ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អបអរសាទរខួបលើកទី១០៣ទិវាអន្តរជាតិនារី៨មីនា ឆ្នាំ២០១៤ក្រោមប្រធានបទ«សមភាពនៃការអប់រំ មានសារៈសំខាន់ក្នុងកិច្ចអភិវឌ្ឍន៏សង្គម»

11 ឆ្នាំ មុន

ខេត្តកំពង់ធំ ៖ លោកស្រី​​ វរៈ​សេនីយ៏ត្រី ឡេង សុគន្ធា នាយរងការិយាល័យ​​បុគ្គលិកនិងជាអនុប្រធាន​ក្រុមការងារ​យេនឌ័រ​នៃស្នងការដ្ឋាននគរបាល​ខេត្ត បានអានសុន្ទរកថាស្វាគមន៏​ថ្ងៃនេះគឺជាថ្ងៃ១ដ៏វិសេសវិសាលនិងរំភើបក្រែលែង​ដែលថ្នាក់ដឹក​​នាំ​របស់ស្នងការនគរបាលខេត្ត កងកម្លាំង​នគរបាល ជាពិសេសគឺបងប្អូនគរបាលនារី​យើងត្រូវបានរៀបចំអបអរសាទរ​ខួប​អនុស្សាវរីយ៏​លើកទី១០៣​…

ខេត្តកំពង់ធំ ៖ លោកស្រី​​ វរៈ​សេនីយ៏ត្រី ឡេង សុគន្ធា នាយរងការិយាល័យ​​បុគ្គលិកនិងជាអនុប្រធាន​ក្រុមការងារ​យេនឌ័រ​នៃស្នងការដ្ឋាននគរបាល​ខេត្ត បានអានសុន្ទរកថាស្វាគមន៏​ថ្ងៃនេះគឺជាថ្ងៃ១ដ៏វិសេសវិសាលនិងរំភើបក្រែលែង​ដែលថ្នាក់ដឹក​​នាំ​របស់ស្នងការនគរបាលខេត្ត កងកម្លាំង​នគរបាល ជាពិសេសគឺបងប្អូនគរបាលនារី​យើងត្រូវបានរៀបចំអបអរសាទរ​ខួប​អនុស្សាវរីយ៏​លើកទី១០៣​ ទិវាអន្តរជាតិនារី៨មីនា ឆ្នាំ២០១៤នា ព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៤​ក្នុងសាលប្រជុំខេត្តកំពង់ធំ​ក្រោមប្រធានបទ«សមភាពនៃការអប់រំ មានសារៈសំខាន់ក្នុងកិច្ចអភិវឌ្ឍន៏សង្គម» ។ 

ក្នុងពិធីនេះ​មានការចូលរួមពីកងកម្លាំងនគរបាល ចំនួនជាង១០០នាក់​ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៏ត្រី ផាន់ សុផេង ទីប្រឹក្សាឯកឧត្តមបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១នៃរដ្ឋសភា និងជាស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ។ ក្នុងនាមថ្នាក់ដឹកនាំការងារយេនឌ័រកងកម្លាំងនគរបាល​ខេត្ត សូមស្វាគមន៏យ៉ាងកក់ក្តៅរំភើបរីករាយឥតឧបមា និងសូម​ប្រសិទ្ធិពរ​ជ័យ ​ជូនដល់គណៈអធិបតី អស់លោក លោកស្រី អ្នកនាងកញ្ញា ជួបតែសេចក្តីសុខគ្រប់ប្រការ ទទួលបានជ័យជំនះ​គ្រប់ភារកិច្ចក្នុងការ​បំពេញបេសកម្មជូនជាតិមាតុភូមិឆ្ពោះទៅរកត្រើយ​សន្តិភាព និងសុភមង្គល ។

ឯកឧត្តម ឧត្តមសេនីយ៏ត្រី ផាន់ សុផេង បានមានប្រសាសន៏សំណេះសំណាល​ជាមួយមន្ត្រីនគរបាល​ក្នុងទិវាអន្តរជាតិ​នារី៨​មីនា ខួបអនុស្សាវរីយ៏​ លើកទី១០៣ឆ្នាំ២០១៤ នេះថា​ដោយមានការយកចិត្តទុកដាក់និងផ្តល់កិត្តិយសដល់នារី សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តមសេនីយ៏ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ព្រមទាំងលោកជំទាវ ឧត្តមសេនីយ៏ឯក យក់ សុខា អគ្គស្នងការរង និងប្រធាន​ក្រុមការ​ងារ​យេនឌ័រនៃអគ្គស្នងការនគរបាលជាតិ បានផ្តល់ឪកាសដល់នារីក្នុងកងកម្លាំងនគរបាលទូរទាំងខេត្តកំពង់ធំ ទទួលបាននូវមុខតំណែង និងឋានន្តរសក្តិ សក្តិសមទៅតាមស្នាដៃ សមត្ថភាពជំនាញ និងមានសមភាពរវាងបុរស​និងស្រី​សូមផ្តាំផ្ញើរដល់កងកម្លាំងនគរបាលនារីត្រូវខិតខំបំពេញភារកិច្ចបំរើប្រជាពលរដ្ឋនិងប្រទេសជាតិ ត្រូវគោរពពេលវេលាការងារ យកចិត្តទុកដាក់ចំពោះការងារឲ្យបានល្អ ។​

​ឯកឧត្តមនិងស្នើរសុំទៅថ្នាក់លើដើម្បីតំឡើងឋានន្តរសក្តិនារីឲ្យទៅជានាយរងប៉ុស្តិ មេប៉ុស្តិ ជាអធិការរង និងជាអធិការ ។ក្នុងឱកាសនេះដែរ ឯកឧត្តមស្នងការ និងលោកជំទាវ ដួង រដ្ឋា-ផាន់ សុផេង បានឧបត្ថម្ភនូវថវិការផ្ទាល់ខ្លួន​ចំនួ១០៣២$​(មួយពាន់សាមស៊ិបពីរដុល្លា)​ដល់ទិវាអន្តរជាតិ៨មីនា ខួបទី១០៣ ឆ្នាំ២០១៤នេះផងដែរ។