ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​បន្ថែម​ជូន​ពិសេស​ពី​ក្រុមហ៊ុន​អ៊ី​ន​ធើ​រ​ណេ​ត TODAY Communication ក្នុង​ឱកាស​រដូវ​កាល​​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នេះ

4 ឆ្នាំ មុន

ដើម្បី​ចូលរួម​អបអរសាទរ​ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ខាង​មុខ​នេះ ក្រុមហ៊ុន​អ៊ី​ន​ធើ​រ​ណេ​ត TODAY Communication មាន​ជា​ការ​ផ្តល់​ជូន​ពិសេស​សម្រាប់​អតិថិជន​ថ្មី​ដែល​ភ្ជាប់​សេវា​អ៊ី​ន​ធើ​រ​ណេ​ត TODAY Fiber ទាំងអស់​នូវ​ឆត្រ​ដ៏​ស្រស់​ស្អាត​មួយ​ជា​អនុស្សាវរីយ៍​។ ចំពោះ​អតិថិជន TODAY…

ដើម្បី​ចូលរួម​អបអរសាទរ​ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ខាង​មុខ​នេះ ក្រុមហ៊ុន​អ៊ី​ន​ធើ​រ​ណេ​ត TODAY Communication មាន​ជា​ការ​ផ្តល់​ជូន​ពិសេស​សម្រាប់​អតិថិជន​ថ្មី​ដែល​ភ្ជាប់​សេវា​អ៊ី​ន​ធើ​រ​ណេ​ត TODAY Fiber ទាំងអស់​នូវ​ឆត្រ​ដ៏​ស្រស់​ស្អាត​មួយ​ជា​អនុស្សាវរីយ៍​។

ចំពោះ​អតិថិជន TODAY Fiber ចាស់​ទាំងអស់​ក៏​នឹង​ទទួល​បានការ​បន្ថែម​ជូន​នូវ​ល្បឿន​គុណ នឹង ១០ សម្រាប់​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​ចាប់ពី​ថ្ងៃ​សុក្រ ទី​២៧ កញ្ញា រហូត​ដល់​ថ្ងៃអាទិត្យ ទី ៣០ កញ្ញា ២០១៩ ។

លោក ច​ន្ធី សុ​ធន ប្រធាន​គ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន​អ៊ី​ន​ធើ​រ​ណេ​ត TODAY Communication បាន​ផ្ញើ​សារ​ជូនពរ​អតិថិជន និង​ប្រជាជន​ខ្មែរ​ទាំងអស់​ជួប​ប្រទះ​តែ​សេចក្តីសុខ សេចក្តីចម្រើន សូម​ជូនពរ​ឱ្យ​មាន​សុខ​សុវត្ថិភាព​ក្នុង​ការ​ធ្វើ​ដំណើរ​ទាំង​ទី​ជិត​ទី​ឆ្ងាយ ទទួល​បានការ​ជួបជុំ គ្រួសារ​មួយ​ដ៏​រីករាយ និង​សូម​អរគុណ​សម្រាប់​ការ​គាំទ្រ​សេវាកម្ម​របស់​ក្រុមហ៊ុន​អ៊ី​ន​ធើ​រ​ណេ​ត TODAY Communication​។

លោក ស៊ុ​យ ច​ន្ធា ប្រធាន​ផ្នែក​លក់ និង​ទីផ្សារ​នៃ​ក្រុមហ៊ុន​អ៊ី​ន​ធើ​រ​ណេ​ត TODAY Communication ក៏​បាន​ជូនពរ​ប្រជាជន​ខ្មែរ និង​អតិថិជន​ទាំងអស់​សប្បាយ​ជុំ​គ្នា​ក្នុង​ឱកាស ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ខាង​មុខ​នេះ សូម​រក្សា​សុវត្ថិភាព​ទាំងអស់​គ្នា​ក្នុង​ការ​ធ្វើ​ដំណើរ​។ លោក​ច​ន្ធា ក៏​សូម​ថ្លែងអំណរគុណ​សម្រាប់​ការ​គាំទ្រ​ពី​សំណាក់​អតិថិជន​ទាំងអស់ និង​រីករាយ​ពិធីបុណ្យ ភ្ជុំបិណ្ឌ​។

បច្ចុប្បន្ន​ក្រុមហ៊ុន​បាន​និង​កំពុង​ផ្តល់​ជូន​នូវ​កញ្ចប់​អ៊ី​ន​ធើ​រ​ណេ​ត​សម្រាប់​តម្រូវការ​អាជីវកម្ម​ដែល មាន​ដូច​ជា Dedicated Broadband Internet (DBI), Business Broadband Internet (BBI), Dark Fiber, Today xFast, Layer 2 VPN (DPLC), Co-Location និង Networking Solutions and Hosting និង​កញ្ចប់​អ៊ី​ន​ធើ​រ​ណេ​ត​សម្រាប់​គេហដ្ឋាន​ដែល​មានឈ្មោះ​ថា TODAY Fiber ដោយ​ផ្តោត​លើ​គុណភាព ភាព​ជឿ​ទុកចិត្ត និង​ភាព​ពេញចិត្ត​របស់​អតិថិជន​។

សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទំនាក់ទំនង​មក​កាន់​ទូរស័ព្ទ​លេខ ៖ 023/070215577 ឬ​តាម​រយៈ Facebook Messenger “TODAY ISP” ឬ​គេហរ​ទំព័រ www.today.com.kh ៕​ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ