា​នេះ​ ប្រទេស​ចិន​បាន​ចោទ​ប្រកាន់​ពួក​បំបែក​ខ្លួន​និយម​តំបន់​សុីន​ជាំង​ថា​ ជា​អ្នក​វាយ​ប្រហារ​ដោយ​កាំបិត​នៅ​ឯ​ស្ថានីយ​រថភ្លើង​មួយ​នា​ភាគ​និរតី​ប្រទេស​ បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​២៩​នាក់​ ក្នុង​ស្ថានីយ​រថភ្លើង​នោះ​ ៕​