ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទើបនឹង​ការ​​ប្រពន្ធ​​ថ្មី​​ៗ​​ មិត្តភក្តិ​​បបួល​​ទៅ​ផឹក​​ទឹក​​ត្នោត​ជូ​​រ ស្រវឹង​​ដួល​ម៉ូតូ​​របួស​​ធ្ងន់​​

11 ឆ្នាំ មុន

ខេត្ត​កំពត ៖ បុរសម្នាក់ទើប​​នឹងការ​​ប្រពន្ធ​​ថ្មោង​​ថ្មី​​​ ត្រូវ​​មិត្ត​បបួល​​ទៅ​​ផឹក​​ទឹក​ត្នោត​​ជូរ​ លុះ​ស្រវឹង​​​ជិះ​​ម៉ូតូ​​ត្រឡប់​​មក​ផ្ទះ​វិញ ឡើង​​ពំនូក​​ដី​​ បណ្តាល​​ឱ្យ​ដួល​ច្រងាប់​​ច្រងិល រងរបួស​បែក​មុខ​មាត់ សន្លប់ស្តូក​ស្តឹង​​នៅ​នឹង​កន្លែង ហើយ​ត្រូវ​សមត្ថកិច្ច​ហៅ​​រថយន្ត​​សង្គ្រោះ​​បញ្ជូន​​ទៅ​​​មន្ទីរ​ពេទ្យ​​​កំពត ។

ហេតុការ​ណ៍​នេះ កើត​ឡើង​កាល​ពី​វេលា​ម៉ោង​​៤និង​៣០​នាទី​រសៀលថ្ងៃទី​​១៤ មីនា ២០១៤ នៅ​លើ​កំណាត់​​ផ្លូវ​ជាតិ​លេខ​​៣៣ (កំពត-​​កំពង់​​ត្រាច​​) ស្ថិត​​ក្នុង​ភូមិសំ​រោង ឃុំ​​ជុំ​​គ្រៀល ស្រុក​​ទឹក​ឈូ ។

នគរបាល​ប៉ុស្តិ៍​​ឃុំ​​ជុំ​​គ្រៀល​បាន​ឱ្យដឹង​ថា ជន​​រងគ្រោះ​​ឈ្មោះ​​ពូ ក្រៀម ភេទ​ប្រុស អាយុ​២៦​​ឆ្នាំ ទើប​នឹង​ការ​​ប្រពន្ធ​ថ្មី​​ៗ​​ ហើយ​​ត្រូវ​មិត្ត​​ភក្តិ​​បបួល​ទៅផឹក​ទឹក​ត្នោត​ជូរ​​​ ក្រោយ​ពី​ត្រឡប់​មក​វិញ​​ ក៏​ជួប​ហេតុការ​ណ៍​​នេះតែ​ម្តង ៕​​