ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តស្ទឹងត្រែង​រង​ឥទ្ធិពល​ព្យុះ​បោកបក់​ពី​ប្រទេស​ជិតខាង​បង្ក​ឱ្យ​មាន​ទឹកជំនន់​(​មាន​វី​ដេ​អូ​)

4 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ ខណៈ​ភ្លៀង​នៅ​បន្ត​ធ្លាក់​ជា​រៀងរាល់ថ្ងៃ​រយៈពេល​ជាង​១​ស​ប្តា​ហ៍​ធ្វើ​ឱ្យ ទន្លេ​ទាំង​៣ នៅ​ខេត្តស្ទឹងត្រែង​ហក់​ឡើង​ដល់​កំរិត​ប្រកាស​អាសន្ន​ក្នុង​នោះ​មាន​ទន្លេ សេ​សាន សេ​កុង និង​អាង​ទន្លេមេគង្គ ដែល​ឡើង​ខ្ពស់​លើស​កំរិត​ប្រកាស​អាសន្ន ។…

ខេត្តស្ទឹងត្រែង ៖ ខណៈ​ភ្លៀង​នៅ​បន្ត​ធ្លាក់​ជា​រៀងរាល់ថ្ងៃ​រយៈពេល​ជាង​១​ស​ប្តា​ហ៍​ធ្វើ​ឱ្យ ទន្លេ​ទាំង​៣ នៅ​ខេត្តស្ទឹងត្រែង​ហក់​ឡើង​ដល់​កំរិត​ប្រកាស​អាសន្ន​ក្នុង​នោះ​មាន​ទន្លេ សេ​សាន សេ​កុង និង​អាង​ទន្លេមេគង្គ ដែល​ឡើង​ខ្ពស់​លើស​កំរិត​ប្រកាស​អាសន្ន ។

ស្ថានភាព​ទឹកទន្លេ​បន្ត​ហក់​ឡើង បង្ក​ការ​លិចលុង​នៅ​ស្រុក​១​ចំនួន​ដូច​ជា ស្រុក​សេ​សាន ស្រុក​សៀ​ប​បូក ដែល​ទឹកបាន​ហូរ​ចូល​ពេញ​អូរ​នានា និង​ហូរ​ចូល​ភូមិ​១​ចំនួន នៅ​តាម​មាត់ទន្លេ​ជា​បណ្តើរ​ៗ ។

អាជ្ញាធរ​ខេត្ត​ដឹកនាំ​ដោយ លោក​ម៉ុម សា​រឿ​ន អភិបាល​នៃ​គណៈ​អភិបាលខេត្ត កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ​ចុះ​ពិនិត្យ​លើ​ផ្ទៃ​ទឹកទន្លេ នា​ព្រឹក​ថ្ងៃ​ទី​០៤ ខែកញ្ញា ឆ្នាំ​២០១៩ បន្ទាប់​ពី​ទឹកបាន​ឡើង​ហូរ​ចូល​តាម​ភូមិ​នីមួយ​ជាប់​នឹង​មាត់ទន្លេ ។

លោកប៉ា​ង ប៉េង ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​បានឱ្យ​ដឹង​នា​ព្រឹក​ថ្ងៃ​ទី​០៤ ខែកញ្ញា ឆ្នាំ​២០១៩​នេះ​ថា ស្ថានភាព​ទឹកទន្លេ​នា​ពេល​បច្ចុប្បន្ន គឺ​កំពុង​ធ្វើ​ឱ្យ​មានការ​ព្រួយបារម្ភ អាច​បង្ក​ឱ្យ​លិច​ចូល​តាម​ស្រុក​ដែល​នៅ​ជាប់ និង​ទន្លេ​ទាំង​៣ ក្នុង​នោះ​មាន​ក្រុង​ស្ទឹង​ត្រែង ទឹកបាន​ហូរ​ចូល​ពេញ​អូរ​នានា និង​ចាប់ផ្តើម​លិច​មុនគេ​នៅ​ភូមិ​ស្ពានថ្ម សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹង​ត្រែង ដែល​ជា​ភូមិសាស្ត្រ​ទាប​ជាងគេ ។

លោកប៉ា​ង ប៉េង បន្ត​ឱ្យ​ដឹង​ទៀត​ថា ខណៈ​ទឹក​ចាប់ផ្តើម​ហូរ​ចូល​ក្រុង​ស្ទឹង​ត្រែង មន្ត្រី​នៃ​មន្ទីរ​ធនធានទឹក​រៀបចំ​បូមទឹក​ចេញពី​ក្រុង​ចាក់​មក​ទន្លេ​វិញ​ដែល​នៅ​ក្រុង ស្ទឹង​ត្រែង​មាន​ស្ថានីយ៍​បូមទឹក​ចំនួន​៤​កន្លែង​បាន​ដំឡើង​រួច​ជា​ស្រេច កាលពី​ឆ្នាំ​២០១៨ កន្លង​ទៅ ។

លោក​ប្រធាន​មន្ទីរ​បន្ត​ទៀត​ថា ខេត្តស្ទឹងត្រែង​អាច​នឹង​លិច​ទឹក ខណៈ​ព្យុះ​បន្ត​បោក បក់​នៅ​ប្រទេស​ជិតខាង ហើយ​វា​មាន​ឥទ្ធិពល​បង្ក​ជា​ទឹកភ្លៀង​ហូរ​មក​ខេត្តស្ទឹងត្រែង​ក្នុង ល្បឿន​លឿន​រង​ផល​ប៉ះពាល់​ជន់​លិច​តាម​បណ្តា​ស្រុក​ដែល​ជាប់មាត់​ទន្លេ ។ ដែល​កម្ពុជា នា​ពេល​បច្ចុប្បន្ន​ទើប​ទទួល​ឥទ្ធិពល​ព្យុះ​ទី​១៣​ប៉ុណ្ណោះ ដែល​មាន​ព្យុះ​បោកបក់​សរុប​ចំនួន ២៧ ទៅ​២៨​ព្យុះ ។

លោក​ម៉ែ​ន កុង អ្នកនាំពាក្យ​រដ្ឋបាល​ខេត្តស្ទឹងត្រែង​បានឱ្យ​ដឹង​ថា អាជ្ញាធរ​ខេត្ត និង​កម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ​ត្រៀមលក្ខណៈ​រួច​ជា​ស្រេច ដើម្បី​ជួ​យស​ង្ក្រោះ​ប្រជា ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ដោយ​គ្រោះ​ធម្មជាតិ​ទឹកជំនន់ និង​នាំ​ប្រជាពលរដ្ឋ​រក​កន្លែង​ទី ទួល​សុវត្ថិភាព ហើយ​ក្នុង​ស្ថានភាព​ទឹកទន្លេ​កំពុង​តែ​ចាប់​ហូរ​ចូល​តាម​ទីលំនៅ​ឋាន​នានា លោក​អភិបាលខេត្ត​បាន​ដឹកនាំ​មន្ត្រី​ពាក់ព័ន្ធ​ចុះ​ពិនិត្យ​ស្ថានភាព​ជាក់ស្តែង ដើម្បី​ឱ្យ​ដឹង​ពី ភូមិសាស្ត្រ​នៃ​ទឹកជំនន់ ។

អាជ្ញាធរ​ស្រុក​សេ​សាន​បាន​ប្រកាស​ថា ទ្វារ​ទឹក​ទំនប់​វា​រី​អគ្គី​ស​នី​សេ​សាន​ក្រោម​២ ចំនួន​១០​ទ្វារ​បាន​បើក​លំហូរ​ទឹក​ចេញ​ដែល​មាន​កម្ពស់​ទឹក​១​ម៉ែត្រ ហើយ​បរិមាណ​ទឹក ដែល​ហូរ​ទៅ​ចំនុចប្រសព្វ​ខាងក្រោម គឺ​3278​ម៉ែត្រគូប​ក្នុង​១​វិនាទី ។

គួរ​បញ្ជាក់​ថា ១-​ទន្លេមេគង្គ ៖ (​ប្រកាស​.១០.៧០​ម​) នា​ព្រឹក​ថ្ងៃ​ទី​០៤ ខែកញ្ញា ទឹក​ឡើង​ដល់ ១០​ម៉ែត្រ​៨២ លើស​កំរិត​ប្រកាស​អាសន្ន ២-​ទន្លេសេសាន ៖ (​កំរិត​ប្រកាស​អាសន្ន ១០.៥០​ម​) នា​ព្រឹក​ថ្ងៃ​ទី​០៤ ខែកញ្ញា ទឹក​ឡើង​ដល់​៩​ម៉ែត្រ ២-​ទន្លេសេកុង ៖ (​កំរិត​ប្រកាស​អាសន្ន​១១.៥០​ម​) នា​ព្រឹក​ថ្ងៃ​ទី​០៤ ខែកញ្ញា ទឹក​ឡើង​ដល់​១១​ម៉ែត្រ ដោយ ឡែក​ស្ថានភាព​កម្ពស់​ទឹក​នៅ​វា​រី​សេ​សាន​ក្រោម​២ (​ប្រកាស​ប្រុង​ប្រយ័ត្ន​៧៥​ម​) ហើយ ទឹកបាន​ហក់​ឡើង​ដល់​៧៥​ម៉ែត្រ​៣១ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់
​ ​ ​ ​ ​


​ ​ ​ ​ ​ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ