ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកឧត្តម​សេនីយ៍​យោធា​ម្នាក់ ត្រូវ​ជនបង្កវាយ​ប៉ោង​មុខទាំងព្រឹក​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ លោក​​ឧត្តម​សេនីយ៍​យោធា​ម្នាក់ ត្រូវបុគ្គលិកក្រុមហ៊ុនមួយ​វាយ​ជាច្រើ​នដៃ ខណៈ​លោក​ជិះម៉ូតូ​ទៅកាន់​កន្លែង​​ធ្វើ​ការ​​​ ដែល​ហេតុការណ៍នេះ បាន​​កើតឡើង​​កាលពីវេលាម៉ោងជិត​៩ព្រឹក​ថ្ងៃទី​១៤ មីនា ២០១៤ នេះ ស្ថិត​នៅ​​ចំ​ណុច​ម្តុំកា្តន់​​២ បណ្តោយ​មហា​វិថី​សហ​ព័ន្ធ​​រុស្សី សង្កាត់​មិត្តភាព ខណ្ឌ៧​មករា រាជធានីភ្នំពេញ ។

រាជធានីភ្នំពេញ ៖  លោក​​ឧត្តម​សេនីយ៍​យោធា​ម្នាក់ ត្រូវបុគ្គលិកក្រុមហ៊ុនមួយ​វាយ​ជាច្រើ​នដៃ ខណៈ​លោក​ជិះម៉ូតូ​ទៅកាន់​កន្លែង​​ធ្វើ​ការ​​​ ដែល​ហេតុការណ៍នេះ បាន​​កើតឡើង​​កាលពីវេលាម៉ោងជិត​៩ព្រឹក​ថ្ងៃទី​១៤ មីនា ២០១៤ នេះ ស្ថិត​នៅ​​ចំ​ណុច​ម្តុំកា្តន់​​២ បណ្តោយ​មហា​វិថី​សហ​ព័ន្ធ​​រុស្សី សង្កាត់​មិត្តភាព ខណ្ឌ៧​មករា រាជធានីភ្នំពេញ ។

លោក​ឧត្តមសេនីយ៍ដែលគេ​វាយ​នោះ មាន​​ឈ្មោះងឺ វណ្ណឌឹម ភេទប្រុស អាយុ​៦៤​ឆ្នាំ បម្រើ​ការនៅ​អង្គ​ភាព​ទំនាក់ទំនង​អន្តរ​ជាតិ​ក្រសួង​ការ​ពារ​ជាតិ ​និង​ជន​បង្កឈ្មោះ​​ចាង ធៀង​ហេង ភេទ​ប្រុស អាយុ​២៦ឆ្នាំ ជា​បុគ្គលិក​ក្រុមហ៊ុន​​វិស័យ​កសិ​កម្ម មាន​​ទីលំ​​ក្នុង​សង្កាត់​​ចោមចៅ ខណ្ឌពោធិ៍​​​សែន​ជ័យ រាជធានី​​ភ្នំពេញ ។

ទាំង​​លោកឧត្តមសេនីយ៍ ទាំង​ជនបង្កត្រូវ​បានសមត្ថកិច្ចកង​​រាជ​អវុធ​ហត្ថខណ្ឌ៧មករា ឃាត់ខ្លួនសាកសួរ​ និងកំពុងរៀប​ចំបញ្ជួន​ទៅ កាន់​ទីបញ្ជាការកងរាជអាវុធហត្ថរាជធានី​ភ្នំពេញ ដើម្បីចាត់ការតាមផ្លូវ​ច្បាប់ ។ ទាក់ទិនករណីខាងលើនេះ ត្រូវបានគេដឹង​ថា កាលពី​វេលាម៉ោ​ងជាង​៨ព្រឹក​ថ្ងៃទី១៤ មីនា ២០១៤ លោកឧត្តមសេនីយ៍យោធា​បានជិះម៉ូតូឌ្រីម សង់​២០១៣ ទៅកាន់កន្លែងធ្វើការ   ក្នុង​សំលៀក​បំពាក់ឯកសណ្ឋានប៉ារ៉ា និងពាក់មួកការពារ​សុវត្ថិ​ភាព ។ លុះទៅដល់​ក្តាន់២ ក៏មានរថយន្ត ម៉ាក SANTAFE ហ៊ីយ៉ាន់​ដាយ​ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ ២គុយ ៦០០៩ បើកបរដោយបុរសម្នាក់ និងប្រពន្ធម្នាក់ជិះជាមួយផង ។

សាក្សីឃើញហេតុការ​បាន​ដឹងថា ដំបូងលោកឧត្តមសេនីយ៍​ទោយោធា​គាត់ជិះម៉ូតូពីមុខរថយន្តបុរស​នោះ ហើយម្ចាស់រថ​យន្ត​បាន​ស៊ីផ្លេ​ជា​សញ្ញា​ឱ្យ​គេចចេញ​ប្រហែលជាខាងរថយន្តមានការប្រញ៉ាប់ ។ ពេលរថយន្ត​ស៊ីផ្លេ លោកឧត្តមសេនីយ៍ ក៏អែបដែរ តែពេល​អែប​​ម៉ូតូទៅផ្លូវ​ម្ខាងទៀត ទំនង​ចង្អៀតលោក​ ក៏ចូលមុខរថយន្តវិញ ។ អ្នកបើកបរ​រថយន្ត​ឃើញដូច្នេះ បានចុច​កញ្ចក់​ស្តីឱ្យ​អ្នកជិះ​ម៉ូតូ​ដែល​គេមើល​ទៅ ទំនងជាអ្នករត់ម៉ូតូឌុប មិនដឹងថា ជាឧត្តមសេនីយ៍សោះ ។

ពេលអ្ន​​កបើកបរ​ស្តីឱ្យ​ លោកឧត្តមសេនីយ៍បានឈប់ពីមុខរថយន្ត រួចយកដៃទះក្បាល​រថយន្ត​ឱ្យ​អ្នកបើកចុះមកនិយាយគ្នា ពេលនោះ​ប្រពន្ធ​​​បានទាញដៃប្តី​មិនឱ្យចុះ ហើយលោកឧត្តមសេនីយ៍ក៏បើកម៉ូតូ​ទៅមុខទៀត ។ ពេល​ទៅ​មុខ​បន្តិច ​ស្រាប់តែបុរសអ្នក​​បើករថ យន្ត​ទៅកៀឱ្យឈប់ លោកឧត្តមសេនីយ៍ក៏ឈប់ដែរ ព្រោះខ្លាចដួល ពេលនោះអ្នកបើកចុះពីរថយន្ត ចំ​ពេល​លោក​ឧត្តម​សេ​នីយ៍​ដោះ​មួក​ការពារសុវត្ថិ​ភាពចេញ​ពីក្បាល ត្រូវបានអ្នកបើកបរប្រើ​កណ្តាប់វាយ៤ ទៅ៥ដៃចំ​កណ្តាលមុខ​ហើមពោរទាំងព្រឹក ។

ហេតុការណ៍​នេះ បាន​ធ្វើឱ្យមានការ​ភ្ញាក់ផ្អើលដល់អ្នកដំណើតាមដងផ្លូវចោ​មរោមមើល ពេល​នោះត្រូវបាន​សមត្ថ​កិច្ចកង​រាជ​អាវុធ​ខណ្ឌ​៧មករា នាំគូភាគីទាំង២​ទៅទីបញ្ចាការ ​ដើម្បីធ្វើការដោះដ្រាយ តែរឿងនេះ​លោក​ឧ​ត្តមសេនីយ៍ទោ​មិនសុខចិ​ត្ត​ និងបានឱ្យ​សមត្ថ​កិច្ចកងរាជអាវុធហត្ថ ចាត់ការតាមផ្លូវច្បាប់ ។