រថយន្តស្តារិច សង្ស័យអ្នកបើកងងុយដេក បើកធ្លាក់ផ្លូវ បុកដើមត្នោត ស្លាប់០២ របួស០៥នាក់ នៅស្រុកបរសេដ្ឋ
ខេត្តកំពង់ស្ពឺ ៖ កម្មករជួសជុលផ្លូវជាតិលេខ៤១ ០២នាក់បានស្លាប់ និង០៥នាក់ទៀតរងរបួស ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយរថយន្តស្តារិច បើកធ្លាក់ផ្លូវរេចង្កូតបុកដើមត្នោតពេញទំហឹង បណ្តាលឱ្យអ្នកបើកខ្ទាតចេញពីរថយន្តស្លាប់ភ្លាមៗនៅនឹងកន្លែង និងម្នាក់ទៀតស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ ។ ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង២និង១០នាទីរសៀលថ្ងៃទី១៤ មីនា ២០១៤ តាមបណ្តោយផ្លូវជាតិលេខ៤១ ស្ថិតក្នុងភូមិក្រាំងសសរ ឃុំស្វាយរំពារ ស្រុកបរសេដ ។


ចែករំលែកព័តមាននេះ