ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ហ៊ុន​ Google អះ​អាង​ថា​យន្ត​ហោះ​ម៉ាឡេសុី​ប្រភេទ​ប៊ូអុីង​777​ មិន​ស្ថិត​ក្នុង​ផែន​ទី​ Google Map ទេ

11 ឆ្នាំ មុន

យោង​តាម​គេហ​ទំព័រ​បរទេស​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​១២​ មីនា​ ឱ្យ​ដឹង​ថា​ យន្ត​ហោះ​ម៉ាឡេសុី​ប្រភេទ​ប៊ូអុីង​៧៧៧​ ដែល​បាន​បាត់​កាល​ពី​ថ្ងៃ​ទី​៨​ មីនា​ កន្លង​ទៅ​នេះ​ មិន​ស្ថិត​ក្នុង​ផែន​ទី​របស់​ក្រុម​ហ៊ុន​ Google ទេ​ ខណៈ​ដែល​ប្រទេស​ចិន​បាន​លើក​ឡើង​ថា​ ខ្លួន​បាន​រក​ឃើញ​បំណែក​មួយ​ចំនួន​ ហើយ​សង្ស័យ​ថា​ ជា​បំណែក​របស់​យន្ត​ហោះ​ម៉ាឡេសុី​ ដែល​ការ​អះ​អាង​នេះ​ ធ្វើ​ឡើង​តាម​រយៈ​ប្រព័ន្ធ​

យោង​តាម​គេហ​ទំព័រ​បរទេស​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​១២​ មីនា​ ឱ្យ​ដឹង​ថា​ យន្ត​ហោះ​ម៉ាឡេសុី​ប្រភេទ​ប៊ូអុីង​៧៧៧​ ដែល​បាន​បាត់​កាល​ពី​ថ្ងៃ​ទី​៨​ មីនា​ កន្លង​ទៅ​នេះ​ មិន​ស្ថិត​ក្នុង​ផែន​ទី​របស់​ក្រុម​ហ៊ុន​ Google ទេ​ ខណៈ​ដែល​ប្រទេស​ចិន​បាន​លើក​ឡើង​ថា​ ខ្លួន​បាន​រក​ឃើញ​បំណែក​មួយ​ចំនួន​ ហើយ​សង្ស័យ​ថា​ ជា​បំណែក​របស់​យន្ត​ហោះ​ម៉ាឡេសុី​ ដែល​ការ​អះ​អាង​នេះ​ ធ្វើ​ឡើង​តាម​រយៈ​ប្រព័ន្ធ​ផ្កាយ​រណប​របស់​ខ្លួន​ ។​

ក្រុម​ហ៊ុន​ Google អះ​អាង​ថា​ ពួក​គេ​មិន​បាន​ឃើញ​ស្រមោល​យន្ត​ហោះ​ម៉ាឡេសុី​ក្នុង​ផែន​ទី​ Google Map ទេ​ ស្រប​ពេល​ដែល​យន្ត​ហោះ​បាត់​ការ​ទាក់​ទង​ក្នុង​រយៈ​ពេល​២​ម៉ោង​ បន្ទាប់​ពី​ហោះ​ចេញ​ពី​ទីក្រុង​គូឡា​ឡាំពួរ​ ប្រទេស​ម៉ាឡេសុី​ ហើយ​បន្ត​ឆ្ពោះ​ទៅ​ប្រទេស​ចិន​ ។​ ក្រុម​ហ៊ុន​ Google ឱ្យ​ដឹង​ទៀត​ថា​ មិន​មាន​លទ្ធ​ភាព​ណា​មួយ​បង្ហាញ​ពី​ការ​ហោះ​ហើរ​ និង​បាត់​ដាន​យន្ត​ហោះ​នេះ​ទេ​ សូម្បី​តែ​ទិន្ន​ន័យ​បង្ហាញ​ជា​តួលេខ​ ទិស​ដៅ​ និង​គោល​ដៅ​របស់​យន្ត​ហោះ​ក៏​មិន​មាន​ដែរ​ ។​ កត្តា​ដែល​ធ្វើ​ឱ្យ​យន្ត​ហោះ​នេះ​មិន​ស្ថិត​ក្នុង​ការ​តាម​ដាន​របស់​ក្រុម​ហ៊ុន​ Google គឺ​ បណ្តាល​មក​ពី​អាកាស​ធាតុ​មាន​ការ​ផ្លាស់​ប្តូរ​ ទីតាំង​យន្ត​ហោះ​មិន​មាន​ការ​បង្ហាញ​ពី​ចំណុច​ច្បាស់​លាស់​ណា​មួយ​ ។​

ការ​សង្ស័យ​មួយ​ចំនួន​ជុំវិញ​ការ​បាត់​ដាន​របស់​យន្ត​ហោះ​មួយ​គ្រឿង​នេះ​ ត្រូវ​បាន​អ្នក​វិទ្យា​សាស្ត្រ​មើល​ឃើញ​ថា​ ជា​អាថ៌​កំបាំង​ដែល​មិន​មាន​ការ​បក​ស្រាយ​ណា​អាច​ទទួល​យក​បាន​ពី​សំណាក់​សាច់​ញាតិ​ បង​ប្អូន​របស់​អ្នក​ធ្វើ​ដំណើរ​នោះ​ទេ​ បើ​ទោះ​បី​ជា​ចំណាយ​ពេល​ប្រើ​ប្រាស់​ប្រព័ន្ធ​ផ្កាយ​រណប​ក៏​ដោយ​ ។​ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ស្ថាប័ន​ស៊ើប​អង្កេត​ជាតិ​-​អន្តរ​ជាតិ​ និង​អង្គ​ភាព​ស្រាវ​ជ្រាវ​លើ​មហា​សមុទ្រ​ បាន​ប្រើ​ប្រាស់​ឧប​ករណ៍​ទំនើបៗ​ក្នុង​ការ​រុក​រក​យន្ត​ហោះ​មួយ​គ្រឿង​នេះ​ ។​

គួរ​បញ្ជាក់​ថា​ ការ​បាត់​យន្ត​​ហោះ​មួយ​គ្រឿង​នេះ​ ធ្វើ​ឱ្យ​ពិភព​លោក​មាន​ការ​ភ្ញាក់​ផ្អើល​ត្រង់​ការ​បាត់​ដាន​ បន្ទាប់​ពី​យន្ត​ហោះ​នេះ​ពុំ​អាច​ទាក់​ទង​គ្នា​បាន​ ដែល​ឈាន​ទៅ​រក​ការ​ស៊ើប​អង្កេត​ភ្លាមៗ​ និង​ចាត់​វិធាន​ការ​ស្រាវ​ជ្រាវ​លើ​ឯក​សារ​មួយ​ចំនួន​ដែល​ពាក់​ព័ន្ធ​នឹង​អ្នក​ដំណើរ​ ដែល​គេ​សង្ស័យ​ថា​ ជា​អំពើ​ភេរវ​កម្ម​របស់​ក្រុម​ជន​ជ្រុល​និយម​ណា​មួយ​ ៕​