ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឃុំ​ខ្លួន​​ប្តីប្រពន្ធ​ថៅកែ​​សិប្ប​កម្ម​កាត់​​ដេរ​ពាក់ព័ន្ធ​ពី​​បទ​​ឆបោក​​ប្រាក់​​ជិត​​២០​​ម៉ឺន​​ដុល្លារ​

11 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ថៅកែ​សិប្បកម្មកាត់ដេរ​តាមផ្ទះ​ម្នាក់ កាលពីថ្ងៃទី១៣ មីនា ២០១៤ ត្រូវ បានសាលា​ដំបូង​រាជ​ធានី​ភ្នំពេញ សម្រេច​​ឃុំខ្លួន​ដាក់​ពន្ធនា​គារជា​បណ្តោះអាសន្ន និងមានដីកាឱ្យចាប់ខ្លួន​ស្ត្រី​ជាភរិយាពាក់​ព័​ន្ធ​ពីបទរំលោភទំនុកចិត្ត ​(ឆបោក​ប្រាក់​​ជិត​២០ម៉ឺន​ដុល្លារ​អាមេរិក) ។

ថៅកែ​សិ​ប្បកម្មរូបនេះ ឈ្មោះ​យឿន ដារ៉ា ភេទ​ប្រុស អាយុ​៣២ឆ្នាំ មានទីលំនៅ​​ផ្ទះលេខ​៤៥E2​Z​ ផ្លូវ​លេខ​១០៩​ សង្កាត់វាលវង់​ខណ្ឌ​៧​មករា សព្វថ្ងៃ​បាន​ជួលផ្ទះ​បើកសិប្បកម្ម​សង្កាត់ចោមចៅ ខណ្ឌពោធិ៍​សែន​ជយ័ រាជ​ធានី​ភ្នំពេញ ។ ប្រពន្ធ​ដែលមាន​ដីកាចាប់​ខ្លួន​ដែរ​នោះ​ឈ្មោះអៀត តុលា អាយុ២​៩ឆ្នាំ  ​ជាប្រធាន​អង្គការអភិវ​ឌ្ឍន៍កុមារ និ​ងសហគ​មន៍ ។

ទាក់​ទិននឹងការ​ឃុំខ្លួនថៅកែសិប្បកម្មខាង​លើនេះ ប្រភពពីសាលាដំបូង​រាជធានីភ្នំពេញ​បានឲ្យដឹងថា ឈ្មោះយឿ​ន ដារ៉ា ត្រូវ​សមត្ថ​កិច្ច​នគរ​បាលការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ធ្វើ​ការឃាត់ខ្លួន​កាលពីថ្ងៃទី១២ មីនា នៅម្តុំភូមិ​ត្រពាំង​ឈូក សង្កាត់ទឹកថ្លា
ខ​ណ្ឌ​​​សែន​សុខ គឺតាម​ដីកាឱ្យ​ចាប់ខ្លួនរបស់លោក​សួន សុខរាសី ចៅក្រ​មស៊ើបសួរសាលា​ដំបូងរាជ​ធានីភ្នំពេញ ដែលមាន​លេខ១១២ ត​ព្រ ចុះថ្ងៃទី​១៩ កុម្ភៈ ២០១៤  ចំណែក​ប្រពន្ធក៏មាន​ដីកាឱ្យ​ចាប់ខ្លួនដែរ  តែសមត្ថតិច្ចកំពុង​ធ្វើ​តាមនីតិវិធី ។

ប្រភព​បន្តថា ប្តី-ប្រពន្ធ២នាក់ ​កាលពីអំឡុង​ខែសីហា ២០១២ និង២០១៣ បានទៅបបួល​ពាណិជ្ជករ​ម្នាក់​ឱ្យ​ដាក់​ដើមទុន​រកស៊ី​បើក​ធ្វើសិប្បកម្ម​ទទួលក្រណាត់ពីរោងចក្រយកទៅកាត់​ដេរតាមផ្ទះ ដើម្បីបានផលចំណេញចែកគ្នា ។ ពាណិជ្ជករ​ម្នាក់នោះ ក៏យល់ព្រម​ដោយ​បានបោះ​ទុនបន្តិច​ម្តងៗ រហូតដល់​ទៅជិត២​ម៉ឺន​ដុល្លារ ។