ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជុំវិញ​​ប្រាក់​​ឈ្នួល​​កម្មករ ក្រសួង​​ការងារ​​ស្ដីបន្ទោស​​ប​ក្ស​​ប្រឆាំង​​និង​សហ​ជីព​ខ្លះ​​បង់​ផលប៉ះ​ពាល់​វិ​ស័​យ​វាយ​ន​​ភ័ណ្ឌ

11 ឆ្នាំ មុន

​រាជធានី​ភ្នំពេញ ៖​​​ ​លោក អិុត សំហេង ​​​រដ្ឋ​មន្ត្រីក្រសួង​ការ​ងារ​ និងបណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ​​​​ អះអាង​ប្រាប់​ក្រុម​អ្នកសារ​ព័ត៌មាន​​​​នា​ព្រឹក​ថ្ងៃទី​​​​១២​ មីនា នៅ​​សណ្ឋាគារ​​​​​​​សូហ្វី​តែល​ភ្នំពេញ​​​ភូគីត្រា​​ថា មូល​ហេតុ​​​ដែល​កើ​ត​មាន​​បាតុ​កម្ម​ទាម​ទារ​ប្រាក់​ឈ្នួល​នោះ​​កើតមក​ពី​បក្ស​ប្រឆាំង​​និង​សហ​ជីព​​ដែល​​មាន​និន្ទាការ​គាំទ្រ​​នយោ​​បាយ​​​​​​របស់​ខ្លួន ។ ប៉ុន្តែ​ក្រសួងការ​ងារ​​គ្រោងនឹង​ជួប​ពិភាក្សា​​​​ពី​បញ្ហា​​ប្រាក​់​ឈ្នួល​​​អប្ប​បរ​មា​​របស់កម្ម​​ករ​និ​យោ​ជិត​​​​សាជា​ថ្មី​​នៅ​ពេល​ខាង​មុខ​​​​​ ។

​រាជធានី​ភ្នំពេញ ៖​​​ ​លោក អិុត សំហេង ​​​រដ្ឋ​មន្ត្រីក្រសួង​ការ​ងារ​ និងបណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ​​​​ អះអាង​ប្រាប់​ក្រុម​អ្នកសារ​ព័ត៌មាន​​​​នា​ព្រឹក​ថ្ងៃទី​​​​១២​ មីនា នៅ​​សណ្ឋាគារ​​​​​​​សូហ្វី​តែល​ភ្នំពេញ​​​ភូគីត្រា​​ថា មូល​ហេតុ​​​ដែល​កើ​ត​មាន​​បាតុ​កម្ម​ទាម​ទារ​ប្រាក់​ឈ្នួល​នោះ​​កើតមក​ពី​បក្ស​ប្រឆាំង​​និង​សហ​ជីព​​ដែល​​មាន​និន្ទាការ​គាំទ្រ​​នយោ​​បាយ​​​​​​របស់​ខ្លួន ។ ប៉ុន្តែ​ក្រសួងការ​ងារ​​គ្រោងនឹង​ជួប​ពិភាក្សា​​​​ពី​បញ្ហា​​ប្រាក​់​ឈ្នួល​​​អប្ប​បរ​មា​​របស់កម្ម​​ករ​និ​យោ​ជិត​​​​សាជា​ថ្មី​​នៅ​ពេល​ខាង​មុខ​​​​​ ។

​លោករដ្ឋមន្ត្រី​​ថ្លែង​​ថា​ ​ការ​ពិ​ភាក្សា​​មួយ​ជា​មួយ​​សហ​ជីព​នឹង​ធ្វើ​​​​នៅ​ពេលខាងមុខ​​​ដូច​អ្វី​ដែល​រាជ​រដ្ឋា​ភិបាល​​កំណត់ ​និងក្រសួងបាន​ប្រកាស​រួច​ហើយ ។ ក្នុងនោះ​យើងមាន​យន្ត​កា​រ​​មួយ​សិក្សា​បន្ត​​ ​​ហើយ​យើង​​​កំពុង​តែ​ពិ​ភាក្សា​​​​ជាមួយអង្គកា​រ​ពល​កម្ម​​អន្ត​​រ​ជាតិ​​(​​​ILO​)​ដើម្បីរៀប​ចំ​គម្រោង​​​មួយ​ដែល​ក្នុង​គម្រោង​នោះផ្ដោត​ទៅ​លើ​​កិច្ច​​ការ​​ចំនួន​​បី​សំខាន់​ ៖

​១-​​កា​រ​រៀប​ចំ​នូវរូបមន្ត​ដែល​​មាន​លក្ខណៈ​វិទ្យា​សាស្ត្រ​ សម្រាប់​ធ្វើការ​សិក្សា​កំណត់​ប្រាក់​ឈ្នួល​​អប្ប​បរ​មា​​របស់​កម្ម​ករ​និយោជិត​ ។ ក្រោយ​ពីការ​កំណត់​រូ​មន្ត​រួច​ហើយ វា​ជា​ចំណុច​សំខាន់​​​មួយ​បន្ត​និរន្ត​រភាព​វិស័យ​​ឧស្សាហ​កម្ម​ក្នុង​ការ​​បង្កើន​​ការ​ងា​រជូន​ប្រជា​ពលរដ្ឋ​និង​ទាក់​ទាញ​​​​អ្នកវិនិយោគ​​សម្រាប់អភិវឌ្ឍន៍​​​សេដ្ឋកិច្ច​ថែម​ទៀត ។ ២-​ ការ​កសាង​សមត្ថ​ភាព​នៃភាគី​​ដែល​ត្រូវ​​ចូល​រួម​ពិភាក្សា​​​ពីបញ្ហា​​ប្រាក់​ឈ្នួល​អប្បបរ​​​មា​ ទាំង​ភាគី​រដ្ឋ​សភា​​​​ ភាគីសហ​ជីព និង​ភាគី​នយោ​ជក​​​ ​ថា​តើ​ភាគី​​ទាំ​​ងអស់ត្រូវ​​យល់​ដឹង​ពី​ទស្សន​ទាន​​​នៃ​​បញ្ហា​ប្រាក់​ឈ្នួល​​អ្វី​ខ្លះ​?​ កុំ​ឱ្យ​តែ​ម្នាក់​ៗ​​​ចេះ​​តែចង់បានលើស ​​និង​អ្នក​ខ្លះ​ចង់កាត់​បន្ថយ ​​ដែល​ជា​ហេតុ​​​​ធ្វើ​​ឱ្យមានការ​សម្រប​សម្រួល​​ មិន​បាន​ ។ ៣-​​ការ​កែទម្រង់​​​​ការ​សម្រេច​បញ្ហាប្រាក់​ឈ្នួល​​របស់​កម្មករ​ និយោជិត​ ​គឺមុន​នឹង​​សម្រេច​ប្រាក់​ឈ្នួល​ត្រូវ​តែមាន​តម្លា​​ភាព​​ ជជែក​គ្នា​ឱ្យ​អស់​ឱ្យ​​​ភាគី​ស្រុះស្រួល​គ្នា​ កុំ​ឱ្យ​មាន​ការ​ធ្វើបាតុ​កម្ម​ខុស​ច្បាប់​​បន្ត​ទៀត​ ។

​​លោក​រដ្ឋមន្ត្រី​លើកឡើង​​ទៀត​ថា ការបន្ត​​ឱ្យមាន​បាតុ​កម្មរបស់​សហជីព​​​មួយ​ចំនួន​ដែល​កំពុង​​កើត​មាន​​ជា​បន្ត​​​បន្ទាប់​​និង​ជាហូរហែ​​មិន​ទាន់​​ចប់​នោះ ​កំពុង​​ស្ថិតក្នុងកញ្ចប់​​​នយោ​បាយ​របស់​គណ​បក្សប្រឆាំង​​ហើយ​​​និង​​ការ​​ប្រកាន់​និន្នា​ការ​​​នយោ​បាយ​​​សហជីព​របស់​ពួកគេ​ ។ បញ្ហា​នេះ​គឺ​មិន​អាច​ដោះស្រាយ​​បាន​ឆាប់​​ទេ​ ហើយ​វា​ស្ថិត​​ក្នុង​ក្រប​ខណ្ឌ​​ច្បាប់ ​ដូច្នេះ​​រដ្ឋាភិបាល​​ត្រូវ​តែ​យក​​ច្បាប់មក​អនុវត្ត​​ជាការ​ត្រឹម​ត្រូវ​​ ។ ​​​​បើ​​​សហ​ជីព​មួយ​ចំនួន​​នៅ​​តែ​រឹង​ទទឹង​​ដឹក​នាំ​ធ្វើ​បាតុ​កម្ម​​​នោះ​​រាជ​រដ្ឋាភិបាល​នឹង​ចាត់​វិធានការ​​តាមច្បាប់ ។ ការ​ទាមទារ​​របស់​សហ​ជីព​​​នៅ​តែប្រ​កាន់​ជំហរ​​ក្នុងការ​ទាម​ទារប្រាក់​ឈ្នួល​​កម្ម​ករ​​​ ចំណែក​​​ភាគី​​និយោជក​នៅ​តែ​ប្រកាន់​ជំហរ​​​​​​ថា​នឹង​បិទទ្វារ​​រោង​ចក្រ​នោះ​​​បាន​ប៉ះពាល់​​ដល់​វិស័យ​​កាត់​ដេរ​ក្នុង​​ប្រទេស​កម្ពុជា ​​តែ​បញ្ហា​នេះ​លោក​រដ្ឋ​មន្ត្រី​​​​​​​​បាន​អះអាងថា ពេលនេះ​ក្រសួង​​​កំពុង​​ខិត​ខំ​​​ធ្វើនិង​សហ​​ការ​ជាមួយ​​អង្គការ​ILO ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ។ ក្រសួង​កំពុង​​​រៀប​ចំ​​​យន្ត​ការ​ពិភាក្សា​​​​ជាមួយ​សហ​ជីព​​​និង​ភាគី​​និយោជក​ ជា​​បន្ត​បន្ទាប់​ទៀ​​ត​ ​ចៀស​វាង​​ធ្វើ​ឱ្យ​ប៉ះពាល់​​ដល់វិស័យកាត់​ដេរ និងការ​អភិវឌ្ឍ​ប្រទេស ។ ILO​និង​ក្រសួង​ការ​ងារ​ កំពុង​​​​​រក​យុទ្ធ​សាស្ត្រ​ដោះ​ស្រាយ​ហើយ​​ការ​គំរាម​​ធ្វើ​កូដ​កម្ម​ បាតុ​ក​ម្ម​នោះ​វា​​ជា​រឿង​មួយ​មិន​ល្អទេ ។ ការ​គំរាម​​​នេះ​វា​ជា​​ចរិត​លក្ខណៈ​​​​​​​​​​​​​​​​​​នយោ​បាយ​សម្រាប់​ក្រុម​ខ្លួន​និងបក្ស​ពួក​​របស់​ខ្លួន ។ ដូច្នេះ​​ការ​ដោះ​ស្រាយ​​បញ្ហា​របស់​កម្មករ​​យើង​​ត្រូវ​កាត់​ចេញ​ពី​នយោ​​បាយ​​ឱ្យ​បាន​ទោះ​បី​ជា​​​កាន់​គណបក្ស​​នយោ​បាយ​​ណា​ក្ដី ។

​លោករដ្ឋ​មន្ត្រី​​បញ្ជាក់ថា ប្រសិន​បើ​​សហ​ជីព​​នៅ​តែប្រកាន់​​ជំហរ​ធ្វើ​​បាតុ​​​កម្ម​មិន​ឈប់​​ឈរ​នឹង​ប៉ះ​​ពាល់​ដល់​អ្នក​វិនិយោគ ​​​ស្រប​ពេលដែល​ប្រទេស​​ក្នុង​សហ​គមន៍អាស៊ាន​​កំពុង​​​មាន​សក្ដានុ​ពល​​​​ក្នុង​ការ​អូស​ទាញ​​​​​អ្នក​វិនិយោគ​ទុន​ដែល​បម្រុង​​​​​ដាក់​ទុន​នឹង​ត្រឡប់ទៅវិញ ។ ​ក្នុងនោះ​មាន​ប្រទេស​​​មី​យ៉ាន់​ម៉ា ​ដែលមាន​ប្រជា​ជន​ច្រើន​ជាង​កម្ពុជា ហើយ​ប្រាក់ចំណូល​​​​តិ​ច​ជាង​កម្ពុជា​ដូច្នេះ​​ថៅកែ​​រោ​ង​ចក្រ​មួយចំនួន​នឹង​ពិចារណា​​​វិល​ទៅ​រក​ប្រទេស​នោះវិញ​​ដែល​ជាបញ្ហាមួយ​​គួរ​គិត​​ពិចារណា​ ។ ​​លោក  អិុត សំហេង បាន​អំពាវ​នាវ​​ដល់​​​មេ​ដឹក​នាំ​​​​សហ​ជីព​​​ដែល​ដឹក​នាំ​ធ្វើបាតុកម្ម​ទាម​ទារ​​ដំឡើង​​ប្រាក់​ឈ្នួល​​បញ្ឈប់​សកម្ម​ភាព​របស់​ខ្លួ​ន​​​​ហើយ​ងាក​មក​​​​​​​ចរចាគ្នា ​​ព្រោះថា​អង្គការ​ILO​ និង​គ្រប់ភាគី​​អាច​ទទួលយកមក​ព​ិចារណា​​ ។ ទោះបី​​ជា​មាន​បាតុ​កម្ម​អូស​បន្លាយ​​អស់​រយៈ​ពេលជិត​​​​​៤ខែមក​ហើយ​​​​ក្ដី​​​ក៏​លោក​ អិុត ​សំហេង ​បាន​អះអាង​​ថា វិស័យកាត់​ដេរ​​ក៏មាន​កំណើន​​​​ដែរ ​រួម​ទាំង​រោង​ចក្រ​ផលិត​​​សម្ភារក៏មានកំណើន​​មួយច​ំនួន​​ ។​

​លោក វ៉ាន់ ស៊ូអៀង ប្រធានសមាគម​​រោង​ចក្រ​​កាត់​ដេរ​នៅ​កម្ពុជា​ថ្លែង​​​ថា ការ​ទាម​ទារ​​របស់​តំណាង​សហ​ជីព​​​មួយចំនួន​តូច​​​នោះ​កំពុង​តែបង្ខំ​​​និយោ​ជក​​​​​​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់វិស័យ​​កាត់​ដេ​​រ​​​កម​្ពុជា ។ ​កម្មករ​​កាត់​ដេរ​​នៅ​​​កម្ពុជា​បច្ចុប្បន្ន​ទទួលបាន​ប្រាក់​ខែ​យ៉ាង​តិច​​​​១១៧​ដុល្លារ​ ​​គិត​ទាំង​ប្រាក់​​ផ្សេង​ៗ​​គឺ​​​តម្លៃនេះ​​ដូច​និង​​កម្មករ​​​រោង​ចក្រ​​​នៅ​ប្រទេស​វៀត​ណាម​​​​​ដែរ ប៉ុន្តែ​យើងមិន​មែន​​​មិន​​ចង់​ឱ្យ​កម្មករ​របស់​​​យើង​ទទួល​បាន​​​លុយ​តែប៉ុណ្ណឹង​​ទេ ​​​ក្នុងមួយ​ៗឆ្នាំ យើង​បាន​បន្ថែម​​ប្រាក់ជាហូរហែ ។ ​​លោក​​ក៏ចោទ ​ទៅ​លើ​តំណាង​​​​​​សហ​ជីព​ដែលកំពុង​​​​ដឹក​នាំ​កម្មករ​​ញុះ​ញង់​​​កម្មករ​ធ្វើបាតុ​កម្ម​​​​​​ដោយ​​​​លើក​ឡើង​ថា​ ​ប្រសិន​បើ​កម្មករ​ចង់​ ធ្វើបាតុ​កម្ម​​​​​​​នោះ​​ពួកគេ​នឹង​​ឈប់​ធ្វើការ​​ងារ​ដោយ​ខ្លួន​ឯង​ ហើយមានកម្ម​ករ​ភាគ​​តិច​​​ក្នុង​​​ចំណោម​​​កម្ម​ករ​ប្រមាណ​ជាង​​៦០ម៉ឺន​នាក់​​ នាំ​គ្នា​​ធ្វើ​បាតុ​​កម្ម​​​​ដែល​ស្ថិត​​ក្រោមការ​​​ញុះញង់​​របស់​តំណាង​​សហ​ជីព​​​​​​​​​​ដែល​តំណាង​​ឱ្យ​ភាគតិច ។
​​​​លោក វ៉ាន់​ ស៊ូអៀង​ លើកឡើង​ថា បញ្ហា​បាតុ​កម្ម​​របស់​តំណាង​សហ​ជីព​​​​​​​​និង​ភាព​មាន​ៈ​​​របស់​​​សហ​ជីព​​មួយ​ចំនួន​កំពុង​ធ្វើ​ឱ្យ​វិស័យកាត់​ដេរ​​​​ជួប​នឹង​បញ្ហា​​នា​ពេល​បច្ចុប្បន្ន​​​ ព្រោះថា​​​​​​​កន្លង​មក​​មាន​តែ​​​​កម្ម​ករ​​ប្រមាណ​​​​៣.០០០​នាក់​​​ និង​​មាន​​​សហ​ជីព​តែ​​​​៦០០​​​​​​ប៉ុណ្ណោះ​ ​ពេល​នោះ​គ្មាន​​បាតុ​​កម្ម​​នោះទេ ។ ​

លោក​វ៉ាន់​ ​ស៊ូអៀង ​​បាន​ស្វាគ​មន៍​​ចំពោះ​​​ការ​បង្កើត​ច្បាប់​ស្ដី​ពី​សហ​ជីព​​​​​​របស់​រាជ រដ្ឋា​ភិបាល​កម្ពុជា​ដោយ​​​បាន​លើក​ឡើង​​​ថា ប្រសិន​​​បើ​មាន​​ច្បាប់​​គ្រប់​គ្រង​​ច្បាស់​លាស់​​នោះ​​​សង្ឃឹម​ថា​​នឹង​គ្មាន​បាតុ​កម្ម​ទៀត​ឡើយ ។ ទាក់​ទងនឹ​ង​ការ​ចរចា​​ពិភាក្សា​បញ្ហ​ា​ប្រាក់​ឈ្នួល​កម្ម​ករ​និយោជ​ិត​ និង​​ទាម​ទារ​របស់​តំណាង​សហ​ជីព​មួយ​ចំនួន​​​ដែល​ត្រូវបាន​​​ចាត់​ទុក​ថា​ បម្រើ​ន​​យោបាយ​គណ​បក្ស​ប្រឆាំង​​​នោះ​លោក​​ អាត់​ ធន់​ ប្រធាន​​សម្ព័ន្ធ​សហ​ជី​ព​ប្រជាធ​ិប​តេយ្យ​កម្មករ​កាត់​ដេរ​កម្ពុ​ជា​​​ បាន​បដិសេធ​​​​​​និង​​បញ្ជាក់​ថា ​វា​មិន​មែ​នជា​កា​រ​បម្រើ​នយោ​​បាយ​​​នោះ​ទេ​ព្រោ​ះថា​កម្មករ​ទំា​ង​អស់​ចង់​បាន​ជីវ​ភាព​រស់​នៅ​របស់​ពួក​គាត់​​​​​ឱ្យ​សម​រម្យ​និយាយ​រួម​​​​​ដើម្បី​ក្រពះ និង​មួយ​ទៀត​​​គឺ​​​ទាម​ទារ​ចង់​ឲ្យ​មាន​ការ​ដោះ​លែង​អ្នក​ដែល​កំពុង​ជាប់​ឃុំ ចំនួន​២១​នាក់​ ​​​។ ​លោក អាត់ ធន់ បាន​បញ្ជាក់​ថា​ សហ​ជីព​របស់​លោក​មិន​​​ពាក់​ព័ន្ធ​​​​​នឹង​នយោ​បាយ​​​​ទេ​ ហើ​យ​ប្រសិន​បើ​ជាប់​ពាក់​ព័ន្ធ​នឹង​នយោ​បាយ​មែន​នោះ​សហ​​​ជីពរបស់​លោក​ប្រកាស​ធ្វើ​នយោ​បាយ​ទៅ​ហើយ​​ ។ ​​ទោះជា​​​យ៉ាង​នេះ​ក្តី​ ប្រធាន​សម្ព័ន្ធ​សហ​ជីព​រូប​នេះ​បាន​​​ស្នើ​សុំ​ទៅ​ដ​ល់​គណ​បក្ស​នយោ​បាយ​ដែល​ជាប់​ឆ្នោត​ក្នុង​នីតិ​កាល​ទី​៥​នេះ​ប្រញាប់​ដោះ​ស្រាយបញ្ហាជាប់​គំា​ង​នយោ​បាយ​ចៀង​វាង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​វិស័យ​ផ្សេងៗ​ពិសេស​នោះ​គឺ​ប្រជា​ពល​រដ្ឋ​ ។

លោក​​បន្ថែម​ថា​ ប្រសិន​បើ​រដ្ឋាភិ​បាល​ដោះ​ស្រាយ​​​បញ្ហា​ប្រាក់​ឈ្នួល​កម្ម​​ករ​​និ​យោ​ជិត​និង​ដោះ​លែង​អ្នក​២១​នាក់​កំពុង​ជាប់​ឃុំ​ខ្លួន​នោះ​ទោះប​ីជា​គណ​បក្សន​យោ​បាយ​ទាំង​២​​មិន​ទាន់​ត្រូវ​គ្នា​ក្តី​ក៏​កម្ម​ករ​និយោជិត​ទំាង​អស់​នំា​​គ្នា​​ចូល​ធ្វើ​ការ​មិន​ចំា​បាច់​បន្ត​ធ្វើ​បាតុ​កម្ម​​​​ទៀត​នោះ​ទេ​ ។​​ មួយ​វិញ​ទៀត ​បើ​រឿង​ប្រាក់​ខែ​កម្ម​ករ​ ​និង​អ្នក​ដែល​ជាប់​ឃុំ​ខ្លួ​ន​មិន​ទាន់​ដោះ​ស្រាយ​ចប់​ទេ​នោះ​កម្មករ​ទំាង​អស់​នៅ​តែ​បន្ត​ការ​ធ្វើ​បាតុ​កម្ម​ដដែល ៕