ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្តហាមមរ័កៀររថយន្តកាមរី​ឆ្លាម​ឆ្កួតថ្នាំតិចតួច

11 ឆ្នាំ មុន

គ្រោះថ្នាក់ចរាចរទៀតហើយលើទឹកដីថៃពលករខ្មែរប្រុសស្រីជាង២១នាក់រងរបួសធ្ងន់ស្រាល

បន្ទាយមានជ័យ៖តាមប្រភពពត៏មានពីខេត្តស្រះកែវប្រទេសថៃបានឲ្យដឹងថានៅវេលាម៉ោងជិត១០ព្រឹកថ្ងៃទី១៣ខែមិនាឆ្នាំ២០១៤នេះមានពលករខ្មែរប្រុសស្រីជួបឧប្បតិហេតុគ្រោះថ្នាក់ចរាចរទៀតហើយៗមានរបួសធ្ងន់ស្រាលចំនួន២១នាក់នៅក្នុងស្រុកវ៉ាត់តាណាណាក់ខនខេត្តស្រះកែវក្នុងពេលវិលត្រឡប់ពីតាមបណ្ដាខេត្តនៃស្រុកថៃដើម្បីវិលមកស្រុកកំណើតវិញតាមរថយន្តប្រភេទវីហ្គោ២បាំងមួយគ្រឿង។ជំវិញពត៏មានខាងលើលោកនេតសារីអគ្គ:កុងស៊ុលខ្មែរប្រចាំខេត្តស្រះកែវប្រទេសថៃបានប្រាប់តាមទូរស័ព្ទនៅរសៀលថ្ងៃដដែលនេះថាហេតុការណ៍ខាងលើពិតជាកើតមានមែនដោយលោកថាពលកររងគ្រោះទាំងនេះមានចំនួន២១នាក់ក្មេងតូចៗ៤នាក់ហើយក្នុងចំណោមអ្នករងគ្រោះទាំងអស់របួសធ្ងន់២នាក់ម្នាក់ឈ្មោះរឿនភេទប្រុសអាយុជាង៤០ឆ្នាំនិងម្នាក់ទៀតឈ្មោះម៉ាប់ភេទប្រុសដោយអ្នកទាំង២មានទីលំនៅក្នុងខេត្តកណ្ដាល។លោកនេតសារីបន្តថាការគ្រោះថ្នាក់ចរាចរនេះកើតឡើងនៅពេលរថយន្តដឹកពលករនេះកំពុងវិលត្រឡប់ពីតាមបណ្ដាខេត្តក្នុងប្រទេសថៃក្នុងគោលបំណងវិលមកស្រុកវិញ។ហើយរថយន្តនេះគ្រោះថ្នាក់ដោយសារបើកលឿនដល់ចំណុចផ្លូវកោងក៍ក្រឡាប់ចាក់មនុស្សរដូករណែលតែម្ដង។ចំពោះអ្នករបួសស្រាលត្រូវលោកប្រាប់ថាពេលនេះខាងលោកកំពុងដោះស្រាយសុំឲ្យភាគីថៃបញ្ជូនវិលត្រឡប់។ចំណែកអ្នកបើកបរជាជនជាតិថៃត្រូវបានលោកប្រាប់ថាក្រោយហេតុការណ៍កើតឡើងបានគេចខ្លួនទៅបាត់។តាមពត៏មានចុងក្រោយដែលទទួលបានជាក់ស្ដែងពលកររងគ្រោះស្រីប្រុសចាស់ក្មេងទាំង២១នាក់មានប្រុស១៦នាក់ស្រី៥នាក់ខ្លះមកពីខេត្តកំពង់ធំនិងមួយចំនួនធំមកពីខេត្តកំពង់ស្ពឺនិងខេត្តផ្សេងៗមួយចំនួនទៀត។ពលករទាំងនេះក្រោយជួបឧប្បតិហេតុគ្រោះថ្នាក់ចរាចរត្រូវបានគេបញ្ជូនតាមរថយន្តទ្រុងមកឲ្យសមត្ថកិច្ចកម្ពុជាតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតវេលាម៉ោងជាង៦ល្ងាចថ្ងៃដដែលនៅសល់តែអ្នករងគ្រោះធ្ងន់២នាក់តែប៉ុណ្ណោះនៅសំរាកព្យាបាលនៅមន្ទីរពេទ្យខេត្តស្រះកែវ៕ដោយមុតសារុន

រាជធានីភ្នំពេញ ៖ រថយន្តហាមម័រ​ពណ៌ខ្មៅ ពាក់ស្លាក​លេខ​ភ្នំពេញ 2Y-0330 បើកតាមបណ្តោយ​ផ្លូវ​ព្រះស៊ីសុវត្ត​ ក្នុងទិសដៅ​ពីជើង​មក​ត្បូង​ មក​ដល់កែង​ផ្លូវ លេខ២៣០ ក៏​បាន​គៀរ រថយន្តកាមរី​ឆ្លាម ពណ៌ស្ករ ពាក់ស្លាក​លេខ​ភ្នំពេញ​ 20-1105ជិះក្នុងទិសដៅ​ពី​លិច ទៅ​កើត បត់ស្តាំពេល​នោះ​ កង់រថយន្តហាមមរ័បានប៉ះនិងចំហៀងខាងឆ្វេងរថយន្ត ​កាមរីឆ្លាម​ឆ្កួតថ្នាំ​រថយន្ត​កាមរី​ឆ្លាម​តិចតួច​។

ហេតុការណ៏នេះកើតឡើងនៅវេលាម៉ោង ៩និង៥០នាទី​យប់ ថ្ងៃទី១៣ មីនា ២០១៤​នៅតាមបណ្តោយផ្លូវ ព្រះស៊ី​សុវត្ត ។

ក្រោយពេល​កើត​ហេតុ ម្ចាស់រថយន្តទាំងពីរចុះមកសម្រួលគ្នាហើយ​បើកចេញទៅរៀងៗខ្លួន​។