សារព័ត៌មានបរទេស កាលពីថ្ងៃទី២១ កុម្ភៈ ឆ្នាំ២០១៤ ផ្សាយថា ប៉ូលិសចរាចរណ៍នៅទីក្រុងការា៉ជី ប្រទេសប៉ាគីស្ថាន ហាមបើកបទចម្រៀងនៅក្នុងរថយន្តក្រុងសាធារណៈ ព្រោះបានទទួលការស្នើសុំពីស្ត្រី ប៉ុន្តែបដិសេធថាមិនធ្វើតាមការលេចឮថា ក្រុមតាលីបង់ គឺជាអ្នកចេញបម្រាមមិនឱ្យបើកចម្រៀង ព្រោះពួកគេចាត់ទុកថា ជាអំពើបាបនោះទេ ។
លោកអារីហ្វហានីហ្វ មេបញ្ជាការប៉ូលិសចរាចរណ៍ នៅក្រុងការ៉ាជីថ្លែងថា គ្មាននរណាម្នាក់គំរាមប៉ូលិសចរាចរណ៍ចំពោះបម្រាមលើបទចម្រៀងនៅក្នុងរថយន្តសាធារណៈទេ តែប៉ូលិសបានទទួលសំណើពីស្ត្រី ដែលធ្វើដំណើរតាមរថយន្តក្រុងសាធារណៈ ។
ផ្លូវថ្នល់ដែលកកស្ទះក្នុងទីក្រុងការ៉ាជី ដែលមានប្រជាពលរដ្ឋរស់នៅប្រហែល២០លាននាក់ ទើបមានយានយន្តសាធារណៈដឹកជញ្ជូនជាច្រើនប្រភេទ រួមមានរថយន្តក្រុង រ៉ឺម៉កម៉ូតូ និងតាក់ស៊ីជាដើម ប្រសិនបើភាគីណាមួយល្មើសបំរាមក្នុងពេលកំពុងបើកបរ នឹងត្រូវពិន័យ និងដកហូតឧបករណ៍ចាក់បទចម្រៀង ៕
ចែករំលែកព័តមាននេះ