ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សព​ជន​ជាតិ​វៀត​ណាមម្នាក់​​ដេក​ស្លាប់​ក្បែរ​ខ្ទម​ស្រះ​ចិញ្ចឹម​ត្រី​ក្នុង​ខណ្ឌ​សែន​សុខ សង្ស័យ​ត្រូវ​គេ​វាយ​សម្លាប់

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ ជន​ជាតិ​វៀត​ណាម​ម្នាក់​ត្រូវ​គេ​សង្ស័យ​ថា ត្រូវ​ជន​ជាតិ​វៀត​ណាម​ដូច​គ្នា​វាយ​សម្លាប់ដោយ​ជម្លោះ​ក្នុង​វង់​​ផឹក​ស៊ី​ កាល​ពី​ពាក់​កណ្តាល​អធ្រាត្រ​​ថ្ងៃ​ទី​១៣ មីនា ២០១៤ ហើយ​ព្រឹក​ឡើង​ថ្ងៃ​ទី​១៤ មីនា ​ត្រូវ​​អ្នក​ភូមិ​ប្រទះ​​ឃើញ​ដេក​ស្លាប់​យ៉ាង​អាណោច​អាធ័ម​នៅ​ក្បែរ​ខ្ទម​ស្រះ​ចិញ្ចឹម​ត្រី​មួយ​កន្លែង ស្ថិត​ក្នុង​ភូមិ​សំរោងខាង​ត្បូង​​សង្កាត់​សំរោង ខណ្ឌ​សែន​សុខ ។

ជន​ជាតិ​​វៀត​ណាម​ស្លាប់​ខាង​លើ​ឈ្មោះ​ផាម យ៉ាំង​ប៉ាវ អាយុ​៥០​ឆ្នាំ​ ជា​អ្នក​ដេរ​អួន​ និង​ជា​កម្មករ​មើលចិញ្ចឹម​ត្រី​នៅ​បែរ​ខាង​លើ និង​មាន​ទី​លំនៅ​ភូមិ​-សង្កាត់​ស្វាយ​ប៉ាយ​ ខណ្ឌ​ប្ញស្សី​កែវ​ ។

ចំពោះ​ការ​ស្លាប់​ជន​ជាតិ​វៀត​ណាម​ សមត្ថ​កិច្ច​មូល​ដ្ឋាន​មិន​ទាន់​សន្និ​ដ្ឋាន​​ពី​មូល​ហេតុ​ពិត​ប្រាកដ​នៅ​ឡើយ​ទេ​ ប៉ុន្តែ​ប៉ូលិស​បច្ចេក​ទេស​ចុះ​ទៅ​ពិនិត្យ​សាក​សព​ឃើញ​ជន​រង​គ្រោះ​មាន​ស្នាម​វាយ​ដំ​ដោយ​វត្ថុ​រឹង​ និង​ស្នាម​ឈាម​ហើម​ពេញ​ផ្ទៃ​មុខ​។

ទាក់​ទិន​ការ​ស្លាប់​នេះ អ្នក​ភូមិ​នៅ​កន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា កាល​ពី​វេលា​ម៉ោង​៩ និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៣ មីនា ២០១៤ គេ​បាន​ឃើញ​ជន​រង​គ្រោះ​អង្គុយ​ផឹក​ស៊ី​ជាមួយ​មិត្ត​ភក្តិ​៣​ទៅ​៤​នាក់​ទៀតដែល​ជា​ជន​ជាតិ​វៀត​ណាម​ដូច​គ្នា​។ មួយ​សន្ទុះ​ក្រោយ​មក​ស្រាប់​តែ​គេ​ឮសំឡេង​ជជែក​គ្នា​ខ្លាំងៗ​ តែ​គេ​មិន​ដឹង​ថា ការ​ជជែក​គ្នា​នេះ​កើត​ឡើង​ដោយ​សារ​រឿង​អ្វី​នោះ​ទេ ហើយ​ដោយ​អ្នក​ជិត​ខាង​នឹក​ស្មាន​ថា ពួក​គេ​ស្រវឹង​ជជែក​គ្នា​ខ្លាំង​ក៏​នាំ​គ្នា​ដេក​អស់​ទៅ​ លុះ​ព្រឹក​ឡើង​ស្រាប់​តែ​​ឃើញ​ជន​រង​គ្រោះ​ដេក​ស្លាប់​នៅ​កន្លែងកើត​ហេតុតែ​ម្តង​។

ហេតុ​ការណ៍​នេះ​ត្រូវ​គេ​សង្ស័យ​ថា ជន​រង​គ្រោះ​ស្លាប់​ដោយ​សារ​មិត្ត​ភក្តិ​វាយ​សម្លាប់​ ក្រោយ​ពេល​មាន​ទំនាស់​នឹង​គ្នា​ ហើយ​មក​ដល់​ពេល​នេះ​មិត្ត​ភក្តិ​៣​ទៅ​៤នាក់​ដែល​ផឹក​ស៊ី​ជាមួយ​ជន​រង​គ្រោះ​បាន​គេច​ខ្លួន​បាត់​អស់​ហើយ៕