រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី៩ មីនា កន្លងទៅនេះ ក្រុមហ៊ុន PEPSI បានរៀបចំកម្មវិធីប្រគល់រង្វាន់ដល់អតិថិជនដែលបានឈ្នះប្រចាំសប្ដាហ៍ទី១០ និងបានចាប់ឆ្នោតរកអ្នកឈ្នះប្រចាំសប្ដាហ៍ទី១១បន្ដទៀត ក្នុងកម្មវិធី Drop & Win ដើម្បីផ្ដល់សំណាងដល់អតិថិជនក្លាយជាម្ចាស់រង្វាន់ដ៏ទំនើបទាន់សម័យដូចជាម៉ូតូ Honda Scoopy 2014 ,iPad Mini និងទូរស័ព្ទ Samsung Galaxy Grand ។ កម្មវិធីផ្ដល់រង្វាន់ និងចាប់រង្វាន់នេះធ្វើឡើងនៅរៀងរាល់ថ្ងៃអាទិត្យក្នុងកម្មវិធីប្រគំតន្ដ្រី A1 នៃស្ថានីយទូរទស្សន៍ MyTV ។
នៅក្នុងឱកាសនោះដែរ ក្រុមហ៊ុនបានប្រគល់រង្វាន់ដល់អ្នកឈ្នះក្នុងសប្ដាហ៍ទី១០ដូចជា ៖
-រង្វាន់ធំទី១ ម៉ូតូ Honda Scoopy 2014 ១រង្វាន់ បានទៅលើអតិថិជនឈ្មោះ កយ គុន រស់នៅភូមិដូងវាល ឃុំក្ដឿងរាយ ខេត្ដព្រៃវែង។
-រង្វាន់ទី២ iPad Mini ១រង្វាន់ បានទៅលើអតិថិនជនឈ្មោះ គង់ ស៊ីយ៉េត រស់នៅភូមិ២ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម និង
-រង្វាន់ទី៣ ទូរស័ព្ទដៃ Samsung Galaxy Grand ១រង្វាន់ បានទៅលើអតិថិជនឈ្មោះ សុខ បុប្ផា រស់នៅផ្ទះលេខ៧៣៥ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ។
បន្ទាប់ពីក្រុមហ៊ុនបានប្រគល់រង្វាន់ដល់អតិថិជនទាំង៣រូបរួចរាល់ហើយ ក្រុមហ៊ុនក៏បានបន្ដកម្មវិធីចាប់រង្វាន់រកអ្នកឈ្នះរង្វាន់ពីក្រុមហ៊ុន៣រូបបន្ដទៀតសម្រាប់សប្ដាហ៍ទី១១ ហើយអតិថិជនដែលមានសំណាងឈ្នះរង្វាន់ក្នុងកម្មវិធីខាងលើនេះគឺ៖
-រង្វាន់ទី១-ម៉ូតូ Honda Scoopy 2014 បានទៅម្ចាស់លេខទូរស័ព្ទ ០៩៧ ២៧២ ៧១៨៧ ដែលមានឈ្មោះ អ៊ុយ ចន្ធី រស់នៅភូមិវត្ដ ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្ដកំពង់ឆ្នាំង ដែលមានពិន្ទុសរុប២៣០ពិន្ទុ ។
-រង្វាន់ទី២-iPad Mini បានទៅម្ចាស់លេខទូរស័ព្ទ ០៩៧ ៣១៧ ៩១៥៨ ដែលមានឈ្មោះ ទុំ បុប្ផា រស់នៅភូមិវត្ដចាស់ ឃុំព្រៃដំបង ស្រុកមុខកំពូល ខេត្ដកណ្ដាល ដែលមានពិន្ទុសរុប១៥០ពិន្ទុ និង
-រង្វាន់ទី៣-ទូរស័ព្ទ Samsung Galaxy Grand បានទៅម្ចាស់លេខទូរស័ព្ទ ០៦៩ ៨៨៨ ៥៥១ ដែលមានឈ្មោះ សេង លីហួរ រស់នៅភូមិបន្ទាយនាង ឃុំបន្ទាយនាង ស្រុកមង្គលបុរី ខេត្ដបន្ទាយមានជ័យ ៕
ចែករំលែកព័តមាននេះ