ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ការងារ​៖ ខេត្តកំពង់ស្ពឺ មានឱកាស​ការ ងារជិត២​ម៉ឺន​កន្លែង​ជូន​បងប្អូន​ប្រជាពលរដ្ឋ ជា​ពិសេស ​អតីត​ពលករ​ដែល​វិល​ត្រឡប់​មក​កម្ពុជា​វិញ

1 ថ្ងៃ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​ ៖ ខេត្តកំពង់ស្ពឺមានឱកាស​ការងារ​ជិត២​ម៉ឺន​កន្លែង​ សម្រាប់​ផ្ដល់​ជូន​បងប្អូន​ប្រជា ពលរដ្ឋ ​ជា​ពិសេស អតីត​ពលករ​ត្រឡប់​មក​កម្ពុជា​វិញ​ ។ នេះ​បើ​តាម​ការ​ផ្សព្វផ្សាយ​របស់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ…

ខេត្តកំពង់ស្ពឺ​ ៖ ខេត្តកំពង់ស្ពឺមានឱកាស​ការងារ​ជិត២​ម៉ឺន​កន្លែង​ សម្រាប់​ផ្ដល់​ជូន​បងប្អូន​ប្រជា ពលរដ្ឋ ​ជា​ពិសេស អតីត​ពលករ​ត្រឡប់​មក​កម្ពុជា​វិញ​ ។ នេះ​បើ​តាម​ការ​ផ្សព្វផ្សាយ​របស់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ កាលពី​ពេល​ថ្មី​ៗ​នេះ​។

តាម​រយៈ​ការ​ផ្សព្វផ្សាយក្រសួង​ការងារ​បានឱ្យ​ដឹង​ថា គិត​ត្រឹម​ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​២០២៦​នេះ ខេត្តកំពង់ស្ពឺ​មានឱកាស​ការងារ​ចំនួន១៧,៨៥៧​កន្លែង កំពុង​រង់ចាំ​បងប្អូន​អតីត​ពលករ​ត្រឡប់​មក​ពី​ប្រទេស​ថៃ និង​អ្នក​កំពុង​ស្វែងរក​ការងារ​ធ្វើ​ ។ ឱកាស​ការងារ​ទាំងនោះ​ស្ថិត​ក្នុង​វិស័យ​ឧស្សាហកម្ម និង​សេវាកម្ម​ ។

ដើម្បី​ទទួល​បាន​ឱកាស​ការងារ​ទាំងនោះ បងប្អូន​អតីត​ពលករ​ដែល​ត្រឡប់​មក​កម្ពុជា​វិញ និង​អ្នក​កំពុង​ស្វែងរក​ការងារ​ធ្វើអាច​ស្វែងរក​លេខ​ទំនាក់ទំនង ឈ្មោះ​រោងចក្រ និង​វិស័យ​ដែល​ខ្លួន​ពេញចិត្ត​បាន​តាម​រយៈ​ខិត​បណ្ណ​ការងារ​របស់​ក្រសួង​ដែល​បាន​ផ្សព្វផ្សាយ​យ៉ាង​លម្អិត​។

ជាមួយ​គ្នា​នេះ ក្រៅពី​ទំនាក់ទំនង​ផ្ទាល់​ជាមួយ​ក្រុមហ៊ុន រោងចក្រ សហគ្រាស អ្នក​ស្វែងរក​ការងារ​ទាំងអស់ ជា​ពិសេស​បងប្អូន​អតីត​ពលករ ក៏​អាច​ទាក់ទង​មក​ប្រព័ន្ធ​ទំនាក់ទំនង​បន្ទាន់១២៩៧ ដើម្បី​ឱ្យ​ក្រសួង​ការងារ​ជួយ​សម្របសម្រួល​ស្វែងរក​ការងារ​ជូន​ផង​ដែរ​។ នេះ​បើ​តាម​ក្រសួង​ការងារ​ដដែល​ ៕ អត្ថបទ៖ សហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ