ជីវិតផ្សារភ្ជាប់ទៅនឹងជំនឿមិនអាចកាត់ផ្តាច់បានឡើយ សូម្បីតែការដាក់ឈ្មោះឱ្យកូនចៅក៏មិនមែនចេះតែដាក់តាមចិត្តស្រលាញ់នោះទេ ព្រោះបើដាក់ខុសទៅនឹងថ្ងៃកើតអាចជួបរឿងស៊យអាប់រស្មីក៏ថាបាន ។
ការដាក់ឈ្មោះឲ្យកូនចៅគប្បីធ្វើទៅតាមក្បួនតម្រាចាស់បុរាណគឺត្រូវរើសតួអក្សរណាមួយតាមថ្ងៃកំណើតមកដាក់ឈ្មោះទើបនាំសិរីសួស្ដី នាំលាភសំណាងចូលជីវិត ។
តទៅនេះជាឈ្មោះដែលមានសំឡេងពីរោះនិងមានន័យជ្រៅ ហើយលោកអ្នកអាចយកឈ្មោះណាមួយមកដាក់ឈ្មោះឱ្យកូនបានតាមសញ្ញាចូលចិត្តចុះ ។
នរេសូរ- អ្នកដែលមានយសស័ក្តិធំជាងគេក្នុងនគរ, អាចជាឈ្មោះកូនប្រុសពិតជាមានសិរី។
និត្យ- ជាមនុស្សរវល់ច្រើន, មមាញឹកខ្លាំងណាស់ ជាអ្នកដែលទទួលខុសត្រូវខ្ពស់លើវាសនារបស់ខ្លួន ជានាមកូនប្រុស ។
និមល ឬនិម្មល- ជានាមកូនស្រីដែលបរិបូណ៌ដោយសិរីសួស្តី ជាមនុស្សឥតមានមន្ទិលសៅហ្មងក្នុងចិត្តអ្វីបន្តិចសោះ ។
និមិត្ត ឬនិម្មិត- ជាមនុស្សមានបារមីខ្ពស់ មានឫទ្ធានុភាពខ្លាំងក្លា ។
និរតី- ជាឈ្មោះកូនស្រីដែលជោគជ័យក្នុងជីវិត ជាអ្នកបានទៅដល់ទិសដៅដែលខ្លួនបានកំណត់ក្នុងដំណើរជីវិត ។
និរន្ទរ៍- ឈ្មោះនេះបានដល់អ្នកដែលមានសេចក្តីព្យាយាមជាប់ជានិច្ចមិនមានការធ្វេសប្រហែសពេលណាឡើយ ។ (ដោយសាន សារិន) នៅមានត…
ចែករំលែកព័តមាននេះ