ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋ​មន្ត្រី​ចិន​ថា​ គ្មាន​ការ​អត់​ឱន​ចំពោះ​អំពើ​ពុក​រលួយ​

11 ឆ្នាំ មុន

ក្នុង​សន្និ​សីទ​សារ​ព័ត៌​មាន​មួយ​កាល​ពី​ថ្ងៃ​ទី​១៣​ មីនា​ នៅ​ក្រុង​ប៉េកាំង​ ក្រោយ​សម័យ​ប្រជុំ​ប្រចាំ​ឆ្នាំ​របស់​សភា​ប្រជា​ជន​ចិន​ នាយក​រដ្ឋ​មន្ត្រី​ចិន​ លោក​ LI KEQIANG ថ្លែង​ថា​ ចិន​នឹង​បង្ហាញ​ពី​ការ​មិន​ត្រា​ប្រណី​ដាច់​ខាត​ចំពោះ​បណ្តា​មន្ត្រី​ពុក​រលួយ​ ទោះ​បី​កាន់​តំណែង​ថ្នាក់​ណា​ក៏​ដោយ​ ។​

លោក​គូស​បញ្ជាក់​ថា​ ចិន​ជា​ប្រទេស​នីតិ​រដ្ឋ​។​ ទោះ​កាន់​តំណែង​ថ្នាក់​ណា​ក៏​ដោយ​ ជន​ណា​ដែល​រំលោភ​បំពាន​លើ​វិន័យ​បក្ស​ និង​ច្បាប់​របស់​ប្រទេស​ នឹង​ត្រូវ​ទទួល​ទោស​ ។​ យើង​ទាំង​អស់​គ្នា​សុទ្ធ​តែ​មាន​សិទ្ធិ​ស្មើ​ភាព​ចំពោះ​មុខ​ច្បាប់​ ។​ អំពើ​ពុក​រលួយ​ជា​សត្រូវ​ធម្ម​ជាតិ​របស់​រដ្ឋា​ភិបាល​ និង​ប្រជា​ជន​ ។​ លោក​បន្ត​ថា​ យើង​ត្រូវ​ដាក់​ការ​អនុវត្ត​អំណាច​ និង​ការ​ប្រើ​ប្រាស់​បណ្តា​មូល​និធិ​សាធារណៈ​ ឱ្យ​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​ ។​

លោក​ LI KEQIANG ថ្លែង​ថា​ បក្ស​កុំមុយ​នីស្ត​ចិន​ និង​រដ្ឋា​ភិបាល​ចិន​ ប្តេជ្ញា​ចិត្ត​ម៉ឺង​ម៉ាត់​ តស៊ូ​ប្រឆាំង​អំពើ​ពុក​រលួយ​ រួច​រឿង​នោះ​ស្ថិត​នៅ​ជា​ជំហរ​របស់​យើង​ជានិច្ច​ ។ រដ្ឋា​ភិបាល​នឹង​ធ្វើ​សវន​កម្ម​ពេញ​លេញ​លើ​វិស័យ​ទាំង​ឡាយ​ ដែល​សាធារណ​ជន​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​បំផុត​ ដូច​ជា​ប្រាក់​ចំណូល​ពី​ការ​ផ្ទេរ​សិទ្ធិ​ធ្វើ​អាជីវ​កម្ម​ដីធ្លី​ និង​ការ​ផ្ទេរ​កម្ម​សិទ្ធិ​បណ្តា​អណ្តូង​រ៉ែ​ជា​ដើម​ ។​ យើង​នឹង​ចាត់​វិធាន​ការ​មួយ​ចំនួន​ដើម្បី​កុំ​ឱ្យ​អំពើ​ពុក​រលួយ​អាច​បិទ​បាំង​បាន​ ៕​